ទូរស័ព្ទ​ដៃ​«អិលជី ជី២» បង្ហាញ​ជា​ផ្លូវ​ការ មាន​អេក្រង់​៥.២​អ៊ីញ (VDO)

ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រទេសកូរ៉េខាងត្បូង អិលជី (LG) បានធ្វើការបង្ហាញជាផ្លូវការ នូវប្រភេទទូរស័ព្ទដៃ​វ៉ៃ​ឆ្លាត​ស៊េរីថ្មីមួយ ដែលមានឈ្មោះថា «អិលជី ជី២» (LG G2) កាលពីថ្ងៃពុធ ជាមួយនឹងអេក្រង់ទំហំធំ៥.២អ៊ីញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រទេសកូរ៉េខាងត្បូង អិលជី (LG) បានធ្វើការបង្ហាញជាផ្លូវការ នូវប្រភេទទូរស័ព្ទដៃ​វ៉ៃ​ឆ្លាត​ស៊េរីថ្មីមួយ ដែលមានឈ្មោះថា «អិលជី ជី២» (LG G2) កាលពីថ្ងៃពុធ ជាមួយនឹងអេក្រង់ទំហំធំ៥.២អ៊ីញ។


ទូរស័ព្ទ អិលជី ជី២ ដែលបង្ហាញដោយតារាបង្ហាញម៉ូដកូរ៉េ។ (រូបភាពក្រុមហ៊ុន)

ជាមួយនឹងអេក្រង់ ៥.២អ៊ីញនេះ អាចនិយាយបានថា ជាទំហំអេក្រង់មួយធំដាច់គេ ក្នុងចំណោមប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត​ទាំងអស់ នាពេលបច្ចុប្បន្ន។ ប៉ុន្តែទោះជាយ៉ាងណា វាអាចបង្ហាញរូបភាពបានត្រឹមតែទំហំ ១៩២០ X ១០៨០ភិចស្យែល​ដូចគេដែរ។ អេក្រង់របស់វា ជាប្រភេទអាយភីអេស (IPS) ដែលអាចបង្ហាញរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ ជា​ពិសេសវាភ្ជាប់មកជាមួយ ហ្រ្វាភិច រ៉េម (Graphic RAM) ដែលអាចជួយកាត់បន្ថយការចំណាយថាមពលថ្មបាន ២៦%។

ចំពោះរូបរាង្គរបស់វា ត្រូវបានរចនាឡើងយ៉ាងទាន់សម័យបំផុត ជាមួយនឹងរាង្គយ៉ាងសង្ហា ស្តើង។ ជាពិសេស អិលជី ជី២ គ្មានប៊ូតុងណាមួយដែលអាចចុចនៅខាងលើនោះទេ ពោលគឺប្រើប្រាស់ដោយចុចលើអេក្រង់សុទ្ធសាធ។ វាមានប៊ូតុង​នៅ​ខាងក្រោយ ក្បែរកាមេរ៉ាតែគ្រាប់គត់ ប៉ុន្តែមានតួនាទីច្រើននៅក្នុងនោះ ដែលអាចបិទបើក បន្ថយឬដំឡើងសំលេង នៅលើ​ប៊ូតុងនោះទាំងអស់។

រីឯលក្ខណៈសម្បត្តិសំខាន់របស់វាផ្សេងៗទៀត មានដូចជា៖ ម៉ាស៊ីន (CPU) មានទំហំ ២.៣ជីហ្គាអែក ប្រភេទឃ្វាដខរ ស្នាប់ដ្រាហ្គន៨០០ (quad-core Snapdragon 800), អង់ចងចាំ (RAM) ទំហំ ២ជីហ្គាបៃ។ ចំពោះសមត្ថភាពផ្ទុករបស់វា មាន២ប្រភេទ អាចផ្ទុកបាន ១៦ជីហ្គាបៃ ឬអាចផ្ទុកបាន ៣២ជីហ្គាបៃ ប៉ុន្តែអាចថែមកាត ម៉ីក្រូអេសឌី (microSD) ពីលើបានដូចគ្នា។

អិលជី ជី២ មានវិមាត្រ ១៣៨.៥ X ៧០.៩ X ៨.៩ មីលីម៉ែត្រ, មានទម្ងន់ ១៤៣ក្រាម។ កាមេរ៉ាក្រោយរបស់វាមានទំហំ ១៣ម៉េហ្គាភិចស្យែល និងកាមេរ៉ាមុខទំហំ ២.១ម៉េហ្គាភិចស្យែល។ ទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីទំនើបចុងក្រោយបង្អស់ របស់​ក្រុមហ៊ុនអិលជីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៤.២.២ ជីលីបីន (Android 4.2.2 Jelly Bean)។

អិលជី ជី២ មានជម្រើស២ពណ៌៖ ពណ៌ស និងពណ៌ខ្មៅ។ វានឹងចេញលក់ជាផ្លូវការនៅ៨សប្តាហ៏ខាងមុខ ហើយនឹង​ចរាចរណ៏លើទីផ្សារប្រទេសកូរ៉េខាងត្បូងមុនគេ បន្ទាប់មកតំបន់ អាមេរិកខាងជើង អ៊ឺរ៉ុប និងតំបន់ទីផ្សារសំខាន់ៗ​ដទៃ​ទៀត៕

វីដេអូបង្ហាញពីទូរស័ព្ទនេះ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...