ប្រមូលប្រតិកម្មរបស់សង្គមស៊ីវិល ប្រឆាំងសេចក្ដីព្រាងច្បាប់ NGO
ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិលរាប់រយ រួមទាំងមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋមួយចំនួន បាននឹងកំពុងបន្ត ធ្វើការតវ៉ាមិនចេះចប់ ដោយជំទាស់ មិនចង់ឲ្យច្បាប់មួយនេះ កើតជារូបរាងឡើយ។ សង្គមស៊ីវិលទាំងនោះ នៅតែទាមទារ ឲ្យមានការកែសម្រួល និងព្រមទទួលយកអនុសាសន៍ របស់ក្រុមខ្លួន។ ប៉ុន្តែចំពោះរដ្ឋាភិបាលកម្ពុជាវិញ នៅតែជម្រុញឲ្យច្បាប់នេះចេញ ឲ្យខាងតែបាន។
សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនគាំឲ្យមានច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីវិលនោះឡើយ ដោយលោកបានអះអាងថា បើទោះជាមាន ក៏ត្រូវធ្វើការកែតម្រូវឡើងវិញសិនដែរ។ ចំពោះព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ វិញ ក៍ធ្លាប់មានបន្ទូល នាពេលថ្មីៗនេះថា ចំពោះសេចក្តីព្រាងច្បាប់នេះ ត្រូវតែមានហើយ តែរដ្ឋាភិបាលត្រូវប្រគល់សិទ្ធិ ទៅឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាអ្នកមានសិទ្ធិសម្រេច។
សូមទស្សនាកិច្ចសម្ភាស [...]