Posts tagged as "Trafic bois"

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

ទន្ទឹមនឹងពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលត្រូវបានធ្វើ​នៅ​រាជធានីភ្នំពេញនោះ ប៉ុន្តែយុវជនមួយចំនួន បានជ្រើសរើសចេញទៅ ដាំកូនឈើនៅតាមខេត្ត ខាងក្រៅរាជធានី ដើម្បី​ឧទ្ទិស​ដល់ព្រះបរមរតនកោដ្ឋទៅវិញ។


ក្រុមយុវជនដែលចូលរួមទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

រំលឹកស្នារព្រះហស្ថ - តាមមើលទៅ ការគោរពស្រលាញ់ ចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ពីសំណាក់​ប្រជាពលរដ្ឋ នៅតែមានកម្លាំងខ្លាំងក្លា មិនបាត់បង់ឡើយ។ បើទោះបីជាទ្រង់ បានឃ្លាតឆ្ងាយទៅក៍ដោយ ប៉ុន្តែស្នា​ព្រះហស្ថ ដែលព្រះអង្គបានកសាងឡើង បានស្ថិតនៅក្នុងក្រអៅបេះដូងពួកគេរៀងរហូត។ ដូច្នេះហើយបានយុវជន [...]

សង្គមស៊ីវិល៖ ក្រុមហ៊ុន​វៀតណាម​លប​ឆាយ​ដី​ពលរដ្ឋ នៅ​ខេត្ត​រតនគីរី

សង្គមស៊ីវិល៖ ក្រុមហ៊ុន​វៀតណាម​លប​ឆាយ​ដី​ពលរដ្ឋ នៅ​ខេត្ត​រតនគីរី

អ្នកភូមិកាណាតធំ ស្ថិតក្នុងឃុំតាឡាវ ខេត្តរតនគីរីចំនួន៤០គ្រួសារ ក្នុងចំណោម១៩៦គ្រួសារ បន្តរងគ្រោះដោយ​ការឈូសឆាយរំលោភយកដីធ្លី ពីសំណាក់ក្រុមហ៊ុនវៀតណាមចំនួនប្រាំ រហូតមកដល់សព្វថ្ងៃនេះ ហើយគ្មាន​ការ​អន្តរាគម ដោះស្រាយពីអាជ្ញាធរមូលដ្ឋានឡើយ។


ក្រុមប្រជារងគ្រោះ នឹងការលបឈូសឆាយដី។ (រូបថត MONOROOM.info/ C. Sothun)

វិបត្តិដីធ្លី - ជនជាតិភាគតិចប្រមាណជា១៧ជាតិសាសន៍ រួមមាន កាចក់ ព្នង គួយ គ្រឹងជាដើម ក្នុងចំណោម​៤០​គ្រួសារ ស្ថិតក្នុងភូមកាណាតធំ ត្រូវបានបាត់ដីជាបន្តបន្ទាប់ ក្នុងមួយគ្រួសារយ៉ាងហោចណាស់ពីមួយហិកតា ទៅពីរ​ហិកតាដែរ។ ពួកគាត់បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់នូវដីជាកម្មសិទ្ធិខ្លួន ក្រោមការ​ឈូសឆាយ [...]

ស្រ្តី​ជនជាតិ​ភាគ​តិច​ដែល​កំពុង​រង​ការ​ប៉ះពាល់ គ្រោង​ដាក់​ពាក្យ​បណ្តឹង

ស្រ្តី​ជនជាតិ​ភាគ​តិច​ដែល​កំពុង​រង​ការ​ប៉ះពាល់ គ្រោង​ដាក់​ពាក្យ​បណ្តឹង

ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសាងសង់ទំនប់វារីអគ្គីសនី បានធ្វើឱ្យជនជាតិភាគតិច ជាពិសេស​គឺស្រ្តីរងនូវផលប៉ះពាល់ជាច្រើន ក្រុមស្រ្តីជនជាតិដើមភាគតិចមកពី៨ខេត្ត គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឱ្យ​រដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ ដោះស្រាយបញ្ហា និងលុបចោលទាំងអស់នូវផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទំនប់​វារីអគ្គីសនី។


ស្រ្តីជនជាតិដើមភាគតិចពូនង ក្នុងសន្និសិទកាសែតនៅថ្ងៃទី០៦ ខែមិថុនា។ (រូបថត MONOROOM.info/ C.Nita)

ជនជាតិភាគតិច - ស្រ្តីជនជាតិភាគតិចដូចជាជនជាតិពូនង ព្រៅ កួយ ជង ស្ទៀងជាដើម មានគម្រោងដាក់ពាក្យ​បណ្តឹងទៅតុលាការក្នុងខេត្ត និងតុលាការកំពូល ដើម្បីដោះស្រាយដោយផ្អែកទៅលើច្បាប់ជាតិ ដែលការពារទៅ​លើសិទ្ធិដីធ្លី [...]

មន្រ្តី​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​កាន់​តែ​សន្យា ព្រៃ​ឈើ​កាន់​តែ​វិនាស

មន្រ្តី​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​កាន់​តែ​សន្យា ព្រៃ​ឈើ​កាន់​តែ​វិនាស

មន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ជារឿយៗមន្រ្តីក្នុងជួររដ្ឋាភិបាលតែងតែសន្យា នឹងថែក្សាធនធានព្រៃមិនឱ្យ​បាត់បង់នោះទេ រហូតដល់ភ្នាល់ហ៊ានដាក់ជីវិត ប៉ុន្តែផ្ទុយទៅវិញគេឃើញថា «កាន់តែសន្យា ព្រៃឈើកាន់តែ​វិនាស​ហិនហោច»។


ក្រុមយុវជនប្រារព្ធទិវាបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

បរិស្ថាន - ជាសកម្មជនការពារសិទ្ធិមនុស្ស មកពីជម្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក បូ ពៅ បាន​ថ្លែង​រិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការនៃការ​ថែរក្សា​ធន​ធានព្រៃឈើថា និយាយបានតែនិយាយ តែមិនដែល​ចាត់​វិធានការ​តឹងរ៉ឹងណាមួយ ទៅលើជនល្មើសដែលបំផ្លាញ​ធន​ធានព្រៃឈើ និងសត្វព្រៃនោះទេ។ ការកាប់បំផ្លាញ​ព្រៃ​ឈើ [...]

គូររូប និង​តែង​ជា​សត្វ ដើម្បី​បង្ហាញ​«សារ»​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ

គូររូប និង​តែង​ជា​សត្វ ដើម្បី​បង្ហាញ​«សារ»​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ

«មនុស្សពឹងផ្អែកទៅលើសត្វព្រៃ និងព្រៃឈើហ្នឹងឯង ប្រសិនបើគ្មានវា យើងក៏ពិបាករស់នៅដែរ» នេះជាការលើក​ឡើងរបស់ក្រុមយុវជន ដែលបានមកចូលរួមទិវាបរិស្ថានអន្តរជាតិ។ ដោយក្រុមយុវជនទាំងនោះ មានស្លៀកពាក់​ជា​តំណាងសត្វព្រៃ និងគូរូបដើម និងស្លឹកឈើនៅលើមុខ និងខ្លួន។


យុវជនរូបនេះ គូរមុខតែងខ្លួនហើយវា ធ្វើខ្លួនឲ្យដូចសត្វព្រៃ។ (រូបថត MONOROOM.info/ C.Nita)

បរិស្ថាន - មុនក្បួនដង្ហែរត្រៀមចេញដំណើរ ទៅក្រសួងបរិស្ថាន ដែលជាទីតាំងសំខាន់ នៃក្រុមអ្នកការពារ​ធនធាន​ធម្មជាតិហែរយកញតិទៅដាក់ ក្រុមអ្នកចូលដែលមានពាក់អាវយឺតពណ៌បៃតង ដោយមានអ្នកខ្លះគូរូបស្លឹកឈើ នៅ​លើមុខលើដៃ ដើម្បីបង្ហាញសារដែលពួកគេ បាននឹងកំពុងថែរក្សាបរិស្ថាន និងប្រាប់ដល់រដ្ឋាភិបាលថា គួរតែចាត់​វិធានការឱ្យតឹងរ៉ឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...