យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

ទន្ទឹមនឹងពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលត្រូវបានធ្វើ​នៅ​រាជធានីភ្នំពេញនោះ ប៉ុន្តែយុវជនមួយចំនួន បានជ្រើសរើសចេញទៅ ដាំកូនឈើនៅតាមខេត្ត ខាងក្រៅរាជធានី ដើម្បី​ឧទ្ទិស​ដល់ព្រះបរមរតនកោដ្ឋទៅវិញ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលត្រូវបានធ្វើ​នៅ​រាជធានីភ្នំពេញនោះ ប៉ុន្តែយុវជនមួយចំនួន បានជ្រើសរើសចេញទៅ ដាំកូនឈើនៅតាមខេត្ត ខាងក្រៅរាជធានី ដើម្បី​ឧទ្ទិស​ដល់ព្រះបរមរតនកោដ្ឋទៅវិញ។


ក្រុមយុវជនដែលចូលរួមទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

រំលឹកស្នារព្រះហស្ថ - តាមមើលទៅ ការគោរពស្រលាញ់ ចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ពីសំណាក់​ប្រជាពលរដ្ឋ នៅតែមានកម្លាំងខ្លាំងក្លា មិនបាត់បង់ឡើយ។ បើទោះបីជាទ្រង់ បានឃ្លាតឆ្ងាយទៅក៍ដោយ ប៉ុន្តែស្នា​ព្រះហស្ថ ដែលព្រះអង្គបានកសាងឡើង បានស្ថិតនៅក្នុងក្រអៅបេះដូងពួកគេរៀងរហូត។ ដូច្នេះហើយបានយុវជន មួយចំនួន បាននាំគ្នាធ្វើការបួងសួង ឧទ្ទិសកុសល សុំឲ្យព្រះវិញ្ញាណក្ខន្ធ ជួយថែរក្សាប្រទេសកម្ពុជា ឲ្យមានសុខ​សន្តិភាព​ជារៀងដរាប។

នេះជាសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះហៅថា កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងហៅកាត់​ជា​ភាសាអង់គ្លេសថា YRDP ដែលបានគៀងគរយុវជន ដើម្បីទៅចូលរួមដាំកូនឈើ ៩ដើម ក្នុងគោលបំណង​ឧទ្ទិស​កុសលថ្វាយ​ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ។ កម្មវិធីនេះប្រព្រឹត្តទៅនៅខេត្ត កណ្តាល ស្រុកកណ្តាលស្ទឹង ក្នុងរមណីយដ្ឋានភូមិត្នោត នាថ្ងៃទី ១១ ខែកក្កដា ស្របពេលនឹងការដង្ហែរព្រះបរមអដ្ឋិ ទៅតំកល់ក្នុងវត្តព្រះកែវមរកត ស្ថិតនៅក្នុងព្រះបរមរាជវាំង។

អត្តន័យដើមឈើទាំង៩ដើម ដែលយុវជនបានដាំនោះ ត្រូវបានក្រុមយុវជនទាំងនោះបញ្ជាក់ថា គឺតំណាងឲ្យជន្មាយុ ៩០ព្រះវស្សារ នៃអតីតព្រះមហាក្សត្រ។ យុវជន រ័ត្ន វណ្ណឆ័យ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស បានបា្រប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើទោះបីជា វាមិនមែនជាសកម្មភាពមួយដ៏ធំធេងក៏ដោយ តែការដាំកូនឈើរបស់​ពួកគេ ជាការនឹករលឹក ទៅរកទ្រង់អង្គអតីតព្រះមហាវីរក្សត្រ។ យុវជននិយាយថា៖ «វានៅតែដក់ជាប់ក្នុងចិត្តយើង ថាយើងធ្វើនេះគឺដើម្បីគាត់ ហើយគិតថាវាឆ្លើយតប ទៅនឹងការសងគុណចំពោះទ្រង់»។

យុវជនដែលបានចូលរួម ក្នុងកម្មវិធីដាំកូនឈើឧទិសកុសលនេះ បានធ្វើដំណើរដោយជិះកង់ ហើយប្រើរយៈពេល រហូតដល់ទៅ ៣ម៉ោង ពីរាជធានីភ្នំពេញ ទៅដល់រមណីយដ្ឋានភូមិត្នោត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះ​បើតាមទំព័រហ្វេសប៊ុក របស់យុវជនដែលបានចូលរួមដាំកូនឈើ នៅទីនោះ។

យុវជន រ័ត្ន វណ្ណឆ័យ បានបន្តទៀតថា មួយវិញទៀត កាយវិការនេះ ក៏ក្រុមយុវជនចង់ឲ្យយុវជនដទៃទៀត យល់ដឹង​អំពី ព្រះអង្គដែលធ្លាប់ដឹកនាំ ប្រទេស នឹងបាន បន្សល់ស្នាព្រះហស្ថល្អៗ នៅក្នុងប្រទេស ជាពិសេសនោះ ចង់​ពញាក់​ស្មារតីយុវជន ឲ្យមានការយល់ដឹងបន្ថែម ទាក់ទងទៅនឹងស្នាព្រះហស្ថរបស់ព្រះអង្គផងដែរ។ ជាមួយនឹងសម្លេង​សើចក្អាកក្អាយផង យុវជន រ័ត្ន វណ្ណឆ័យ បានសង្កត់ធ្ងន់ថា ពួកខ្លួនចង់លើកកម្ពស់ ការយល់ដឹងអំពីសារៈប្រយោជន៍​នៃដើមឈើ នៅប្រទេសកម្ពុជា ជៀសជាងការកាប់បំផ្លាញ។

គួរបញ្ជាក់ដែរថា នៅក្នុងរបបសង្គមរាស្ត្រនិយម ដែលដឹកនាំដោយអង្គអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅ​មុនឆ្នាំ១៩៧០នោះ ព្រៃឈើក្នុងប្រទេសកម្ពុជា មិនមានការកាប់បំផ្លាញយ៉ាងរង្គាល ដូចក្នុងពេលនេះទេ។ ផ្ទុយ​ទៅ​វិញ អង្គសម្ដេចឪ តែង​តែបំពេញព្រះរាជបូជនីយកិច្ចជាច្រើន ក្នុងការដាំកូនឈើ ធ្វើប្រឡាយធារាសាស្ត្រ ...។ល។ ដើម្បីភាពត្រជាក់ត្រជុំ​នៃទឹកដីក្រោយរេជ្ជកាលរបស់ទ្រង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...