អ៊ឺរ៉ុបបន្តផ្តល់ជំនួយឲ្យកម្ពុជា ទោះបក្សសង្រ្គោះជាតិមិនចូលសភា
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនទាន់ត្រូវរ៉ូវគ្នា ខាងផ្នែកនយោបាយសម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាក៏ដោយ ក៏សភាពអ៊ឺរ៉ុប ក្នុងនាមម្ចាស់ជំនួយចម្បងមួយរបស់ប្រទេសកម្ពុជា នៅតែបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា លើវិស័យដែលជាអាទិភាព ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការអះអាងរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា។
ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)
ជំនួយ - លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង បានពន្យល់ថា ពិតណាស់ប្រជាពលរដ្ឋកម្ពុជា ចង់ឃើញគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងអាចស្វែងរកដំណោះសា្រយនយោបាយ ឲ្យបានកាត់តែឆាប់ កាន់តែប្រសើរ។ ហើយនៅពេលនោះសភាពអ៊ឺរ៉ុប នឹងនៅតែបន្តគាំទ្រពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជា តែសហភាពអឺរ៉ុប មិនផ្តោតសំខាន់ទៅលើតួអង្គនយោបាយណាម្នាក់ ឬគណបក្សនយោបាយណាមួយ នោះទេ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅពិនិត្យមើលគម្រោងសភាពអឺរ៉ុប នៅភូមិភាគឥសាននៃប្រទេសកម្ពុជា ក្នុងគ្រាចុងក្រោយនេះ ប្រមុខការទូតរបស់សហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា មជ្ឈដ្ឋានទូទៅ ដឹងពីស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជា តែសហភាពអឺរ៉ុប មិនបោះបង់ជំហរផ្តល់ជំនួយដល់ប្រទេសកម្ពុជានោះទេ ទោះវិបត្តិនយោបាយបន្តអូសបន្លាយក៏ដោយ។
ប៉ុន្មានខែមុននេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការសោកស្តាយ ចំពោះសកម្មភាពសហភាពអឺរ៉ុបនៅកម្ពុជា ដោយមជ្ឈដ្ឋានទាំងនោះបានលើកឡើងថា ជំនួយរបស់សហភាពអឺរ៉ុប មិនបានជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធិភាពឡើយ ដោយសារតែជំនួយទាំងនោះមិ នត្រូវបានយកមកប្រើប្រាស់ឲ្យត្រឹមត្រូវ និងខ្វះការត្រួតពិនិត្យ ពិសេសការលើកំពស់ជីវភាពពលរដ្ឋកម្ពុជាក្រីក្រ និងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
មកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ ដែលតែងទទូចដល់សហភាពអឺរ៉ុប គម្បីដាក់សម្ភាធលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ធ្វើការកែទម្រង់លើវិស័យសំខាន់ៗមួយចំនួននោះ នៅបន្តធ្វើពហិការនៅក្រៅរដ្ឋសភាអាណត្តិទី៥ ត្បិតការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានជាប់គាំងត្រឹមការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕