Posts tagged as "Trafic bois"

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញ​ពី​«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូត​បច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។


លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត [...]

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស


ការប្រមូលគ្នារបស់ពលរដ្ឋ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - «វិបត្តិដីធ្លី»នៅកម្ពុជាមានការកើនឡើង និងរីករាលដាលចាប់ពីក្រុងភ្នំពេញ រហូតដល់ទីជនបទ​ដាច់​ស្រយ៉ាល ជាពិសេសតំបន់មាន«ព្រៃនិងភ្នំ»នៅក្នុងប្រទេសកម្ពុជា។ វិបត្តិនេះ បានជំរុញឲ្យពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ ស្វែងរកគ្រប់មធ្យោបាយ ទៅគ្រប់ស្ថាប័ន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ដែលសឹង​តែបាន​ក្លាយជាអាយុជីវិតរបស់ពួកគាត់ទៅហើយ។ ក្នុងនោះ មានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល មួយដែរ ដែលក្រុមពលរដ្ឋទាំងនោះ បានធ្វើដំណើរមកដើម្បីដាក់ពាក្យបណ្ដឹង ទាក់ទងនឹងអំពើពុករលួយ [...]

ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី​២៥​ខេត្ត​ក្រុង ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ

ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី​២៥​ខេត្ត​ក្រុង ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ

នៅថ្ងៃទី២៩ ខែឧសភានេះ សហគមន៍ដីធ្លី និងព្រៃឈើ មកពី២៥ខេត្តក្រុង ដាក់ពាក្យបណ្តឹងទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ដើម្បីទាមទារឲ្យចាត់វិធានការ ចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសព្រៃឈើ និង​ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។


ក្រុមពលរដ្ឋ មកដាក់ពាក្យបណ្ដឹងនៅមុខ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

អំពើពុរលួយ - ដោយមើលឃើញថា ភាគច្រើននៃការបាត់បង់ដីធ្លី ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ គឺបណ្តាល​មកពីការប្រប្រព្រឹត្តអំពើពុករលួយ ហេតុដូច្នេះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋប្រមាណ ជាង​២០០នាក់ មកពី២៥ខេត្តក្រុង ដែលមានជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើ [...]

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

តំបន់សហគមន៍ការពារធនធានធម្មជាតិ ជាង២ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃ អស់រយៈពេលជាង១០ឆ្នាំ។

<
សត្វបក្សីព្រៃ ប្រភេទត្រយ៉ងយក្ស។ (រូបថត Birdlife International)

ធនធានធម្មជាតិ - សេចក្តីប្រកាសព័ត៌មាន របស់អង្គការបក្សីអន្តរជាតិកម្ពុជា (Birdlife International) និង PRCF កម្ពុជា កាល​ពីថ្ងៃសុក្រទី២៣ ខែឧសភា បានឲ្យដឹងថា ក្រសួងបរិស្ថានបានយល់ព្រមចុះហត្ថលេខា ទទួលស្គាល់ផ្ទៃ​ដីសហគមន៍​អូររ៉ៃ ដែលមានដី២.៦៨០ហិកតា នៃទំហំផ្ទៃដីសរុបប្រមាណជា២៥០.០០០ របស់ដែនជម្រកសត្វព្រៃ​លំផាត់ [...]

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

ការនាំចេញឈើមានអាជ្ញាប័ណ្ណទៅកាន់របទេស ស្ថិតក្នុងកម្រិតកំណត់របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ មាន​ទឹកប្រាក់សរុបជាង ៤១លានដុល្លារ ប៉ុន្តែចំនួននេះត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស៊ើបអង្កេត​លើវិនាសកម្ម​ព្រៃឈើនៅកម្ពុជា រិះគន់ថា ជាចំនួនតិចបំផុតបើប្រៀបធៀប ទៅនិងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទ្រី ភាព។


រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
----------------------------

ឧក្រិដ្ឋកម្មព្រៃឈើ - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...