ស្រ្តី​ជនជាតិ​ភាគ​តិច​ដែល​កំពុង​រង​ការ​ប៉ះពាល់ គ្រោង​ដាក់​ពាក្យ​បណ្តឹង

ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសាងសង់ទំនប់វារីអគ្គីសនី បានធ្វើឱ្យជនជាតិភាគតិច ជាពិសេស​គឺស្រ្តីរងនូវផលប៉ះពាល់ជាច្រើន ក្រុមស្រ្តីជនជាតិដើមភាគតិចមកពី៨ខេត្ត គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឱ្យ​រដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ ដោះស្រាយបញ្ហា និងលុបចោលទាំងអស់នូវផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទំនប់​វារីអគ្គីសនី។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសាងសង់ទំនប់វារីអគ្គីសនី បានធ្វើឱ្យជនជាតិភាគតិច ជាពិសេស​គឺស្រ្តីរងនូវផលប៉ះពាល់ជាច្រើន ក្រុមស្រ្តីជនជាតិដើមភាគតិចមកពី៨ខេត្ត គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឱ្យ​រដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ ដោះស្រាយបញ្ហា និងលុបចោលទាំងអស់នូវផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទំនប់​វារីអគ្គីសនី។


ស្រ្តីជនជាតិដើមភាគតិចពូនង ក្នុងសន្និសិទកាសែតនៅថ្ងៃទី០៦ ខែមិថុនា។ (រូបថត MONOROOM.info/ C.Nita)

ជនជាតិភាគតិច - ស្រ្តីជនជាតិភាគតិចដូចជាជនជាតិពូនង ព្រៅ កួយ ជង ស្ទៀងជាដើម មានគម្រោងដាក់ពាក្យ​បណ្តឹងទៅតុលាការក្នុងខេត្ត និងតុលាការកំពូល ដើម្បីដោះស្រាយដោយផ្អែកទៅលើច្បាប់ជាតិ ដែលការពារទៅ​លើសិទ្ធិដីធ្លី និងសិទ្ធិក្នុងការបញ្ចេញមតិ។ ប្រសិនបើយន្តការ នៃប្រព័ន្ធយុត្តិធម៌នៅក្នុងស្រុក មិនអាចដោះស្រាយ​បានទៀត ក្រុមស្រ្តីជនជាតិទាំងនោះ នឹងបន្តប្តឹងដល់អន្តរជាតិ។ នេះជាការលើកឡើង របស់លោក ង៉ាច សាមីន តំណាងជនជាតិពូនង និងជាមន្រ្តីសម្របសម្រួល គម្រោងអ្នកការពារជនជាតិដើមភាគតិច និងការតស៊ូមតិ។

ការលើកឡើងរបស់មន្រ្តីសម្របសម្រួល គម្រោងអ្នកការពារជនជាតិដើមភាគតិច និងការតស៊ូមតិរូបនេះ ធ្វើឡើង​បន្ទាប់ពីស្រ្តីដែលជាជនជាតិភាគនៅក្នុងប្រទេសកម្ពុជា ត្រូវបានឲ្យដឹងថា កំពុងរងនូវផលប៉ះពាល់​ជា​ច្រើន ពីការ​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច ទំនប់វារីអគ្គីសនី ការរើសអើង ការរុករករ៉ែ និងការទទួលបានសេវា​សាធារណៈ។ កន្លងមក ក្នុងពេលដែលស្រ្តីជាជនជាតិភាគតិចបានបញ្ហាប្រឈមទាំងនេះ ពួកគាត់បានព្យាយាម​ស្វែងរកអន្តរាគមន៍ជាច្រើន​លើកពីរដ្ឋាភិបាល ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយជាវិជ្ជមាននៅឡើយ ជា​ពិសេសដីសម្បទានសេដ្ឋកិច្ច និងទំនប់វារីអគ្គិសនី ។

លោកបន្តថា៖ «ក្រលេកទៅដីសម្បទានសេដ្ឋកិច្ចបច្ចុប្បន្ននេះ ដីសម្បទានដែលមាននៅក្នុងតំបន់​ជនជាតិដើម​ភាគ​តិច គឺមានបញ្ហាខ្លាំងមែនទែន ធ្វើឱ្យស្រ្តីបាត់បង់នូវមុខរបរប្រពៃណី ធ្វើឱ្យប៉ះពាល់ព្រៃអារក្សអ្នកតារបស់គាត់។ ព្រៃ​ដែលគាត់ធ្លាប់តែទៅរកអនុផលព្រៃឈើដូចបេះបន្លែព្រៃ រកឃ្មុំ និងរកជ័រទឹក ត្រូវបានកាប់បំផ្លាញ។»។

ថ្លែងនៅក្នុង សន្និសិទកាសែតស្តីពី បញ្ហាស្រ្តីជនជាតិដើមភាគតិចពូនង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤នេះ ស្រ្តី​ជា​ជនជាតិពូនងម្នាក់ មកពិខេត្តរតនគិរីបានលើកឡើងថា ដោយសារនៅក្នុងតំបន់របស់អ្នកស្រីឥលូវនេះ សំបូរ​ទៅ​ដោយបទល្មើសព្រៃឈើ បំផ្លាញព្រៃសហគមន៍របស់អ្នកស្រី បានធ្វើឱ្យប៉ះពាល់ជាជីវភាពរបស់ ពួកគាត់​ជាខ្លាំង​ដែលកំពុងពឹងផ្អែកទៅលើអនុផលព្រៃឈើ។ បើបាត់បង់ព្រៃឈើទាំងអស់ហ្នឹង កូនចៅ ជំនាន់ក្រោយជនជាតិភាគ​តិច​មួយនេះ នឹងលែងស្គាល់នូវមុខរបរប្រពៃណី របស់ជនជាតិភាគតិចពូនងតទៅទៀត។ អ្នកស្រីបន្តថា អ្នកស្រីជា​ជនជាតិពូនង ហើយជនជាតិពូនងមិនចេះប្រកបមុខរបររកស៊ី អ្វីក្រៅពឹងការបោចវ័ល្លិ៍ និងបេះបន្លែក្នុងព្រៃនោះទេ។

ស្រ្តីម្នាក់ទៀតជាជនជាតិកួយ មកពីខេត្តកំពង់ធំ អ្នកស្រី សិត បានបញ្ជាក់យ៉ាងដូច្នេះដែរថា អ្នកស្រីបានរស់នៅ​ក្នុង​តំបន់ ឃុំអណ្តាងនេះតាំងពីយូលង់មកហើយ កាលពីមុនមិនដែលមានផលលំបាកអ្វីទេ ប្រកបមុខរបរចិញ្ចឹមជីវិតជា​លក្ខណៈប្រពៃណី របស់ជនជាតិដើមភាគតិច យ៉ាងងាយស្រួល។ តែដល់ពេលបច្ចប្បនេះ នៅពេលមានក្រុមហ៊ុនមក ធ្វើសម្បទានសេដ្ឋកិច្ច មិនត្រឹមតែបាត់បង់នូវមុខរបរតែមួយមុខប៉ុណ្ណោះទេ ថែមទាំងទទួលបានការគម្រាមកំហែង​ពី ក្រុមហ៊ុនថែមទៀតផង។ អ្នកស្រីបន្ថែមថា៖ «ពេលយើងទៅ ជញ្ជាត់ត្រីឬទៅចំការ យើងអាចទៅតែម្នាក់ឯងបាន តែ​នៅពេលសព្វថ្ងៃនេះ នៅពេលមានក្រុមហ៊ុនមក មិនហ៊ានមកតែម្នាក់ឯងទេព្រោះខ្លាចគ្មានសុវត្តិភាព»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...