ជនជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ចាត់​វិធានការ ប្រឆាំង​បទ​ល្មើស​ព្រៃឈើ

បណ្តាញសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ នឹងដាក់ញត្តិស្នើសុំឲ្យមាន ការចាត់​វិធានការតាមផ្លូវច្បាប់ ប្រឆាំងការប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ទៅដល់អាជ្ញាធរមូលដ្ឋាន​នៅថ្ងៃ​ចន្ទ​នេះ ដោយពួកគេមើលឃើញថា ច្បាប់ពាក់ព័ន្ធមួយចំនួន នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្តាញសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ នឹងដាក់ញត្តិស្នើសុំឲ្យមាន ការចាត់​វិធានការតាមផ្លូវច្បាប់ ប្រឆាំងការប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ទៅដល់អាជ្ញាធរមូលដ្ឋាន​នៅថ្ងៃ​ចន្ទ​នេះ ដោយពួកគេមើលឃើញថា ច្បាប់ពាក់ព័ន្ធមួយចំនួន នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។


ផ្លាកសញ្ញាចូលទៅខេត្តមណ្ឌលគីរី។ (រូបថត MONOROOM.info/ Soben)

ដីធ្លី - ក្នុងញត្តិទាមទារជាសាធារណៈ របស់សហគមម៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចំនួន៦​សហគមន៍ ដែលមានស្នាមមេដៃតំណាងចំនួន២៦នាក់ បានឲ្យសម្តែងការខកចិត្តចំពោះអាជ្ញាធរខេត្ត ខកខានមិន​បានយកច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន និងច្បាប់ជលផលមកចាត់វិធានការ ដើម្បីជនល្មើសបំផ្លាញ​ព្រៃឈើ ដែលជាធនធានសមូហភាព សម្រាប់ជនជាតិភាគតិចអាស្រ័យផល។

ញត្តិនេះឲ្យដឹងថា៖ «ការកាប់ព្រៃឈើ​ក្នុងខេត្តមណ្ឌលគិរីនេះ កើតមានតាំងពីឆ្នាំ២០០២មក ហើយបានក្លាយជា​ប្រព័ន្ធ​មួយ ដែលមិនមានអ្នកណាចាត់ការ ដែលផ្ទុយពីប្រសាសន៍នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ មីនា ២០១០ ជំរុញ​ឲ្យស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការគ្នា ចុះស្រាវជ្រាវគ្រប់ករណីបទល្មើសឈើ ដែលបានរកឃើញ និង​ចាប់ខ្លួនអ្នកប្រព្រឹត្ត មេខ្លោង និងអ្នក​ពាក់ព័ន្ធមកផ្តន្ទាទោស»។

លោក ឃុត ចាន់រ៉ា អាយុ២៨ឆ្នាំ តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ឲ្យ​ដឹង​ថា មានក្រុមហ៊ុន Socfin បានទទួលសម្បទានដីពី រដ្ឋភិបាល ហើយបានធ្វើការឈូសឆាយដីព្រៃប៉ះព្រៃខ្មោចរបស់ អ្នកភូមិជនជាតិដើមភាគតិច កាលពីដើមខែនេះ ប៉ុន្តែមិនមានដំណោះស្រាយណាមួយពីអាជ្ញាធរឡើយ ទោះមាន​បណ្តឹងក៏ដោយ។ លោកបានថ្លែងបញ្ជាក់ថា៖ «យើងនឹងបន្តយុទ្ធនាការដាក់បណ្តឹង គ្រប់ស្ថាប័នអំពីឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ធ្ងន់ធ្ងរ ទៅគ្រប់ស្ថាប័នជាតិ អន្តរជាតិ និងសង្គមស៊ីវិលឲ្យរួមគ្នាការពារព្រៃឈើឲ្យមាននិរន្តភាព»។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ឲ្យដឹងថា ការត្អូញត្អែររបស់ពលរដ្ឋជាសិទ្ធិរបស់គាត់ ប៉ុន្តែ​អាជ្ញាធរក្នុងខេត្ត បានចាត់រាល់វិធានការ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃដោយខុសច្បាប់។ លោកថ្លែងថា៖ «តាម​ពិតយើងចាត់ការបានច្រើនករណី តែគាត់មិនដឹង និងថែមទាំងបញ្ជូនទៅតុលាការទៀតផង។ យើងមិនព្រងើយ​ឡើយ ចំពោះការកាប់ព្រៃខុសច្បាប់ទេ។»

លោក សុក រដ្ឋា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា ញត្តិខាងលើនេះ នឹងត្រូវ​ពួកគេដាក់ជូនអាជ្ញាធរឃុំ ស្រុក ដោយឡែកសមាគមរបស់លោក ក៏នឹងដាក់ពាក្យអន្តរាគមន៍ទៅមន្ទីរ​ដែលពាក់​ព័ន្ធ​ក្នុងខេត្ត ឲ្យពិនិត្យឡើងវិញនូវរាល់ចំណាត់ការរបស់ខ្លួន។ មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរូបនេះ បានថ្លែងថា៖ «ខេត្ត​នេះ ធ្លាប់គ្របដោយព្រៃ តែពេលនេះស្ទើរតែអស់រលីង»៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...