ទីក្រុងដែលលិចទឹក ដោយប្រើពេលមិនដល់៥នាទីផង (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ មីនា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចង់ធ្វើការប្រៀបធៀប តើទីក្រុងណាមួយក្នុងពិភពលោក ដែលលិចទឹក គ្រាន់តែត្រូវបានភ្លៀងធ្លាក់មកមួយមេ ដូចរាជធានី ភ្នំពេញ? រូបភាពពីទីក្រុងនេះ នឹងធ្វើឲ្យអ្នកឈប់រអ៊ូ នឹងការលិចទឹកនៅក្នុងរាជធានីភ្នំពេញ តទៅទៀត ព្រោះគេត្រូវការរយៈពេលតែ៥នាទីប៉ុណ្ណោះ ដើម្បីឲ្យទឹកជន់លិចដងផ្លូវ ដែលអ្នកឃើញក្នុងវីដេអូ។ ប៉ុន្តែមិនមែនដោយសារទឹកភ្លៀងទេ តែជាទឹកជំនន់ពិតៗ នៅក្នុងប្រទេសប៊ូសនី កាលពីប៉ុន្មានថ្ងៃមុន។
ទីក្រុងលិចទឹក ដោយប្រើពេលមិនដល់៥នាទីផង។ (រូបថតផ្ដិតពីវីដេអូ)
គ្រោះទឹកជំនន់ - នៅក្នុងសប្ដាហ៍ចុងក្រោយនេះ ប្រទេសប៊ូសនី និងសែបប៊ី បានស្គាល់នូវការលិចជន់ ដោយទឹកជំនន់មិនដែលធ្លាប់ជួប តាំងពីជាងមួយសតវត្សមកហើយ។ ទឹកជំនន់ដែលបានធ្វើឲ្យមនុស្សច្រើនជាង ១០នាល់ បានបាត់បង់ជីវិត ខាតបង់ទ្រព្យសម្បត្តិច្រើនលានដុល្លារ និងរូបភាពខូតខាតយ៉ាងធ្ងន់ធ្ងរ នៅទីក្រុងដែលប្រៀបបានទៅនឹងឆ្នាំ១៩៩៥ ពេលដែលប្រទេសទាំងពីរនេះ ទើបនឹងងើបចេញពីសង្គ្រាម។
ប៉ុន្តែ បើគេមិនបានឃើញពីរូបភាពពិតប្រាកដ គេប្រាកដជាមិនដឹងពីគ្រោះថ្នាក់ពិត ដែលកើតពីទឹកជំនន់នេះឡើយ។ វីដេអូខាងក្រោមនេះ នឹងជួយឲ្យអ្នកដឹង ថាកម្លាំងទឹកឡើងជន់លិចទីក្រុង មានល្បឿនលឿនប៉ុណ្ណា។ បើតាមម្ចាស់វីដេអូ ដែលបានផ្សាយវីដេអូនេះ បានបញ្ជាក់ថា ទីក្រុងនោះ ឈ្មោះ ដូប័រ (Doboj) នៅ ប្រទេសប៊ូសនី ហេហ្សេហ្គូវីន។
ប៉ុន្តែ ការជួយគ្នានៅក្នុងគ្រោះមានអាសន្នបែបនេះ នឹងមិនត្រូវបានមើលនឹងភ្នែកនោះឡើយ។ ប្រទេសជាច្រើន ជាពិសេសសហគមន៍អ៊ឺរ៉ុប បានប្រកាសថា ខ្លួនបានប្រមូលទុកនូវមូលិធិមួយ ដើម្បីផ្ដល់ទៅឲ្យភាពចាំបាច់ផ្នែកមនុស្សធម៌ របស់តំបន់រងគ្រោះទាំងនោះ៕
សូមទស្សនាវីដេអូ ដូចតទៅ៖