ជន​ទាំង​២៣​​ត្រូវ​បាន​ដោះ​លែង ដោយ​អនុវត្ត​ទោស​ត្រឹម​ថ្ងៃ​ទី​៣០​ឧសភា

ជនជាប់ទាំង២១នាក់ដែលបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីន និងសួនកាណាឌីយ៉ា ព្រមទាំង ជនជាប់ពីររូបទៀត ក្នុងករណីប៉ះទង្គិចនៅស្ទឹងមានជ័យ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ដោយព្យួរទោសដែលនៅ​សេស​សល់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាប់ទាំង២១នាក់ដែលបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីន និងសួនកាណាឌីយ៉ា ព្រមទាំង ជនជាប់ពីររូបទៀត ក្នុងករណីប៉ះទង្គិចនៅស្ទឹងមានជ័យ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ដោយព្យួរទោសដែលនៅ​សេស​សល់។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - សេចក្តីរាយណ៍បានឱ្យដឹងថា តាមបញ្ជាក់ពីលោក ចាន់ សុវ៉េត មន្រ្តីអនុប្រធានផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានអះអាងលោក វន់ ពៅ ព្រមទាំងជនជាប់ចោទ២០នាក់ នឹងត្រូវបាន​ដោះ​លែងឱ្យមានសេរីភាពឡើងវិញ ដោយអនុវត្តទោសនៅត្រឹមថ្ងៃទី៣០ ខែឧសភានេះ។

សកម្មជនការពារសិទ្ធិមនុស្ស នៃសមាគមអាដហុករូបនេះឱ្យដឹងទៀតថា ជនជាប់ចោទ៣រូបរួមមានលោក វន់ ពៅ លោកថេង សាវឿន និងលោកចាន់ ពុទ្ធិស័ក្ត ត្រូវបានតុលាការប្រកាសសាលក្រមឱ្យមានទោសធ្ងន់ជាងគេ ដែលអ្នក​ទាំង៣នាក់នេះអាចជាប់ទោសដល់ទៅ៤ឆ្នាំ ៦ខែ និងពិន័យជាប្រាក់៨លានរៀល តែតុលាការសម្រេចអនុវត្តទោស​ ត្រឹមថ្ងៃទី៣០ ខែឧសភា ដោយព្យួរទោសដែលនៅសេសសល់។

ចំណែកមនុស្ស១៣នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបនៅផ្លូវវ៉េងស្រេងវិញ តុលាការកាត់ទោសឱ្យ​ជាប់ទោសចន្លោះពី១ឆ្នាំទៅ៤ឆ្នាំ តែតុលាការអនុវត្តទោសត្រឹមថ្ងៃទី៣០ខែឧសភានេះ។

ស្របពេលជាមួយនៃការប្រកាសសាលក្រមនេះ ក្រុមអ្នកតវ៉ាប្រមាណជាង២០០នាក់ ដែលមកពីសហគមន៍បុរីកីឡា បឹងកក់ និងព្រះសង្ឃ រួមទាំងបេក្ខជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ លោករៀល ខេមរិន្រ្ទ និងលោក អ៊ំ សំអាន បានធ្វើពិធីបែបសាសនា ដោយមានជាដង្ហែរក្តាមឈូសពីរ មួយគឺដាក់រូបចៅក្រម និងមួយទៀតដាក់រូបព្រះរាជអាជ្ញា ដែលធ្វើអំពីស្នោរ និងដង្ហែ៣ជុំសាលារាជធានីភ្នំពេញ។ ក្នុងពិធីហែរសពសិប្បនិមត្តនេះក្រុមអ្នកតវ៉ាទាំងនោះ បាន​នាំគ្នាស្រែកថា សូមឱ្យតុលាការកាត់ក្តីអ្នកទាំង២៣នាក់ដោយយុត្តិធម៌។ ខណៈពេលនៃការហែររបស់ក្រុមអ្នកតវ៉ានេះ មិនមានការប៉ះទង្គិចណាមួយរវាងសមត្ថកិច្ច និងក្រុមអ្នតវ៉ានោះទេ ដោយសារមិនមានការរារាំងដូចមុនៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...