Posts tagged as "Trafic bois"

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងស្រុកពេជ្រដា បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ នៅ​ខណៈកំពុងកាប់ឈើក្នុងព្រៃការពាររបស់ប្រជាសហគមន៍ កាលពីថ្ងៃសៅរ៍ ដោយដកហូតកាំភ្លើង១ដើម និងវត្ថុតាង​ជាច្រើនប្រភេទផ្សេងៗទៀត។


ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)

បទល្មើស - លោក ឃុត ចាន់រ៉ា អាយុ២៨ឆ្នាំ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងភូមិពូលុ ឃុំ ប៊ូស្រា ស្រុក​ពេជ្រដា បានឲ្យដឹងថា សហគមន៍ និងប្រជាការពារជនជាតិដើមភាគតិចចំនួន៦៦នាក់ បាននាំគ្នាចុះ​ល្បាតព្រៃ ក៏បានប្រទះឃើញជនជាតិវៀតណាមជាង២០នាក់កំពុងធ្វើសកម្មភាពកាប់ឈើប្រណិត។ លោកបាន​បញ្ជាក់ថា៖ «ពេលឃើញយើង គេនាំគ្នារត់ប្រសាចពេញព្រៃ [...]

កម្ពុជា កំពុង​ធ្វើការ​«អភិវឌ្ឍន៍​បៃតង» តែ​ព្រៃឈើ​នៅ​តែ​កាប់?

កម្ពុជា កំពុង​ធ្វើការ​«អភិវឌ្ឍន៍​បៃតង» តែ​ព្រៃឈើ​នៅ​តែ​កាប់?

«អភិវឌ្ឍន៍បៃតង» ដូចជាការដាំដុះបន្លែ កូនឈើ ការកាត់បន្ថយនូវឧស្ម័នពុល និងការរួមសហការ​ជាមួយ​ប្រជា​ពលរដ្ឋ​​ទាំងអស់គ្នា ធ្វើយ៉ាងណា ដើម្បីឲ្យមានប្រព័ន្ធនៃការអភិវឌ្ឍន៍បៃតងនៅកម្ពុជា។ នេះជាគម្រោងរបស់​រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឲ្យមាន នូវគណកម្មការជាតិមួយ រួមនឹងអគ្គលេខាធិការដ្ឋានផង ដាក់​ឈ្មោះ​ថា​«អភិវឌ្ឍន៍បៃតង»។ ប៉ុន្តែការព្រួយបារម្ភនៅតែមាន ប្រសិនណាការកាប់ព្រៃឈើ និងការលប់បឹង​ធម្មជាតិ​មួយចំនួន នៅតែត្រូវបានធ្វើយ៉ាងអាណាធិបតេយ្យ គ្មានការត្រួតពិនិត្យនោះ។


សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បៃតង កាលានុវត្តភាព និងបញ្ហាប្រឈម ដែលរៀបចំដោយវេទិការនៃអង្គការ​មិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

[...]
ចាន់ សូវ៉េត៖ មូលហេតុ​ប្រាំ​យ៉ាង​ នៃ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា

ចាន់ សូវ៉េត៖ មូលហេតុ​ប្រាំ​យ៉ាង​ នៃ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា

ផលវិបាកនិងការព្រួយបារម្ភ ពីស្ថានភាពនៃការថយចុះព្រៃឈើនៅកម្ពុជា តាមរយៈការកាប់បំផ្លាញ ការដឹកជញ្ជូននូវឈើ​ប្រណិតៗដោយចំហរ យ៉ាងគគ្រឹកគគ្រេង ដោយអាណាធិតេយ្យ ពីសំណាក់ឈ្មួញរក«ស៊ី»ឈើ ដោយគ្មានការទប់ស្កាត់ និងការយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាពពីរដ្ឋាភិបាល ទោះបីជាមានការស្នើសុំអន្តរាគម​ពីអង្គការ​សង្គមស៊ីវិល មានការផ្សព្វផ្សាយដោយប្រជាសហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។


ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)

ព្រៃឈើកម្ពុជា - ព្រៃឈើតាមជួរភ្នំក្រវ៉ាញ តំបន់ព្រៃឡង់ តំបន់ព្រៃពឹងពែរ តំបន់ឱរ៉ាល់ ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី [...]

សង្គមស៊ីវិល៖ «វិនាសកម្ម»​ធ្ងន់​ធ្ងរ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ កើន​ឡើង

សង្គមស៊ីវិល៖ «វិនាសកម្ម»​ធ្ងន់​ធ្ងរ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ កើន​ឡើង

អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងធនធានធម្មជាតិនៃអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងក្រៅស្រុក ដែលមានបណ្តាញ​របស់ខ្លួន ទាំង២៤ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា បានបង្ហាញនូវផលវិបាក និងការព្រួយបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់នៅកម្ពុជា ដោយក្រុមហ៊ុនមួយចំនួន«ជ្រក»ក្រោមស្លាក សិទ្ធិទទួលបាន​«ដី​សម្បទាន» ពីរដ្ឋាភិបាលស្របច្បាប់ កំពុងដើរទៅរកនូវភាព«ហិនហោច» និង«វិនាសកម្ម»នៃព្រៃឈើនៅកម្ពុជា តាមរយៈ​ការធ្វើសម្បទានដីព្រៃឈើ។


សន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសមាគមអាដហុក ស្ដីពីវិនាសកម្មព្រៃឈើ។ (រូបថត MONOROOM.info/ O.Vary)

ធននានធម្មជាតិ - ចាប់រាប់មុនការបោះឆ្នោត រហូតមកទល់នឹងថ្ងៃនេះ [...]

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ជាថ្មីម្ដងទៀត មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជកម្ពុជា បានចេញមុខអះអាងប្រាប់អ្នកសារព័ត៌មានថា បញ្ហាប្រែប្រួល​អាកាសធាតុមិនមែនបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើនោះទេ។ តែសង្គមស៊ីវិល និងសកម្មជនដែលធ្វើការស្និត នឹង​ការការពារខាងព្រៃឈើ អះអាងថាបញ្ហាចម្បង ដែលជម្រុញឲ្យមានការប្រែប្រួលអាកាសធាតុ គឺការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងដំណំនេះតែម្ដង។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

រាជធានីភ្នំពេញ - លោក ឈាង វុន ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយនៅរដ្ឋសភាកម្ពុជា ថ្ងៃទី៦ ខែវច្ឆិកា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់អ្នកការសែតថា បញ្ហាប្រែប្រួលអាកាសធាតុ បានកើតឡើងស្ទើរតែគ្រប់ប្រទេស​ទាំងអស់នៅជុំវិញពិភពលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...