ក្រសួងការងារនឹងចេញប័ណ្ណការងារ ដើម្បីធានាភាពស្របច្បាប់នៃពលករ
ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ស្វែងរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាបង្កើតច្រកចេញចូលតែមួយ។ ក្រសួងការងារ ក៏នឹងរៀបចំចេញប័ណ្ណការងារ សម្រាប់ពលករ ដែលទៅធ្វើការនៅប្រទេសថៃផងដែរ។
លោក អ៊ិត សំហេង (រូបកណ្ដាល)។ (រូបថត MONOROOM.info/ S.tih)
សេវ៉ាសាធារណៈ - ខណៈពេល ដែលកម្ពុជា-ថៃបានព្រមព្រៀងគ្នា បង្កើតច្រកចេញចូលតែមួយរវាងកម្ពុជា-ថៃ នៅក្នុងខែកក្កដាខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា ក្រសួងការងារនឹងចេញប័ណ្ណការងារ សម្រាប់ពលករ ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។ ហើយតាមរយៈប័ណ្ណការងារនេះ ភាគីថៃនឹងផ្តល់ប័ណ្ណការងារ [...]