តំណាងរាស្រ្ត CNRP ២រូបទៀត ត្រូវតុលាការកោះ និងចោទជា«ជនសង្ស័យ»
ដីការកោះហៅ របស់តុលាការចំនួនពីរសន្លឹក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងថ្ងៃទី៣ ខែឧសភានេះ បានធ្វើឡើង និងចុះហត្ថលេខាដោយ ព្រះរាជអាជ្ញារង សៀង សុខ ដោយបង្គាប់ឲ្យលោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល (គណបក្សសង្គ្រោះជាតិ) និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង (គណបក្សសង្គ្រោះជាតិ) ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
ដីកាទាំងពីរនោះ មិនបានបញ្ជាក់ថា ការកោះហៅនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃសំនុំរឿង ឬការស៊ើបអង្កេតករណីអ្វី ឬទៅតាមពាក្យបណ្ដឹងណាមួយឡើយ ដោយគ្រាន់តែបញ្ជាក់ថា «ដើម្បីសាកសួរ ពីដំណើររឿងទាក់ទងនឹងអំពើពេស្យាចារ»។
ដីការបង្គាប់ឲ្យចូលខ្លួន របស់តុលាការ ធ្វើទៅលើតំណាងរាស្ត្រ ក្នុងនាមជា«ជនសង្ស័យ»នេះ មានលក្ខណៈប្រទាំងប្រទើស ទៅនឹងរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលរបស់ជាតិ និងដែលបានហាម មិនឲ្យធ្វើការចោទប្រកាន់ [...]