Posts tagged as "Kem Sokha"

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅសល់ពេលត្រឹមតែ ពីរខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៥នឹងខិតជិត​មកដល់។ រីឯបញ្ហា ចម្រូង​ចម្រាសលើនីតិវិធីបោះឆ្នោតនិងការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតរវាង​គណបក្សប្រឆាំងនិងគ.ជ.ប នៅតែបន្ត​មិនទាន់​មានដំណោះស្រាយណាមួយឬគោលការណ៍ណា​មួយដែលអាចឈរលើ ការឯកភាពគ្នានៅឡើយនោះទេ។


ក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញញាត្តិទាមទារទៅគ.ជ.ប ដល់បាតុករ កាលពីថ្ងៃទី២៤ខែមេសា កន្លងមក។ (រូបថត O.Vary/ MONOROOM.info)

ឆ្លើយតបទៅនឹង «ញ្ញត្តិ» ដែលដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ក្នុងមហាបាតុកម្មដោយអហឹង្សា​មួយកាលពី​ម្សិល​ម៉ិញនៅទីលានប្រជាធិបតេយ្យ លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានអះអាងថា កន្លងមក លោកបានឆ្លើយតប​រួច​ទៅហើយ ចំពោះរបាយ​ការ​ណ៍របស់លោកសូរិយាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេស [...]

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

កាលពីព្រឹកម៉ិញនេះ សកម្មជនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានមកជួបជុំគ្នាធ្វើបាតុកម្ម នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ជូនញត្តិរបស់ខ្លួនទៅ គ.ជ.ប តាមរយៈការដង្ហែរជាក្បួន។

លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាននូវសេចក្តីថ្លែងការរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ការបង្កើត ឲ្យមានបាតុកម្មនោះឡើង ក្នុងគោលបំណងចង់ឲ្យកម្ពុជា ក្រោយការបោះឆ្នោតអណត្តិទីប្រាំ នាខែកក្កដាខាងមុខនេះ មាន«រដ្ឋាភិបាលមួយស្របច្បាប់»។

ការលើកឡើងដូចនេះ ដោយលោកបានបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការអ៊ិនឌីអាយ(NDI) និងអង្គការ​ខុមហ្វ្រេល (COMFREL) បានបង្ហាញថា គ.ជ.ប [...]

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

នេះជាលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យ គ.ជ.ប ធ្វើ​ការកែទម្រង់លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជា គ.ជ.ប របស់ជាតិ របស់ប្រជាពលរដ្ឋ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មនោះ។

នៅថ្ងែទី២៤ខែមេសានេះ គេសង្កេតឃើញថានៅតាមដងផ្លូវ ជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរនាំងដែក លើកំណាត់ផ្លូវលេខ៦១ ៦៧ និង១០៨ ដែលឆ្លងកាត់ផ្លូវ ព្រះអង្គឌួង និងឧញ្ញាអ៊ឹងប៊ុនហូវ។ កងកម្លាំងទាំងនេះ ប្រដាប់​ដោយដំបង និងផាលគ្រប់ៗដៃ។ នេះជាកងកម្លាំងត្រៀម ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរ សម្រួលដល់​ការធ្វើបាតុកម្ម និងក៏ដើម្បីទប់ស្កាត់ក្រុមបាតុកម្ម ក្នុងករណីមានការដង្ហែរជាក្បួនផ្ទុយពីការអនុញ្ញាតិនោះ។

នៅឯទីលានប្រជាធិបតេយ្យវិញ [...]

សម្ភាសប៉ុល ហំម៖ វត្តមាន​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុង​បក្ស​ប្រឆាំង​ជា​សិទ្ធ​របស់​លោក

សម្ភាសប៉ុល ហំម៖ វត្តមាន​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុង​បក្ស​ប្រឆាំង​ជា​សិទ្ធ​របស់​លោក

នៅក្នុងសមាជលើកទីមួយ របស់គណៈបក្សសង្គ្រោះជាតិ កាលពីម្សិលម៉ិញ គេឃើញមានវត្តមានរបស់​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាងមកចូលរួម និងទទួលបានការតែងតាំង ជាសមាជិកគណកម្មាធិការនាយករបស់គណបក្ស។ នេះជា​ការអះអាង អោយកាន់តែច្បាស់បន្ថែមទៀត ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាទូទៅ បានរាយការណ៍ ក្នុងប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ ពីការយាងចូលធ្វើនយោបាយរបស់ព្រះអង្គ ជាមួយគណបក្សប្រឆាំង។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ  ត្រូវបានសារធារណៈជនស្គាល់ថា ជាលេខាផ្ទាល់ នៃអតីតព្រះមហាវីរៈ​ក្សត្រ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាសមាជិកស្ថាបនិកនៃគណបក្សហ្វុនស៊ីនប៉ិច ដែលមានព្រះអង្គម្ចាស់អរុណរស្មី [...]

ហ៊ុន សែន អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​«គាំទ្រ»​លោក​ជា​នាយក​រដ្ឋមន្ត្រី

ហ៊ុន សែន អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​«គាំទ្រ»​លោក​ជា​នាយក​រដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយជាចំហរ ដោយអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋ នៅ​ទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត សូមឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្ររូបលោក ជាបេក្ខភាពនាយក​រដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាង​មុខ​នេះ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ស្ថិតក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ដែលជាកន្លែងតាំងសមាធិ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជា​សាធារណៈ ទៅដល់ពលរដ្ឋកម្ពុជាឲ្យគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...