ហ៊ុន សែន អំពាវនាវឲ្យអ្នកបាញ់ស្ព្រៃលើផ្លាកបក្សប្រឆាំង ចេញសារភាព
ភ្នំពេញ៖ ជាសានយោបាយចុងក្រោយ មុនថ្ងៃឃោសនាបោះឆ្នោតដែលនឹងខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថាធារណៈ ឲ្យអ្នកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង ចេញមកសារភាព លោកនឹងជូនរង្វាន់លើកទឹកចិត្ត។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត keystone)
ថ្លែងក្នុងពិធី បញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមុនីសាលវ័ន្តជើងព្រៃ ស្ថិតនៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម នា ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវ ជាសារនយោបាយចុងក្រោយ នៅមុនពេលឃោសនាបោះឆ្នោតថា លោកអំពាវនាវឲ្យអ្នកបំផ្លាញ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចេញមកសារភាពលោកនឹងជូនរង្វាន់ ដើម្បីឈានទៅដល់ការចាប់មេខ្លោងនៅពីក្រោយ [...]