ហ៊ុន សែន អំពាវ​នាវ​ឲ្យ​អ្នក​បាញ់​ស្ព្រៃ​លើ​ផ្លាក​បក្ស​ប្រឆាំង ​ចេញ​សារភាព

ជាសានយោបាយចុងក្រោយ មុនថ្ងៃឃោសនាបោះឆ្នោតដែលនឹងខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថាធារណៈ ឲ្យអ្នកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង ចេញមកសារភាព លោកនឹងជូនរង្វាន់លើកទឹកចិត្ត។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: June 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ជាសានយោបាយចុងក្រោយ មុនថ្ងៃឃោសនាបោះឆ្នោតដែលនឹងខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថាធារណៈ ឲ្យអ្នកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង ចេញមកសារភាព លោកនឹងជូនរង្វាន់លើកទឹកចិត្ត។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត keystone)

ថ្លែងក្នុងពិធី បញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមុនីសាលវ័ន្តជើងព្រៃ ស្ថិតនៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម នា ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវ ជាសារនយោបាយចុងក្រោយ នៅមុនពេលឃោសនាបោះឆ្នោតថា លោកអំពាវនាវឲ្យអ្នកបំផ្លាញ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចេញមក​សារភាពលោកនឹងជូនរង្វាន់ ដើម្បីឈានទៅដល់ការចាប់មេខ្លោងនៅពីក្រោយ ទោះជាមន្ត្រីរបស់គណបក្ស​ប្រជាជន​កម្ពុជាក៏ដោយ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «វាអាចជានយោបាយសាច់កម្ម ដែលគណបក្សប្រឆាំងធ្វើ​ដោយ​ខ្លួនឯង ដើម្បីឈានទៅបដិសេធលទ្ធផលបោះឆ្នោតនៅពេលខាងមុខ រឿងនេះត្រូវតែស្រាវជ្រាវរហូត ទោះបីជាការ​បោះឆ្នោតរូចហើយក៏ដោយក៏ត្រូវតែស្រាវជ្រាវ រហូតដល់អណ្ណាតិទី ៦ ទី ៧ក៏ត្រូវស្រាវជ្រាវដែរព្រោះ វាជាការខូចខាត​កិត្តិយសរបស់អាជ្ញាធរ»។

លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា សុំណុំរឿងនេះត្រូវស្រាវជ្រាវ មិនថា១ខែរឺ១០ឆ្នាំនោះទេ គឺត្រូវសងភាព​ស្អាត​ស្អំឲ្យអាជ្ញាធរមានសម្ថកិច្ចវិញ អ្នកណាដែលធ្វើអ្នកនោះ ត្រូវតែទទួលខុសត្រូវដោយ​រាប់ទាំងសមាជិកគណបក្ស​ប្រជាជន ប្រសិនបើធ្វើ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «រឿងនេះវាគួរឲ្យសង្ស័យខ្លាំងណាស់ ពីព្រោះគេរៀបចំ​ផែនការតែមួយ យើងត្រូវតែចាប់មេក្លោងឲ្យបានរឿងនេះលាក់មិនជិតទេ យកល្អចេញមកសារភាពមក ខ្ញុំទទួល​ខុស​ត្រូវចំពោះសុវត្ថិភាពរបស់អ្នក»។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា បានឲ្យ​ដឹងថា កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៣ នៅតាមផ្លូវជាតិលេខ១និងតាមផ្លូវគ្រួសក្រហម មានជនល្មើស​បាន​យកស្ព្រៃទៅបាញ់ រឺ ផ្តួលរលំ ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិចំនួន ១៦ ស្លាកនៅក្នុង ខេត្តព្រៃវែង និងខេត្ត​ស្វាយរៀង ដែលនៅក្នុងនោះខេត្តស្វាយរៀងមានចំនួន១០ស្លាក និងខេត្តព្រៃវែងមានចំនួន៦ស្លាក។ នៅក្នុងសេចក្តី​ប្រកាសព័ត៌នោះបានឲ្យដឹងថា ៖ «ក្រសួងមហាផ្ទៃបានចាត់ទុកថា ទង្វើខាងលើនេះគឺជាអំពើដ៏ថោកទាប ដែលធ្វើឡើង​តាមការចាត់តាំងមានលក្ខណៈជាប្រព័ន្ធ សំដៅធ្វើឲ្យខូចបរិយាកាសល្អប្រសើរ មុនពេលបោះឆ្នោត និងបម្រើគោល​បំណងអគិត បដិសេធលទ្ធផលនៃការបោះឆ្នោតខាងមុខ ដូចដែលមេបក្សសង្គ្រោះជាតិធ្លាប់បានលើកឡើងថា នឹង​ចូលរួមការបោះឆ្នោត ប៉ុន្តែមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា នេះគឺជាទង្វើររបស់គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះគណបក្សនេះមានការភ័យខ្លាច នៃការចាញ់ឆ្នោតដោយសារតែគណបក្សសង្រ្គោះជាតិ កំពុងតែមាន​ប្រជាប្រិយភាព។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «នេះគឺជាការលាភព៌ណដើម្បីធ្វើការចោទប្រកាន់ថាពួកយើង យើង​គ្មានអ្វីខ្វាយខ្វល់នោះទេ យើងយកពេលទៅធ្វើកិច្ចជាតិវា ប្រសើរជាងយកពេលមកឆ្លើយតប»។

លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ដែលមានឈ្មោះថា Comfrel បានមាន​ប្រសាសន៍ថា តាមការសង្កេតរបស់លោកទាក់ទិនទៅ នឹងការបោះឆ្នោតនាពេលកន្លងមកគឺឃើញថា កាបំផ្លាញ​ស្លាក​សញ្ញារបស់គណបក្សតែងតែកើតមាន ជាពិសេសទៅ លើគណបក្សប្រឆាំង និងកន្លែងដែលមានការប្រកួតប្រជែងខ្លាំង គឺដើម្បីជាការបំភិតបំភ័យ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ជនដែលពុំស្គាល់មុខ ទៅបំផ្លាញស្លាកសញ្ញាគណបក្ស នៅពេលកន្លងមកគឺពុំដែលរកឃើញនោះទេ»។

សូមបញ្ជាក់ថា គណកម្មការធិការជាតិរៀបចំការបោះឆ្នោត បានកំណត់រយៈពេល៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី ២៦ ខែ កក្តដា និងចាប់ផ្តើមពីម៉ោង ៦ព្រឹកដល់ម៉ោង១០យប់៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...