ជាម យៀប ចាត់​ទុក​សកម្មភាព​តំណាង​រាស្រ្តបក្ស​ជំទាស់ ថា«ក្បត់ជាតិ»

លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានចាត់ទុកសកម្មភាពរបស់ក្រុមតំណាងរាស្រ្តគណៈបក្សជំទាស់ ថាជាការ«ក្បត់ជាតិ» បន្ទាប់ពីក្រុមតំណាងរាស្រ្តទាំងនេះស្នើរទៅភាគីបរទេសទាំងឡាយ កុំឲ្យចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: June 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានចាត់ទុកសកម្មភាព​របស់​ក្រុម​តំណាងរាស្រ្តគណៈបក្សជំទាស់ ថាជាការ«ក្បត់ជាតិ» បន្ទាប់ពីក្រុមតំណាងរាស្រ្តទាំងនេះស្នើរទៅភាគីបរទេសទាំងឡាយ កុំឲ្យចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយការបោះឆ្នោតជាតិនា​ថ្ងៃ​ទី២៨ខែកក្កដា។


លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

អ្នកនាំពាក្យគណៈសង្រ្គោះជាតិលោក យ៉ែម បុញ្ញរិទ្ធ ថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូនៅព្រឹកនេះថា វាចាំបាច់ឲ្យ​មានការ​ព្យួរ​នូវការចុះហត្ថលេខានេះ និងគួរបន្តនៅក្រោយការបោះឆ្នោត។ លោក បញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកតំណាងរាស្រ្ត ដេញអ្នក​តំណាងរាស្រ្ត»។ លោក បន្តថាអ្នកតំណារាស្រ្ត មិនត្រឹមតែតំណាងពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួនតែប៉ុណ្ណោះទេ គឺតំណាង​ឲ្យ​ប្រជាជាតិខ្មែរទាំងមូល សិទ្ធិអ្នកតំណាងរាស្រ្តទទួលបានពីប្រជាពលរដ្ឋ ដូច្នេះគ្នាននរណាម្នាក់ដកហូតតាម​តែអំពើចិត្ត​នោះទេ វាខុសទៅនឹងច្បាប់។

ក្រុមតំណាងរាស្រ្តចំនួន ២៩រូបមកពីគណៈបក្សជំទាស់ធំពីរ ដែលបានបង្រួបបង្រួមគ្នា ជាគណៈបក្សតែមួយ បានចេញ​នូវ​សេចក្តីប្រកាសពត៌មានមួយ អំពាវនាវទៅស្ថានទូតបរទេស និងស្ថាប័នផ្តល់ជំនួយបរទេស​ទាំងអស់ កុំឲ្យចុះហត្ថលេខា​ជា​មួយរដ្ឋាភិបាល បន្ទាប់ពីពួកគេត្រូវបានលប់សុពលភាពជាតំណាងរាស្រ្ត ដោយរដ្ឋសភាជាតិ។ ការចេញសេចក្ដី​ប្រកាស​នេះ ស្របពេល ដែលមានការប្រតិកម្មពីសហគមន៍​អន្តរជាតិដូចគ្នា ក្នុងនោះមានសហរដ្ឋអាមេរិកជាដើម។

នៅក្នុងសន្និសិទសារពត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ លោក ឈាង វុន មន្ត្រីរដ្ឋសភាមកពីគណបក្ស​កាន់អំណាច ក៏បានថ្លែងបញ្ជាក់ ពីការប្រកាសពីការដកមុខនាទី និងបង្កកប្រាក់បំណាច់ របស់អ្នកតំណាងរាស្រ្ត​ចំនួន២៩រូប​ទាំងនេះដែរ។ នៅក្រោយសន្និសិទសារព័ត៌មាននោះ លោកឈាង វុន ថែមទាំងបានចេញមក«បណ្ដេញ»អ្នកតំណាងរាស្ត្រ សុន ឆៃ មកពីគណបក្សប្រឆាំង សម រង្សី ឲ្យចេញពីបរិវេណរដ្ឋសភាជាតិ មិនឲ្យផ្ដល់កិច្ចសម្ភាស ទៅឲ្យអ្នកកាសែត នៅក្នុងបរិវេណរដ្ឋសភា ដោយទំនងជាលោក ចង់អនុវត្តន៍សេចក្ដីប្រកាស ដែលទើបនឹងសម្រេចនេះ។

លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន បានថ្លែងការពារចំពោះការដកមុខនាទីនេះ ដោយលើកហេតុផល​ថា​ការសម្រេចនេះ គឺជាការស្របច្បាប់ ហើយមិនអាចត្រូវបានរិះគន់ ដោយសហគមន៍អន្តរជាតិ ដែលមិនចេះច្បាប់ខ្មែរ​នោះ​ឡើយ។ ច្បាប់ខ្មែរដែលមួយចំនួន ត្រូវបានគេមើលឃើញថា បង្កើតឡើងក្រោមជំនួយពីសហគមន៍អន្តរជាតិ ទាំងផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ៕

---------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២២ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...