Posts in ‘ស្រាវជ្រាវ’ Category

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!


សំណើចចុកពោះ ឬសើចចង់ងាប់។ (រូបថត MONOROOM.info/ Soben)

ពីនេះពីនោះ - ធ្មេចបើកៗ អក្សរដែលគេតែងតែយក មកប្រើប្រាស់ក្នុងវាចា យោបល់ ឬឆ្លើយឆ្លង​សារ​ដាក់​គ្នា ទៅ​វិញទៅមកនោះ វាមានអាយុ២៥ឆ្នាំហើយ។ តែអ្នកដែលប្រើប្រាស់វា មិនសូវជាដឹងពីប្រភព និងពេល​វេលានៃ​ការចាប់​កំណើតរបស់អក្សរកាត់នេះទេ។

តាមពិតទៅ​ ផុតខែឧសភាឆ្នាំនេះ អក្សរកាត់នេះចាប់ផ្ដើមឆ្នាំទី២៦របស់វាហើយ តែវានៅតែទទួលនូវ​ការ​ពេញនិយម ហើយមនុស្សនៅតែប្រើប្រាស់វា បើទោះជាមានពាក្យផ្សេងទៀត មកជំនួសក៏ដោយ។

គេហទំព័រសារព័ត៌មានមួយរបស់អាមេរិក Slate.com បានរំលឹកឡើងមកវិញពីប្រភពរបស់វា ថាយ៉ាងហោច​ណាស់​កាលពី២៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨៩ គេបានឃើញអក្សរកាត់នេះ [...]

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកុមារ តែងតែងត្រូវការថ្នាក់ថ្នម នឹងការថែទាំពីមនុស្សនៅជុំវិញ ខ្លួន ដើម្បីធ្វើឲ្យ​ដំណើរជីវិតរបស់ពួកគេ អាចក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់សង្គម ដូចសុភាសិតខ្មែរ​តែងពោលថា៖​«ទំពាំងស្នងឬស្សី ជនប្រុសស្រីស្នងប្រទេស» ដែលបង្ក្រប់អត្ថន័យនៃការផ្តល់សារៈសំខាន់ដល់កុមារ ដែលជា​អ្នក​ស្នងប្រទេសជាតិ ឬពិភពលោកនាពេលពួកគេធំឡើង។ ផ្ទុយទៅវិញ ប្រសិនជាកុមារទាំងឡាយ ជួប​បញ្ហាអ្វីមួយ ដូចជាវិបិត្តផ្លូវចិត្ត ឬពិការាងកាយ ដោយសារទង្វើររបស់មនុស្សធំវិញនោះ បញ្ហានេះនឹងក្លាយ ជាបន្ទុកមួយដ៏​គ្រោះថ្នាក់ សម្រាប់មនុស្សជាតិជាមិនខាន។ ហេតុដូច្នេះហើយ ការការពារសិទ្ធិកុមារ​គឺជាកាតព្វកិច្ចរបស់មនុស្ស​ពេញវ័យ និងចាស់ត្រូវធ្វើដើម្បីធានា និងទទួលខុសត្រូវ ចំពោះការលូតលាស់មួយ ដ៏ប្រសើរសម្រាប់កុមារ។


វិសាខបូជា មិន​ត្រឹម​រម្លឹក​ដល់​ព្រះពុទ្ធ តែ​ជា​បុណ្យ​សន្តិភាព​ពិភពលោក

វិសាខបូជា មិន​ត្រឹម​រម្លឹក​ដល់​ព្រះពុទ្ធ តែ​ជា​បុណ្យ​សន្តិភាព​ពិភពលោក

បុណ្យវិសាខបូជា ជាពីធីបុណ្យដែលត្រូវបានគេទទួលស្គាល់ថា ជាបុណ្យដែលរម្លឹកដល់អត្ថន័យ​នៃនក្ខត្តឬក្ស៣យ៉ាង​របស់ព្រះពុទ្ធ។ ពីធីបុណ្យនេះ ត្រូវគេទទួលស្គាល់ទូទាំងពិភពលោកផងដែរថា ជាបុណ្យដែលនាំមកនូវសន្តិភាព ហេតុ​ដូច្នេះហើយគេតែងប្រារព្ធបុណ្យ ដើម្បីផ្សារភ្ជាប់សុខសន្តិភាពជាមួយជាតិសាសន៍ទូទៅ។


ព្រះសង្ឃមួយអង្គ ដុតទៀនបំភ្លឺនៅថ្ងៃវិសាខបូជា។ (រូបថត ឯកសារ)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
----------------------------

សន្តិភាព - បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយ ដែលពុទ្ធសាសនិកចាត់ទុកថា [...]

FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

ស្រាវជ្រាវ - វត្តមាននៃឯកសារ ការិយាល័យ​សហព័ន្ធ ស៊ើប​អង្កេត​របស់​អាមេរិក ដែល​ហៅ​ជា​ភាសា​​អង់គ្លេស​ថា «Federal Bureau of Investigation (FBI)» បាន​បង្ហាញ​រឿង​ពិត​មួយ​ផ្នែក​ទៀត​ នៃ​ប្រវត្តិសាស្រ្ត ដែល​បាន​ចារ​ពី​ការ​ស្លាប់​​របស់​​បុរស​បិសាច​នេះ​ ខុស​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត។ តាម​រយៈ​ឯកសារ​នេះ បាន​បញ្ជាក់​ថា លោក អាដុហ្វ ហ៊ីត្លែរ (Adolf Hitler) បាន​ទៅ​រស់​​នៅ​​លើ​ទួល​ភ្នំ អេនដេស (Andes) ក្នុង​ប្រទេស​អាហ្សង់ទីន (Argentine - ទ្វីប​អាមេរិក​ខាង​ត្បូង) យ៉ាង​សុខសាន្ត បន្ទាប់​​​ពី​សង្គ្រាម​លោក​​លើក​​ទី​ពីរ។

អាដុហ្វ ហ៊ីត្លែរ អតីតមេដឹកនាំរបបផ្តាច់ការ ហ្វាស៊ីស ណាស៊ី អាល្លឺម៉ង់ និងជាអ្នកវាតទីកាន់កាប់​ទ្វីប​អឺរ៉ុប​ដីគោក ក្នុងសង្គ្រាមលោកលើកទីពីរ ព្រម​ទាំង​ជា​ឧក្រិដ្ឋ​ជន​សម្លាប់ជនជាតិជ្វីហ្វ និងជនជាតិដ​ទៃ​ទៀត​​​យ៉ាង​​សម្បើម [...]

មហាភេវរកម្មទាំង៥ ដែល​បាន​វាយ​ប្រហារ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩០​

មហាភេវរកម្មទាំង៥ ដែល​បាន​វាយ​ប្រហារ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩០​

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមហា​ភេវរកម្ម​ទាំងប្រាំ ដែលបានវាយប្រហារសហរដ្ឋអាមេរិក ខ្លាំង​ជាងគេ នៅក្នុង​រយៈ​ពេល​២០​ឆ្នាំចុងក្រោយ មកជម្រាបជូនដូចតទៅ៖

- អារីហ្សូណា ថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៥៖ ក្រុមមួយដែលអះអាងថា ជា«កូនប្រុសរបស់ជេស្តាប៉ូ (Gestapo)» បាន​ចេញមកទទួលខុសត្រូវ ចំពោះអំពើរភេវរកម្មនេះ ដែលបង្កឡើងទៅលើរថភ្លើង ដែលរត់​ភ្ជាប់ពីក្រុង មីអាមី (Miami) ទៅកាន់ក្រុង ​ឡូស អេនជឺឡេស (Los Angeles)។ ការវាយប្រហារ ដែលបានធ្វើមនុស្ស​ម្នាក់ស្លាប់ និង​៨០នាក់ផ្សេងទៀត​រងរបួសនេះ មានលក្ខណៈប្រហាក់ប្រហែល ទៅនឹងការវាយសម្រុកមួយ របស់កង​កម្លាំង​ប្រដាប់​អាវុធអា​មេរិក ទៅ​លើគ្រឹស្ថាន​សាសនា​មួយ នៅក្រុង វ៉ាកូ (Waco) រដ្ឋតិចសាស់ ក្នុងឆ្នាំ១៩៩៣ ដែល​បាន​សម្លាប់​​មនុស្ស​​អ្នក​ជឿ​សាសនា​នៅទីនោះ  (ក្រុងវ៉ាកូ) ចំនួន ៨០នាក់។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...