វិសាខបូជា មិន​ត្រឹម​រម្លឹក​ដល់​ព្រះពុទ្ធ តែ​ជា​បុណ្យ​សន្តិភាព​ពិភពលោក

បុណ្យវិសាខបូជា ជាពីធីបុណ្យដែលត្រូវបានគេទទួលស្គាល់ថា ជាបុណ្យដែលរម្លឹកដល់អត្ថន័យ​នៃនក្ខត្តឬក្ស៣យ៉ាង​របស់ព្រះពុទ្ធ។ ពីធីបុណ្យនេះ ត្រូវគេទទួលស្គាល់ទូទាំងពិភពលោកផងដែរថា ជាបុណ្យដែលនាំមកនូវសន្តិភាព ហេតុ​ដូច្នេះហើយគេតែងប្រារព្ធបុណ្យ ដើម្បីផ្សារភ្ជាប់សុខសន្តិភាពជាមួយជាតិសាសន៍ទូទៅ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុណ្យវិសាខបូជា ជាពីធីបុណ្យដែលត្រូវបានគេទទួលស្គាល់ថា ជាបុណ្យដែលរម្លឹកដល់អត្ថន័យ​នៃនក្ខត្តឬក្ស៣យ៉ាង​របស់ព្រះពុទ្ធ។ ពីធីបុណ្យនេះ ត្រូវគេទទួលស្គាល់ទូទាំងពិភពលោកផងដែរថា ជាបុណ្យដែលនាំមកនូវសន្តិភាព ហេតុ​ដូច្នេះហើយគេតែងប្រារព្ធបុណ្យ ដើម្បីផ្សារភ្ជាប់សុខសន្តិភាពជាមួយជាតិសាសន៍ទូទៅ។


ព្រះសង្ឃមួយអង្គ ដុតទៀនបំភ្លឺនៅថ្ងៃវិសាខបូជា។ (រូបថត ឯកសារ)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
----------------------------

សន្តិភាព - បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយ ដែលពុទ្ធសាសនិកចាត់ទុកថា មានសារៈសំខាន់បំផុតក្នុងចំណោម បុណ្យដទៃទៀត នៃព្រះពុទ្ធសាសនា។ ពិថីបុណ្យនេះ ត្រូវបានគេប្រារព្ធឡើង ចំថ្ងៃព្រះច័ន្ទពេញវង់ ខែពិសាខនៅក្នុង​ប្រតិទីនខ្មែរ។

បុណ្យវិសាខបូជា ធ្វើឡើងដើម្បីគោរព និងរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ​គឺកើត​ឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ កាលបើ​ដល់​ថ្ងៃពេញបូណ៌មីខែវិសាខ សប្បុរសជនអ្នកកាន់ព្រះពុទ្ធសាសនា មកជួបជុំគ្នាចាត់ចែងគ្រឿងសក្ការៈ​ដ៏ផ្ចិតផ្ចង់​មាន​ទៀនធូប កម្រងផ្កាជាដើម យកទៅបូជាចំពោះព្រះពុទ្ធរូបក្នុងវត្តអារាមមិនដែលខកខាន និងបានប្រជុំគ្នាស្តាប់​ព្រះសទ្ធម្មវិសេសទេសនា និងបានស្តាប់ព្រះសង្ឃសូត្រស្វាធ្យាយរៀបរាប់ អំពីគុណរបស់ព្រះពុទ្ធជាអនេក ទើបពិធី​នេះ​ជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃ។

នៅប្រទេសកម្ពុជា បុណ្យពិសាខបូជា ត្រូវបានចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ ១៨៥៥ ដោយសម្ដេចព្រះសុគន្ធាធិបតី បញ្ញា​សិលោ ប៉ាន ដែលស្ដេចសៀមបានបញ្ជូនមកកាន់ឧត្ដុង្គ ក្នុងឆ្នាំ ១៨៥៤។

សូមបញ្ជាក់ដែរថា បុណ្យវិសាខបូជា បានក្លាយជាបុណ្យអន្តរជាតិ ដោយសេចក្តីសម្រេចរបស់​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ នៅឆ្នាំ១៩៩៩ ដែលមានសមាជិកដែលប្រមាណជិត២០០ប្រទេស បានទទួលស្គាល់។

ចាប់តាំងពី ពិធីបុណ្យបែបព្រះពុទ្ធសានាមួយនេះ ក្លាយជាទិវាបុណ្យអន្តរជាតិមក ប្រទេសដែលគោរពព្រះពុទ្ធ​សាសនា​ជាច្រើន​នៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល នៅទីស្នាក់ការកណ្ដាល របស់អង្គការ​សហប្រជាជាតិ និងគ្រប់ការិយាល័យតំណាងនៅតាមតំបន់ផ្សេងៗ។

ពីធីបុណ្យនេះដែរ គេនាំគ្នាប្រារព្ធដើម្បីជាការសម្តែង នូវការស្រលាញ់សន្តិភាពដែលកើតមានឡើងរវាងប្រទេស និង​ប្រទេស និងផ្សាភ្ជាប់សាធារណៈជនទៅក្នុងសកម្មភាពសន្តិភាព តាមរយៈព្រះពុទ្ធសាសនា និងអន្តរសាសនា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...