Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា​ម៉ូដែល​របស់​ទស្សនាវដ្តី Playboy នាង ឡូរីដាណា ជីវូ (Loredana Chivu) ដែល​មាន​អាយុ​២៥ ឆ្នាំ បាន​និយាយ​ថ្លែង​ពី​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត និង​ការ​សោក​ស្តាយ​បស់​នាង បន្ទាប់​ពី​ដឹង​ថា​ ឪពុក​របស់​នាង​បាន​សម្លាប់​ខ្លួន ក្រោយ​ពី​បាន​ដឹង​ថា នាង​បាន​ក្លាយជា​តារា​ម៉ូដែល​«អាក្រាត»។

តារា​ម៉ូដែល​រស់​នៅ​ក្នុងរដ្ឋធានី ​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី​រូប​នេះ បាន​រៀប​រាប់​ទាំង​ឈឺ​ចាប់​ក្តុក​ក្តួល​ក្នុង​ចិត្ត​ថា៖ «ឪពុក​របស់​ខ្ញុំ បាន​សម្លាប់​ខ្លួន ដោយ​សារ​តែ​រូប​ថត​ស្រាត​របស់​ខ្ញុំ»។ តារា​ម៉ូដែល​ថត​ស្រាត​រូប​នេះ​បន្ត​ថា នាង​ដឹង​ថា ឪពុក​របស​នាង​ប្រាកដ​ជា​ខ្វាយ​ខ្វល់ អំពី​រឿង​នេះ ប៉ុន្តែ​នាង​មិន​ដែល​គិត​សោះ​ថា ឪពុក​ជា​ទី​ស្រលាញ់​របស់​នាង​អាច​នឹង​សម្លាប់​ខ្លួន​ឡើយ។ នាង ជីវូ បាន​ថ្លែង​ទៀត​ថា៖ «គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា [...]

«ចាំ​បី​ថ្ងៃ​ទៀត» កង្វល់​ថ្មី​របស់​ពលរដ្ឋ នៅ​អូបីជាន់

«ចាំ​បី​ថ្ងៃ​ទៀត» កង្វល់​ថ្មី​របស់​ពលរដ្ឋ នៅ​អូបីជាន់

ព្រោះ​បញ្ហា​ជម្លោះ​ដី​ធ្លី នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ ទើប​ការ​តវ៉ា​នៅ​តែ​កើត​មាន។ នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៥​នេះ ការ​តវ៉ា​របស់​ពលរដ្ឋ​ភូមិ​ថ្នល់​បត់ ឃុំ​អូ​បីជាន់​ស្រុក​អូ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​កើត​មាន​ឡើង​ទៀត នៅ​ខាង​មុខ​សាលា​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ ប្រមាណ​ជា​៥០​នាក់។

បើ​ទោះ​ជា​មាន​ការ​ចូល​ជួប​រវាង​តំណាង​ពលរដ្ឋ​ទាំង​ប្រាំ​នាក់ ជា​មួយ​នឹង​មន្ត្រី​នៅ​សាលា​ខេត្ត​រួច ព្រម​ទាំង​មាន​ការ​សន្យា​ថា​នឹង​ជួយ​ដោះស្រាយ ហើយ​ឲ្យ​ពលរដ្ឋ​«រង់ចាំ​បី​ថ្ងៃ​ទៀត» ដើម្បី​ឲ្យ​អភិបាល​ខេត្ត​ត្រឡប់​មក​វិញ​នោះ​ក៏​ដោយ តែ​ពលរដ្ឋ​ទាំង​នោះ​ហាក់​មិន​មាន​សង្ឃឹម នៅ​ចំពោះ​ពាក្យ​សន្យា​ទាំង​អស់​នេះ​ទេ។

តំណាងពលរដ្ឋអ្នកតវ៉ាម្នាក់ លោក ផល សំរិទ្ធ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទថា លោក​ហាក់មិនមានជំនឿចិត្តសោះ ចំពោះកាសន្យានេះ ព្រោះវាមិនមែនជារឿង [...]

កម្មករ​រោង​ចក្រ​មេនហាតធេន ស្នើរ​អាមេរិក​ឲ្យ​ជួយ​​អន្តរាគមន៍

កម្មករ​រោង​ចក្រ​មេនហាតធេន ស្នើរ​អាមេរិក​ឲ្យ​ជួយ​​អន្តរាគមន៍

តំណាង​សហជីព​របស់​រោង​ចក្រ មេនហាតធេន បី​នាក់​ត្រូវ​បាន​រោង​ចក្រ​មិន​ទទួល ឲ្យ​ចូល​ធ្វើការ​បន្ត​ទៀត​នោះ​ទេ បន្ទាប់​ពី​អ្នក​ទាំង​បី ធ្លាប់​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ និង​លក្ខខ័ណ្ឌ​ការងារ​មួយ​ចំនួន​នោះ។ ការ​មិន​ព្រម​ទទួល​តំណាង​សហជីព ឲ្យ​ចូល​ធ្វើការ​វិញ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​រាប់​រយ​នាក់ នៃ​រោងចក្រ មេនហាតធេន នាំ​គ្នា​ដង្ហែ​ញតិ្ត​មក​ដាក់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា​នេះ ដើម្បី​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ជួយ​ធ្វើ​អន្តរាគមន៍​ទាម​ទារ​ឲ្យ​រោង​ចក្រ ព្រម​ទទួល​តំណាង​របស់​ពួក​គាត់ ចូល​ធ្វើ​ការងារ​វិញ។

តំណាង​សហជីព​របស់​រោងចក្រ មេនហាតធេន ទាំង​បី​នាក់​ដែល​រោងចក្រ​មិន​ព្រម​ទទួល​យក ឲ្យ​ចូល​ធ្វើ​ការ​ងារ​វិញ​នោះ មាន​លោក ចន ធាន - លោក ផាន់ ចន្នី និង​លោក ប៉េង ផល្លា។ អ្នក​ទាំង​បី​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ [...]

អ្នក​​សារព័ត៌មាន​បារម្ភ ចំពោះ​ការ​«បិទ​បាំង​ព័ត៌មាន»​នៅ​កម្ពុជា

អ្នក​​សារព័ត៌មាន​បារម្ភ ចំពោះ​ការ​«បិទ​បាំង​ព័ត៌មាន»​នៅ​កម្ពុជា

អ្នក​សារព័ត៌មាន​អាជីព​មួយ​ចំនួន បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្មណ៍​របស់​ពួក​គេ ពី​ការ​យក​ព័ត៌មាន​សង្គម​ជាតិ​មក​​ធ្វើ​អាជិវកម្ម និង​ការ​បិទ​បាំង​ព័ត៌មាន សម្រាប់​ផល​ប្រយោជន៍​របស់​ស្ថាប័ន​ខ្លួន​មួយ។ ពួក​លោក​ចង់​បាន​ការ​ពង្រើក នូវ​ព័ត៌មាន​ពិសេសៗ របស់​សង្គម​ទាំង​មូល ដោយ​តុល្យភាព និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​បណ្តាញ​ព័ត៌មាន​«ពិត»​មួយ តាម​គ្រប់​មធ្យោបាយ ដើម្បី​បាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​បាន​ដឹង នៅ​ទូទាំង​ប្រទេស។

លោក សាយ មុន្នី អ្នក​សារព័ត៌មាន​មក​ពី​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក វីអូអេ បាន​ថ្លែង​ឡើង​ថា សព្វ​ថ្ងៃ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​បិទ​បាំង ដោយ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទាំង​អាជីព និង​មិន​មែន​អាជីព។ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ ក្នុង​ជំនួប​អ្នក​សារព័ត៌មាន​វ័យ​ក្មេង​ក្នុង​ស្រុក លោក សាយ មុន្នី បាន​លើក​ឡើង​ថា មួយ​ចំនួន​ធំ​នៃ​ទូរទស្សន៍ និង​វិទ្យុ​ជា​ដើម [...]

រថយន្ត​​ការ​ទូត​ចិន បុក​ម៉ូតូ​កាណាដា រួច​ចុះ​មក​ទារ​សំណង

រថយន្ត​​ការ​ទូត​ចិន បុក​ម៉ូតូ​កាណាដា រួច​ចុះ​មក​ទារ​សំណង

នៅ​ម៉ោង​៨ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី៣០ ខែ​មករា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ កែង​ផ្លូវ​២៧៤ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ គ្រោះ​ថ្នាក់​បាន​បង្ក​ឡើង រវាង​រថយន្ត​ម៉ាក​កូរ៉ូឡា (COROLA) ពណ៍​ស​ពាក់​ស្លាក​លេខ CD17-016 (ស្លាក​លេខ​ការ​ទូត) ដែល​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ម្នាក់ មិន​ចេះ​និយាយ​ភាសា​ខ្មែរ ជា​មួយ​ម៉ូតូ ម៉ាក​សង់​ឌ្រីម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-4378 បើក​បរ​ដោយ​ជន​ជាតិ​កាណាដា។ ករណី​នេះ បាន​កើត​ឡើង នៅ​ពេល​កំពុង​ឆ្លង​ថ្នល់ ក្នុង​ផ្លូវ​កែង​ទល់​គ្នា។

សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​បញ្ជាក់​ថា ម៉ូតូ​ជន​ជាតិ​កាណាដា បើក​ពី​កើត​ទៅ​លិច​ក្នុង​ទីសដៅ​ស្រប ចំណែក​ឯ​រថយន្ត​ការ​ទូត​នោះ បាន​បើក​ឆ្លង​កាត់​ពី​ផ្លូវ​តូច​មក​ដល់​ចំណុច​កែង​ផ្លូវ​២៧៤នេះ ស្រាប់​តែ​ជ្រុល​មក​បុក​ម៉ូតូ​មួយ​នេះ ឲ្យ​ដួល​ដេក​នៅ​លើ​ផ្លូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...