តារាហ្វេសប៊ុកមួយរូប ដុតរូបថត ជួន សុវណ្ណ ព្រមាន ហ៊ុន សែន
បើថាសម្បើម ក៏ដូចជាមិនសម្បើម ព្រោះតារាហ្វេសប៊ុករូបនេះ កន្លងមកតែងរងនូវការរិះគន់ ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសបុក ដោយហេតុតែគាត់មិនមានជំហរច្បាស់លាស់។ ប៉ុន្តែបើទោះជាពេលកន្លងមក យុវជនរូបនេះបានត្រឹមតែនិយាយស្ដី រិះគន់ឬត្មះដៀលតែតាមសំណេរនោះ តែពេលនេះ តារាហ្វេសប៊ុកមួយនេះ បានលេងមួយក្បាច់យ៉ាងចាស់ដៃ ដាក់ស្នងការរាជធានី លោក ជួន សុវណ្ណ ដែលបានដឹកនាំកងកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបបាតុកម្មកម្មករ កាលពីថ្ងៃ១២ខែវិច្ឆិកាកន្លងទៅ។ ជាឆាកល្ខោន ឬជាឆន្ទះពិត នឹងអាចដឹងនៅពេលក្រោយ។
យុវជននៅលើហ្វេសប៊ុក ផែ សុវណ្ណរិទ្ធ លើករូបលោក ហ៊ុន សែន គម្រាមដុត។ (រូបថតផ្តិតពីអេក្រង់វីដេអូ)
តារាហ្វេសប៊ុក - បើទោះជាបណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក មិនបានចាក់ផ្សាយពីព្រឹត្តិការណ៍ [...]