ប្រេស៊ីល៖ មួយដៃចំកណ្ដាលមុខអ្នកនយោបាយ ខណៈកំពុងផ្សាយផ្ទាល់
បទល្មើសពិសេស - អគ្គលេខាធិការនៃកងកម្លាំងសណ្ដាប់ធ្នាប់ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល លោក អាឡិច កូស្តា (Alex Costa) មិនសូវជាមានប្រជាប្រិយភាពប៉ុន្មានទេ នៅពេលដែលលោក បានបើកឲ្យមានគម្រោងមួយ សម្រាប់សាងសង់លំនៅដ្ឋាន។ ដើម្បីសម្រេចបាននូវគម្រោងនេះ លោក កូស្តា បានបណ្ដេញចេញដោយបង្ខំ នូវម្ចាស់ដីមួយកន្លែង ដែលកំពុងប្រកបអាជីវកម្ម ពីដីនោះ ជាចំណតយានយន្ដតាំងពី២០ឆ្នាំមកហើយ។
ខណៈពេលដែល លោក អាឡិច កូស្តា កំពុងផ្ដល់កិច្ចសម្ភាសទៅឲ្យស្ថានីយ៍ទូរទស្សន៍ ធ្វើការផ្សាយបន្តផ្ទាល់ ពីការចាប់ផ្ដើមធ្វើគម្រោងនោះ មន្ត្រីអគ្គលេខាធិការរូបនេះ ត្រូវបានពលរដ្ឋម្ចាស់ដី ដែលបានក្ដៅក្រហាយនឹងរូបគាត់ទ្រាំលែងបាន សំពងមួយដៃយ៉ាងដំណំ ចំកណ្ដាលមុខ។
បុរសម្ចាស់ដីឈាមក្ដៅរូបនោះ ត្រូវបាននគរបាលដែលមានវត្តមាននៅនឹងកន្លែង ចាប់ដាក់ខ្នោះជាបន្ទាន់ បន្ទាប់ក្រោយពីសកម្មភាពបំពារបំពានរបស់គាត់៕
សូមទស្សនាវីដេអូ ដែលនិយាយពីសកម្មភាពនេះដូចតទៅ ៖