Posts tagged as "Norodom Ranariddh"

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

«ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹងបានទេ ឲ្យចេះឈរលើ ជំហរ​ខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែព្រះបិតា និងព្រះរាជអនុជ ​អញ្ចឹង។» នេះការថ្លែងព្រមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជា«ការស្រោចទឹក​មួយ​គ្រែ» ឲ្យទៅអតីតគូសត្រូវនយោបាយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។

ប្រតិកម្មខ្លាំងៗ​របស់​លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងជាការតបតរ ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែល​កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានអះអាងថា ព្រះអង្គម្ចាស់​បានឭថា ព្រះ​មហាក្សត្រកម្ពុជា ទ្រង់គ្រោងនឹង​កោះ​ហៅ​មេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ក្នុងជំនួបជា​មួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលជាប្រធាន​គណបក្ស​​ហ្វុនស៊ីនប៉ិច ថែមទាំងបាន [...]

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

សេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ក្នុងថ្ងៃទី២៧ ខែ​កក្កដា នេះ បានលើកឡើងថា មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនធំ បានធ្វើការចុះផ្សាយ ដោយស្រង់យក​សម្តី របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានមានព្រះបន្ទូលថា «ព្រះមហាក្សត្រគ្រោង នឹងកោះ​ហៅ​មេ​ដឹកនាំ គណបក្សនយោបាយធំៗ ទាំងបី មកប្រជុំពិភាក្សា លើបញ្ហាព្រំដែន...។»

សេចក្តីប្រកាសព័ត៌មានដែល បានចេញក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានបន្តទៀតថា៖ «បើមានកិច្ចពិភាក្សា ពី​បញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (...) ព្រះអង្គ​នឹង​ពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះ​យោបល់ ជាមួយ​គណបក្សនយោបាយឡើយ។»

[...]
ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

បញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង អាចនឹងត្រូវព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កោះមេដឹកនាំគណបក្សនយោបាយ ចំនួន៣ ឲ្យចូលគាល់ ដើម្បីពិភាក្សាករណីនេះ។ នេះបើតាម ការអះអាង​របស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងការជួប ជាមួយ​ក្រុម​យុវជន​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានមានបន្ទូល ក្នុងឱកាសនោះថា គម្រោងកោះហៅចូលគាល់នេះ នឹងធ្វើ​ឡើង ដោយសារព្រះមហាក្សត្រ ក៏មាន​ព្រះរាជ​តួនាទី​ ក្នុង​ការ​ថែរក្សា ​បូរណភាព​ទឹកដីដែរ។ ព្រះអង្គម្ចាស់បាន​ស្រង់ ព្រះរាជបន្ទូលរបស់ព្រះរាជា មកថ្លែងឲ្យដឹងថា៖ «ឮ​ថា លោក​ (ព្រះរាជា) ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ ​នៃ​​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់ ​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី»។

គាំទ្រឲ្យផ្អាក ការបោះបង្គោលព្រំខណ្ឌសីមា...

ព្រះអង្គម្ចាស់ [...]

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

ការផ្តើមដំបូង ក្នុងបទចម្រៀងនោះ អ្នកចម្រៀង​ដែលគេ​មិនស្គាល់មុខ បានច្រៀងឡើងថា៖ «កម្ពុជា កម្ពុជា បាញ់គ្នា​ទៀតហើយ ស្រណោះមនុស្សចាស់ ស្រណោះកូនក្មេង ងាប់ម៉្មតហើយ ងាប់ម៉្មតហើយ។» រួចបាន​រៀប​រាប់ ក្នុងភាសារខ្មែរសូរិន្ទ្រ បែបរឺដឺនទៀតថា៖ «កម្មអើយ កម្ពុជា បាញ់គ្នាៗទៀត​ហើយ រណឬទ្ធិ ហ៊ុន សែន … អាណិតឯណោះ មនុស្សចាស់ ក្មេង ក្រមុំ លឺសម្លេងកាំភ្លើងធំ រត់ចោលស្រុកស្រែ»។

ដោយមានលាយជាមួយភាសាថៃ បែបទួញសោកខ្លះៗផង ចម្រៀងបានរៀបរាប់ថា សង្គ្រាមស៊ីវិលនៅកម្ពុជា បានកើតឡើងចំនួនពីរដងហើយ មនុស្សបែក​បាក់​គ្រួសារ ឃ្លាតឪពុកម្តាយ បងប្អូន រស់នៅយ៉ាងវេទនា គ្មាន​ទីពុំនាក់ និងគ្មានការរស់នៅស្រួលឡើយ ក្នុងជាតិនេះ។ រីឯលោក ហ៊ុន សែន វិញ មានភាពចំណាប់ ក្នុង​ការ​ធ្វើសង្គ្រាមនោះ ដោយបានសម្លាប់មនុស្ស ជាហូរហែរ និងខ្លះទៀតបានបាញ់ចោល ដូចជាគេធ្វើមែនទែន យ៉ាង​ដូច្នោះដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍បង្ហូរឈាម ដោយយោធា [...]

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីតអ្នកនាំពាក្យ និងជាជំនិតរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទើប​នឹង​ទទួលបានតំណែងថ្មីមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច លោក ហ៊ុន សែន។ ការតែងតាំងនេះ បានធ្វើឡើង ប្រមាណជា១០ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់តំណែងថ្មី (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥) ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសអតីតប្រធានគណបក្ស លោក ជា ស៊ីម ដែល​បានធ្វើមរណភាព កាលពីដើមខែមិថុនា។

លិខិតសម្រេច ស្តីពីការតែងតាំងមន្រ្តីគណបក្ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានហត្ថលេខា (ជ) គណៈ​អចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ដោយប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី លោក ហ៊ុន សែន និង​ជានាយករដ្ឋមន្រ្តីកម្ពុជា នៅត្រង់ប្រការមួយ បានសរសេរថា៖ «តែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...