Posts tagged as "Chine"

ស្ត្រី​ប្រធានាធិបតី​ឯករាជ្យ​និយម​លើក​ដំបូងរបស់​តៃវ៉ាន់ បញ្ឆេះ​​ចិន

ស្ត្រី​ប្រធានាធិបតី​ឯករាជ្យ​និយម​លើក​ដំបូងរបស់​តៃវ៉ាន់ បញ្ឆេះ​​ចិន

អ្នកស្រី ឆាយ អ៊ីងវេន (Tsaï Ing-wen) បានបើកទំព័រ ជាប្រវត្តិសាស្ត្រមួយ ដោយបានក្លាយ ជាប្រធានាធិបតី​ស្ត្រី​លើកដំបូងបង្អស់ របស់កោះតៃវ៉ាន់។ ក្នុងអាយុ៥៩ឆ្នាំ អតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យរូបនេះ បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប ទៅនឹងអ្វីដែលប្រជាពលរដ្ឋតៃវ៉ាន់ ជាង១៨លាននាក់ កំពុងទន្ទឹងរង់ចាំ។

គឺពលរដ្ឋតៃវ៉ាន់ទាំងនោះហើយ ដែលបានទៅបោះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បី​ឲ្យអ្នកស្រី ឆាយ ដែលជាប្រធានគណបក្សប្រឆាំង នៅតៃវ៉ាន់ បានឡើងកាន់តំណែងជាប្រមុខរបស់ពួកគេ ជា​មួយ​នឹងសម្លេងឆ្នោត ៥៦,១២% ទល់នឹងសម្លេង ៣១,០៤% ដែលបេក្ខជនគូប្រជែង មកពីគណបក្ស​ជាតិ​និយម គួងម៉ីងតាំង (Kuomintang) ទទួលបាន។ នេះបើតាមការឲ្យដឹង របស់គណៈកម្មាធិការជាតិ រៀបចំ​ការ​បោះ​ឆ្នោត។

បើនិយាយម្យ៉ាងទៀត ជ័យជំនះរបស់អ្នកស្រី ឆាយ អ៊ីងវេន បានអះអាងពីបរាជ័យ នៃនយោបាយរបស់ក្រុម គួងម៉ីងតាំង ដែលបានកាន់អំណាច តាំងពី៨ឆ្នាំមកហើយ [...]

អ្នក​លត់​អគ្គិភ័យ​បង្ខំ​ចិត្ត​លោត​តាម​បង្អួច ព្រោះ​ភ្លើង​ផ្ដើម​ឆេះខ្លួន

ហេតុការណ៍ បានកើតឡើង តាំងពីចុងខែធ្នូ ឆ្នាំកន្លងទៅ ប៉ុន្តែវីដេអូនៃគ្រោះថ្នាក់នេះ ទើបនឹងត្រូវ​បាន​យក​មក​បង្ហោះ ដោយទូរទស្សន៍ចិន កាលពីពេលថ្មីៗនេះ។ ខណៈពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យ កំពុង​ធ្វើ​អន្តរាគមន៍ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នាងសង្កាត់ ស៊ាន (Xian) នៃក្រុង ជៀនលី (Jianli ក្នុងខេត្ត ហ៊ួបី ភាគកណ្ដាលប្រទេសចិន) ភ្នាក់ងារបម្រើការងារ ដ៏គ្រោះថ្នាក់នេះមួយរូប បានជាប់​ផុង​ខ្លួន នៅ​ក្នុង​អណ្ដាត​ភ្លើង ដែលបន្តឆាបឆេះ ក្នុងបន្ទប់ស្នាក់នៅ កាន់តែខ្លាំងឡើង រហូតរាលដាល​មក​ខ្លួន​ភ្នាក់ងារ​ម្នាក់​នេះ។

ដំណោះស្រាយភ្លាមៗ ដើម្បីឲ្យភ្នាក់ងាររងគ្រោះ អាចគេចខ្លួនបាន មានតែត្រូវបង្ខំចិត្ត លោតតាមបង្អួច ចេញ​មក​ខាងក្រៅប៉ុណ្ណោះ។ គេត្រូវនិយាយដែរថា បង្អួចនៃបន្ទប់ដែលភ្នាក់ងារលោតចេញមកនោះ មិនស្ថិត​នៅ​ជាន់​ខ្ពស់​នោះ​ទេ (ជានទី១?) ដែលអនុញ្ញាត​ឲ្យអ្នកលត់អគ្គិភ័យយើង អាចធ្លាក់មកដល់ក្រោម [...]

ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

បក្សកុម្មុយនីសចិន ដែលកំពុងកាន់អំណាចសព្វថ្ងៃ បានប្រកាសតាំងពីខែតុលា ឆ្នាំ២០១៥នេះ ពីការដាក់​បញ្ចប់ នូវនយោបាយកូនមួយ ដែលបានដាក់ ឲ្យអនុវត្តន៍ជាធរមាន តាំងពីជាង៣ទសវត្សន៍មុន។ ការ​សម្រេច​របស់បក្សកុម្មុយនីស ត្រូវបានបញ្ជាក់ នៅពេលបន្ទាប់មកទៀត នៅក្នុងច្បាប់មួយ ដែលត្រូវដាក់​ឲ្យ​អនុវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ។ នេះបើតាមការអះអាង របស់សារព័ត៌មានផ្លូវការ ឈ្មោះ «ចិនថ្មី (Chine nouvelle)»។

ច្បាប់នោះ បានអនុញ្ញាតឲ្យគូស្វាមីភរិយា ដែលរៀបការរស់នៅក្នុងប្រទេសចិន អាចមានកូនទីពីរបាន ប៉ុន្តែ​ច្បាប់ដដែលនៅតែហាមឃាត់ មិនឲ្យមានកូនលើសពីនេះឡើយ។

ប្រទេសចិនបានកំណត់ នូវនយោបាយហាមឃាត់កូនច្រើនលើសពីមួយ នៅចុងទសវត្សន៍ឆ្នាំ៧០ ដើម្បី​ទប់​ស្កាត់​កំណើនដ៏ខ្លាំងក្លា នៃចំនួនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើន សឹងតែជាងពាក់កណ្ដាល​ពិភពលោក ទៅហើយ។ ប្រទេសកុម្មុយនីសមួយនេះ បានអះអាងថា នយោបាយកូនមួយរបស់ខ្លួន [...]

ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

ប្រជាជនទាំង៩៦លាននាក់ នៅក្នុងខេត្តសានតុង (Shandong ) ដែលស្ថិតនៅចន្លោះ ក្រុងសៀងហៃ និង​រដ្ឋធានី​ប៉េកាំង របស់ប្រទេសចិន កំពុងរងគ្រោះព្រោះផ្សែងពុល ដែលគ្របដណ្ដប់លើខេត្ត ដែលខ្លួនរស់នៅ។ នេះ​បើ​តាមក្រិត្យមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដាក់ខេត្តនេះទាំងមូល ទៅក្នុង​ភាព​អាសន្នកម្រិត​ក្រហម ទាក់​ទង​នឹងខ្យល់អាកាស ដែលអាចបង្កភាពមហន្តរាយ ដល់ជីវិតមនុស្សសត្វ នៅក្នុងខេត្ត។

ប៉ុន្តែមិនមែនតែខេត្តមួយនេះទេ ព្រោះនៅមានទីក្រុងធំៗចំនួន១០ទៀត ក៏ត្រូវបានប្រកាសដាក់ ឲ្យស្ថិតក្នុង​ភាពអាសន្នកម្រិតដូចគ្នា នៅខណៈពេលដែលអ័ព្ទដ៏ក្រាស់ កំពុងគ្របដណ្ដប់ ទៅលើមួយភាគធំ នៃ​ប្រទេស ចាប់ពីភាគខាងជើង ចុះរហូតមកដល់ភាគខាងកើត។

នៅក្នុងចំណោមទីក្រុងទាំង១០នោះ មានក្រុង ជីនចាង (Xinxiang) នៃខេត្តហេណាម (ភាគកណ្ដាល) ដែល​​ទទួលផ្សែងពុល ដល់ទៅកម្រិត ២,៥ (PM 2,5)។ កម្រិតដ៏ធំនេះ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់​សុខភាព ដោយ​​​ហេតុថា ​​ផ្សែងឬជាតិពុល [...]

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និង​មាន​ចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដាញ​អ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជា​ភាសា​បរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS)។

ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃ​កាន់​អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បាន​បញ្ជាក់​ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...