Posts tagged as "Chine"

ចិន៖ ហេតុអ្វី​ក៏​រថយន្ដ​ទាំង​បី​នេះ បំប៉ើង​ខ្លួន​ឡើង​ដ៏​ចម្លែក​ដូច្នេះ?

តើនរណាអាចដឹងបាន ថាអព្ភូតហេតុដ៏ចម្លែក នឹងកើតឡើងនៅលើពិភពលោក ក្នុងថ្ងៃណាមួយ? មនុស្ស​ពិភព​​ដទៃ​បញ្ចេញមហិទ្ធិរិទ្ធិ ឬកម្លាំងអសុរកាយ ចង់បង្ហាញឲ្យមនុស្សនៅលើផែនដី ឲ្យដឹងពី៌ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់ពួកគេ​។ល។ ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់បណ្ដាជនចិន ដើម្បីពន្យល់​ពី​ហេតុការណ៍​នៅក្នុងវីដេអូ (ខាងលើ) ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ក្បែរនឹងផ្លូវ​ខ្វែងជា​បួន​មួយ កណ្ដាលក្រុង វីងតៃ។

យ៉ាងហោចណាស់ រថយន្ដចំនួនបីគ្រឿង បានហោះបង្ហើបខ្លួនឡើងពីដី ខណៈមិនមាននរណាម្នាក់ទៅក្បែរ និងមិនមានការប៉ះពារគ្នាសូម្បីបន្តិច។ នេះជាអ្វី ដែលគេមើលឃើញ ពីក្នុងវីដេអូមួយនេះ។ រថយន្ដចំនួនពីរ (នៅ​ខាងស្ដាំ) គ្រាន់តែបានហើបជើងពីដី ហើយបានទម្លាក់ខ្លួនមកវិញ ដូចធម្មតា ខណៈរថយន្ដ​ទេសចរណ៍ (នៅ​ខាងឆ្វេង) បានទម្លាក់ខ្លួនក្រឡាប់ភីង ទៅលើថ្នល់ និងថែមទាំងរបូតកង់ ចេញពីតួទៀតផង ខណៈ​មនុស្ស​ម្នា​ដែលនៅក្នុងហេតុការណ៍ [...]

ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា

ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា

ជម្លោះដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរដោយប្រេងឆៅ បានកើតមានឡើង តាំងពីច្រើន​ឆ្នាំ​មក​ហើយ រវាងបណ្ដាប្រទេស ជាសមាជិករបស់អាស៊ាន (រួមមាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ) និងមហាយក្សចិន។ តែការប្រើយន្ដការអាស៊ាន មកដោះស្រាយបញ្ហានេះ មិនដែលទទួល​លទ្ធផល​អ្វី ជាដុំកំភួននោះឡើយ។ បញ្ហាសំខាន់នៅត្រង់ថា ប្រទេសដែលមិនមានជម្លោះ ដូចយ៉ាង កម្ពុជា ថៃ ឡាវ ភូមា និងសិង្ហបូរីជាដើម ត្រូវគិតពីផលប្រយោជន៍ របស់ផងខ្លួន ដែលខ្លួនមាន ជាមួយនឹងមហាយក្សចិន ហើយ​មិន​ចង់​ឲ្យអាស៊ាន យកប្រទេសខ្លួន ធ្វើជាចំណាប់ខ្មាំង ក្នុងការដោះស្រាយបញ្ហា។

ជម្លោះនេះ បានជំរុញឲ្យប្រទេស ជាសមាជិកអាស៊ាន ដែលជាប់ពាក់ព័ន្ធទាំងនោះ ព្យាយាមឲ្យសហរដ្ឋ​អាមេរិក​លូកដៃចូល។ ហើយអាមេរិកខ្លួនឯង ក៏ចង់លូកដៃចូលដែរ ដោយសារអាមេរិក មិនចង់ឲ្យមហាក្សចិន ចេះតែ​ពង្រីកឥទ្ធិពលរបស់ខ្លួន ជ្រុលហួសហេតុ នៅក្នុងតំបន់ និងបានមើលឃើញថា [...]

ការ​កក​ស្ទះ​ចរាចរណ៍​ដ៏​ធំ​សម្បើម នៅ​ចិន នៅ​លើ​ថ្នល់​៤៨ផ្លូវ

ជាមួយនឹងផ្លូវទាំង៤៨ លើថ្នល់ល្បឿនលឿន នៅច្រកចូល​ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន តែ​រថយន្ដ​របស់បណ្ដាជនចិន នៅតែរកច្រកចូលរដ្ឋធានីរបស់ខ្លួន ដោយស្រួលមិនបាន។ រដូវកាល ដែលមានឈ្មោះ «សប្ដាហ៍​មាស (Golden Week)» នេះ ជាវេលាដែលវិស្សមកាល ត្រូវបានបិតបញ្ចប់ ហើយបណ្ដាជន ដែល​បាន​ចាកចេញ ពីរដ្ឋធានី ដើម្បីសម្រាកលំហែនោះ បានត្រឡប់ចូលមកវិញព្រមៗគ្នា។

នៅក្នុងតែមួយសប្ដាហ៍ប៉ុណ្ណោះ បណ្ដាជនចិនចំនួន ៧៥០លាននាក់ បានប្រើប្រាស់ផ្លូវថ្នល់នេះ ដើម្បី​ចូល​មក​កាន់រដ្ឋធានី នៃប្រទេសដែលមានចំនួនប្រជាជន ច្រើនជាងគេក្នុងលោក។

មូលហេតុដែលបណ្ដាល ឲ្យមានការកកស្ទះដ៏ធំបែបនេះ ទំនងកើតមកពីបញ្ជរបង់ប្រាក់ ដែលទើបនឹងត្រូវ​បាន​សង់ថ្មី ព្រោះបន្ទាប់ពីចេញ ពីបញ្ជរបង់ប្រាក់ទាំងនោះរួច បណ្ដារថយន្ដទាំងអស់ បានសម្រុកបើកចូល ទៅ​តាម​ថ្នល់ល្បឿនលឿន ដែលមានទំហំរួមទៅជាតូច បង្កភាពអាណាធិបតេយ្យកើតឡើងពាសពេញ៕


» វីដេអូមួយទៀត [...]

ស្ត្រី​ក្មេង​​ម្នាក់ បាន​គប់​លុយ​លើ​មុខ​អ្នក​លក់​​នៅ​ចិន ផ្ទុះ​រឿង​អាស្រូវ

នៅក្នុងវីដេអូខាងលើ គេឃើញអតិថិជនជាស្ត្រីវ័យក្មេងម្នាក់ ដែលទំនងជាមិនសប្បាយចិត្ត បានគប់លុយ​ជា​ច្រើន​សន្លឹក និងជាច្រើនដង ទៅលើមុខរបស់ស្ត្រី ជាអ្នកលក់មួយរូប នៅក្នុងហាងគ្រឿងអលង្កា នៃខេត្ត ហេប៉ី (Hebei) ភាគខាងកើតប្រទេសចិន។

ស្គាល់ឪខ្ញុំឬអត់?

ស្ត្រីជាអ្នកទិញវ័យក្មេង ដែលទំនងជាខឹងសម្បា ព្រោះអ្នកលក់ បានបង្ហាញគ្រឿងអលង្កា មួយសម្រាប់ម្ដង ក្នុង​ពេលតែមួយ (ជាលក្ខត្តិកៈរបស់ហាង) នោះ បានផ្ទុះកំហឹងឡើង។ នាងស្រែកឡើងថា៖ «នាងឯងគិតថា ខ្ញុំ​គ្មាន​មធ្យោបាយ ដើម្បីទិញគ្រឿង មាសពេជ្រទាំងនេះឬ?» ជាមួយនឹងកាយវិការ ដកក្រដាសប្រាក់ជាច្រើន គប់​ចំ​កណ្ដាលមុខ របស់ស្ត្រីអ្នកលក់ ដែលឈរនៅផ្នែកខាងក្នុងនោះ នាងជាអ្នកមានថ្មី បានបន្តស្រែកទៀតថា៖ «នាង​ឯងជឿហើយឬនៅ ថាខ្ញុំអាចទិញ ផ្លូវនេះទាំងមូលបាន!»។

ស្ត្រីអ្នកទិញវ័យក្មេង បានស្រែកបន្ថែមថា៖ «នាងឯងដឹងឬទេ [...]

វីដេអូ​ដ៏​រន្ធត់ៗ ពី​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​សម្បើម​នៅ​ធានជីង​ប្រទេស​ចិន

វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅ​ក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹក​នៃ​ការ​ផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។

ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែង​កើត​ហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជា​ការផ្ទុះ​មួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់​ទីភ្នាក់ងារ​សារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯ​ការ​ផ្ទុះ​លើក​ទី​ពីរ មានកម្លាំងស្មើរនឹង ២១តោន។