សមុទ្រចិនខាងត្បូង៖ ចិនឆេះដុំ ចំពោះការឈ្នះក្ដីរបស់ហ្វីលីពីន នៅតុលាការអន្តរជាតិ
ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ថាខ្លួនមិនទទួលស្គាល់ ហើយក៏មិនយល់ព្រមដែរ នូវសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ហៅកាត់ជាភាសាបារាំង CPA និងភាសាអង់គ្លេស PCA នៅទីក្រុងឡអេ ប្រទេសហូឡង់ ដែលបានសម្រេចថា ប្រទេសចិនប្រជាមានិត គ្មានសិទ្ធិជាប្រវត្តិសាស្ត្រ នៅក្នុងដែនទឹកសមុទ្រខាងត្បូង ហើយបានរំលោភចូលបូរណភាពទឹកដី របស់ប្រទេសហ្វីលីពីន។
សារព័ត៌មានផ្លូវការ «Chine nouvelle» របស់ប្រទេសចិនកុម្មុយនីស បានឲ្យដឹងថា៖ «ប្រទេសចិនបានបញ្ជាក់ ជាច្រើនលើកច្រើនសារ ថាតុលាការអាជ្ញាកណ្ដាលអន្តរជាតិ បានទទួលបណ្ដឹង ពីរដ្ឋាភិបាល (មុន) នៃប្រទេសហ្វីលីពីន ដែលបានប្ដឹងជាឯកតោភាគី និង (តុលាការ) មិនមានសមត្ថកិច្ច នៅក្នុងសំនុំរឿងនេះ សូម្បីបន្តិចឡើយ»។
រីឯសេចក្ដីប្រកាសព័ត៌មានមួយ ពីក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា៖ «តាមហេតុផលដូច្នេះ ប្រទេសចិនមិនយល់ព្រម [...]