កិច្ចប្រជុំសំងាត់ព្រំដែនកម្ពុជា-វៀតណាម ផ្អាកឬនៅតែបន្តធ្វើ?
ការលើកពេល ឬអាក់ខាន នៃកិច្ចប្រជុំសំងាត់ ស្តីពីដំណោះស្រាយ ព្រំដែនកម្ពុជា-វៀតណាមនេះ ទំនងជាបណ្ដាលមកពី មានការលេចឮព័ត៌មានថា នឹងមានការជួបជុំ នៃក្រុមអង្គការ ព្រះសង្ឃ និងយុវជន ដើម្បីធ្វើការតវ៉ាប្រឆាំង ទាំងនៅមុខស្ថានទូតវៀតណាម និងមុខទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមមន្រ្តីមួយរូប នៃទីស្តីការគណរដ្ឋមន្រ្តី ដែលសុំមិនបញ្ចេញឈ្មោះ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយទៀត បានអះអាងថា កិច្ចប្រជុំនេះ នៅតែប្រព្រឹត្តិទៅដូចការគ្រោងទុក ដោយគ្រាន់តែផ្លាស់ប្ដូរទីកន្លែងប៉ុណ្ណោះ។
ព័ត៌មាន នៃកិច្ចប្រជុំសំងាត់កិច្ចការព្រំដែន ត្រូវបានបែកធ្លាយ ហើយបន្ទាប់មក មានលេចឮព័ត៌មានបន្ថែមទៀតថា នឹងមានរលកតវ៉ាមួយ ពីសំណាក់ក្រុមយុវជន ព្រះសង្ឃ ជុំវិញបូរណភាពទឹកដី និងបញ្ហានៅព្រំដែន កម្ពុជា-វៀតណាមនេះ។ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដានេះដែរ គេក៏បានសង្កេតឃើញដែរ ថាមានការដាក់ពង្រាយយ៉ាងសន្ធឹកសន្ធាប់ នូវកម្លាំងសមត្ថកិច្ចចំរុះកម្ពុជា [...]