សារព័ត៌មាន​វៀតណាម​ចាប់​អារម្មណ៍ លិខិត​ចំហរ​របស់ ផៃ ស៊ីផាន

បើសិនជា សារព័ត៌មានកម្ពុជា បានចាប់អាេរម្មណ៍ ទៅលើបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាទូទៅនោះ នៅ​ប្រទេស​វៀតណាម ឯណោះវិញ សារព័ត៌មាននៅក្នុងប្រទេសនោះ បានផ្ដោតសំខាន់ ទៅ​លើ​លិខិត​ចំហរ​ របស់​លោក ផៃ ស៊ីផាន ដែល​បាន​សរសេរ​ចោទប្រកាន់ តំណាងរាស្ត្រគណបក្សប្រឆាំង ថា​បាន​ប្រមាថ និង​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ទាក់ទង​នឹង​ការងារ​ព្រំដែន។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 06, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មានផ្លូវការ របស់ប្រទេសវៀតណាម មិនតិចជាង៥ទេ ដែលបានផ្សាយពីលិខិតចំហរ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា។ ការផ្សាយរបស់​សារព័ត៌មាន​ផ្លូវការទាំងនោះ ត្រូវបានគេហទំព័រតូចជាច្រើនទៀត យកទៅចុះផ្សាយជាបន្តបន្ទាប់ បង្ក​ឥទ្ធិពល​ឲ្យលិខិតចំហរ របស់លោក ផៃ ស៊ីផាន មានកម្លាំងកាន់តែខ្លាំងឡើង។

សម្រាប់សារព័ត៌មានវៀតណាមទាំងនោះ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជាតែម្ដង មិន​មែន​ត្រឹមតែ ជាអ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីនោះទេ។ ដូចជាឃ្លាមួយនេះ «Phát ngôn viên Chính phủ Campuchia, ông Phay Siphan» ដែលសរសេរឡើង ដោយសារព័ត៌មាន «Vietnam Pus»។ សារព័ត៌មាន​ផ្លូវការមួយនេះ មិនបានស្រង់«លិខិតចំហរ» របស់លោក ផៃ ស៊ីផាន ពីគណនេយ្យហ្វេសប៊ុក «អង្គភាព​ប្រតិកម្ម​រហ័ស» ដោយផ្ទាល់ទេ តែបានដកស្រង់ពាក្យសំដីនេះ ចេញពីអត្ថបទ របស់គេហទំព័រ​ព័ត៌មាន ក្នុង​ប្រទេស​កម្ពុជាមួយ ឈ្មោះ CEN ដែលត្រូវបានគេស្គាល់ថា មាននិន្នាការលំអៀង ទៅ​រក​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជនកម្ពុជា។

» ទាក់ទងនឹងលិខិតចំហរ របស់លោក ផៃ ស៊ីផាន នេះ សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុច​នៅ​លើទីនេះ

ដោយឡែក គេហទំព័ររបស់វិទ្យុសម្លេងវៀតណាម «vov.vn» មិនបានសរសេរថា ខ្លួនស្រង់ប្រភពពី គេហទំព័រ​សារព័ត៌មានកម្ពុជាឡើយ តែបានសរសេរយកតែម្ដងថា៖ «អ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា​ លោក​ ផៃ ​ស៊ី​ផា​ន ​បាន​ស​ម្តែ​ង​ការអាក់អន់ចិត្ត កាលពី​ថ្ងៃទី៤ ខែកក្កដា ចំពោះ​ទង្វើ​រដើរជាន់ផែនទីព្រំដែន របស់លោក​ អ៊ុំ​ សំ​អាន សមាជិកសភា​ មកពីគណបក្ស​ស​ង្រ្គោះជាតិ (CNRP​) ​នៅក្នុង​ប្រទេស​កម្ពុជា»។

សារព័ត៌មានវៀតណាមទាំងនោះ សុទ្ធតែយកពាក្យសំណេរ របស់លោក ផៃ ស៊ីផាន មកធ្វើអត្ថាធិប្បាយ នៅ​ក្នុងវាក្យខ័ណ្ឌបន្តៗ របស់អត្ថបទពួកគេថា៖ «សេចក្តីប្រកាស របស់តំណាងរាស្ត្រប្រឆាំង ដែលថា​"រាជ​រដ្ឋាភិបាល ប្រើប្រាស់ផែនទី ផលិតដោយភាគីវៀតណាមនោះ" មានឥទ្ធិពលមិនត្រឹមតែ ធ្វើឲ្យ​រាំង​ស្ទះ​ដល់​​សកម្មភាព​ការងារ បោះបង្គោល​ខ័ណ្ឌ​សីមា​ រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ​ប៉ុន្តែ​ក៏​ជាទង្វើ​មួយ បង្ក​ការ​ញុះញង់ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ (...) ព្រមទាំងបានបំផ្លាញ ដល់​ទំនាក់​ទំនង​មិត្ត​ភាព​វៀតណាម-កម្ពុជា»​។

ក្រុមសារព័ត៌មាន របស់ប្រទេសកុម្មុយនីស ដែលមិនដែលហ៊ាន ធ្វើព័ត៌មានណាមួយ ប្រឆាំងនឹងនយោបាយ​របស់​គណៈកម្មាធិការមជ្ឈឹមបក្ស ដែលកំពុងដឹកនាំប្រទេសនោះ បានសរសេរទៀតថា៖ «យោង​តាម​លោក ​ផៃ ​ស៊ី​ផា​ន ​រដ្ឋាភិបាល​កម្ពុជា​​ បាន​គោរព ​និងមាន​ការ​អត់ធ្មត់​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ម្តង​ហើយ​ម្តង​ទៀត​» មុន​នឹងបញ្ចប់ ដោយធ្វើការ​រៀបរាប់​ពាក្យសម្ដី របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដូច្នេះថា៖ «សកម្មភាព​បោះ​បង្គោល​ខ័ណ្ឌ​សីមា ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀ​ត​ណាម បានគោរពនូវគោលការណ៍ ​នៃ​ការ​ធានា​​បូរណភាព​​ទឹក​ដី របស់​ប្រទេស​ទាំង​ពីរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...