Posts tagged as "Différend Frontalier"

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ប្រធានគណកម្មាធិការ​ប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បាន​ផ្ញើរ​​លិខិត​មួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការ​បង្ការ​ ឱ្យ​បាន​គ្រប់គ្រាន់ ​​ដើម្បី​​ការពារ​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ​នេះ​ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាម​​ជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។

លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យ​​ចាត់​វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ​ ដែលបានកើតឡើង [...]

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

ពាក្យឌឺដងដាក់គ្នា ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកនេះ ត្រូវបានលើកឡើងដដែលៗ និងជាបន្តបន្ទាប់ ក្នុងរយៈពេល​ជាងបីម៉ោង ក្នុងសន្និសីទសារព័ត៌មាន របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឺមហុង កាលពីថ្ងៃទី២ ខែកក្កដា ម្សិល​ម៉ិញនេះ នាទីស្តីការគណរដ្ឋមន្រ្តី។ ពាក្យទាំងពីរនេះ ត្រូវបានស្នើបញ្ចប់រៀងៗខ្លួន រវាងលោក វ៉ា គឹមហុង តំណាង​ឲ្យរាជរដ្ឋាភិបាល និងលោក រៀល ខេមតិន្ទ្រ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក រៀល ខេមរិន្ទ្រ មកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ដកយកពាក្យថា គណបក្សប្រឆាំង កំពុងទាញយក«ប្រជាប្រិយភាព» តាមរយៈការស្វែង​រក​ដំណោះ​ស្រាយ លើបញ្ហាព្រំដែនចេញទៅវិញ។

តំណាងរាស្រ្តមណ្ឌលស្វាយរៀងរូបនេះ បានស្នើឡើងថា៖ «អ្វីដែលយើងខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយភាព? សូមឈប់មានប្រសាសន៍បែបនេះទៅ។ ព្រោះមិនមែនជារឿងគណបក្សសង្គ្រោះជាតិ មិនមែនជារឿងបុគ្គល​របស់ខ្ញុំទេ ជារឿងជាតិតែមួយ។ [...]

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

ការជជីកសួរដេញដោលមួយ រវាងតំណាងរាស្រ្តខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ ជាមួយនឹង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបង្កការ​ចាប់​អារម្មណ៍ ពីសំណាក់អ្នកសារព័ត៌មាន ជាពិសេសសំនួរឆ្លើយ ពីការរុករានកាន់កាប់ របស់ពលរដ្ឋ និងទាហាន​វៀតណាម មកលើដីរបស់ខ្មែរ។ ការជជីសួរនោះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណរដ្ឋមន្រ្តី ខណៈពេលលោក វ៉ា គឹមហុង ដែលជាប្រធាន​គណៈ​កម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជាផងនោះ បានធ្វើបទបង្ហាញ និងការប្រកាសជាផ្លូវការ នូវផែនទីបង្ហាញ​ព្រំដែន កម្ពុជា-វៀតណាម ដល់ក្រុមអ្នកសារព័ត៌មាន។

សូមអាន និងទស្សនា នូវកិច្ចសួរដេញដោល រវាងលោក វ៉ា គឹមហុង និងលោក រៀល ខេមរិន្រ្ទ នូវសំនួរមួយ​ចំនួនដូចខាងក្រោម៖

រៀល ខេមរិន្រ្ទ៖ «អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា [...]

អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែង​ក្លាយ​ឲ្យ​ស្ដេច​ទត

អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែង​ក្លាយ​ឲ្យ​ស្ដេច​ទត

បន្ទាប់ពីសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ បង្ហាញពីផែនទីកំណត់ ព្រំដែន កម្ពុជា-វៀតណាម របស់កម្ពុជា ដែលបាននឹងកំពុងប្រើប្រាស់ ក្នុងការគូសវាសព្រំដែន នៃប្រទេសទាំងពីនោះ លោក វ៉ា កឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានជួបជជែកគ្នា ជាមួយលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ អំពីបញ្ហាផែនទីនេះ ក្រោមក្រសែភ្នែក នៃអ្នកសារព័ត៌មានយ៉ាងច្រើន។

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែមិនទទួលស្គាល់ផែនទី ដែលលោក វ៉ា គឹមហុង នោះ បង្ហាញដដែល ដោយលោកបានអះអាងថា ជាផែនទីនោះ មិនត្រឹមត្រូវ និងមិនមែនជាផែនទី ដែលបានតម្កល់ នៅអង្គការសហប្រជាជាតិនោះទេ។ លោក អ៊ុំ សំអាន បានរំលឹកកាលពីឆ្នាំ២០០០ មកវិញថា លោក វ៉ា គឹមហុង បានចូលក្នុងព្រះបរមរាជវាំង ដើម្បីជួបព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ។ តែនៅពេលនោះ សម្ដេច ​ព្រះនរោត្ដម សីហនុ [...]

«នែ... បង​ឯង​ចង់​យ៉ាង​ម៉ិច​ហ្នឹង? ខ្ញុំ​តំណាង​រាស្រ្ត!» (vdo)

«នែ... បង​ឯង​ចង់​យ៉ាង​ម៉ិច​ហ្នឹង? ខ្ញុំ​តំណាង​រាស្រ្ត!» (vdo)

ក្នុងថ្ងៃទី១ ខែកក្កដាម្សិលម៉ិញ លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សប្រឆាំង ត្រូវបានលោក ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មកពីគណបក្ស​ប្រជាជនកម្ពុជា បណ្តេញចេញពីបរិវេណរដ្ឋសភាជាតិ ដោយមិនអនុញ្ញាត ឲ្យឆ្លើយនឹងសំនួរ របស់អ្នក​សារព័ត៌មាន​ឡើយ បន្ទាប់ពីលោក បានបញ្ចប់កិច្ចប្រជុំពិភាកក្សា របស់គណកម្មការទី៣នៃរដ្ឋសភា ពីបញ្ហា​សេចក្តី​ព្រាង​ច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលរួចមក។

នៅព្រឹកថ្ងៃទី២ ខែកក្កដានេះទៀត លោកតំណាងរាស្ត្រដដែល ក៏ត្រូវបានសន្តិសុខ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បណ្តេញចេញពីបរិវេននេះដូចគ្នា បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់លោក វ៉ា គឹមហុង ស្តីពីបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ត្រូវបានបញ្ចប់។ ប៉ុន្តែនៅព្រឹកនេះ មិនមែនមានតែលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌល​សៀមរាប តែម្នាក់ទេ តែនៅមានលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...