Posts tagged as "Différend Frontalier"

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

មកទល់ពេលនេះ នៅមិនទាន់មានឃើញ មានសកម្មភាព ឬការឆ្លើយតបណាមួយ ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ប្រទេសវៀតណាម ក្នុងការ«លុបស្រះ» ឬការ«សាងសង់ប៉ុស្តិ៍យោធា» ដែលបានធ្វើក្នុងទឹកដីកម្ពុជា នៅខេត្ត​រតនគិរីនៅឡើយ។ នេះជាការអះអាង របស់លោក ឆាយ ធី មន្ត្រីឃ្លាំមើលឯករាជ្យ និងជាមន្រ្តីសមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី ទាក់ទងនឹងការជីកស្រះ មកក្នុងតំបន់វិវាតព្រំដែន ដ៏ចម្រូងចម្រាស។

ការថ្លែងរបស់មន្ត្រីខាងលើ បានធ្វើឡើងនៅរសៀល ថ្ងៃទី ២៣ ខែមិថុនានេះ ក្រោយការទន្ទឹងជាច្រើនថ្ងៃ នូវ​ការ​ឆ្លើយតប​ពីសំណាក់ភាគីវៀតណាម ទៅលើកំណត់ទូតចំនួនពីរ របស់កម្ពុជាតាមរយៈ ក្រសួងការបរទេស​របស់​ខ្លួន ដែល​បានធ្វើការតវ៉ា ទៅកាន់ប្រទេសវៀតណាម ទាក់ទងនឹងការជីកស្រះ និងការចាក់គ្រឹះសាងសង់​ប៉ុស្ដ៍​យោធា ក្នុង​តំបន់ព្រំដែនខេត្តរតនគីរី។ លោក ឆាយ ធី បានអះអាងទៀតថា មិនត្រឹមតែនៅព្រំដែន ជាប់ខេត្ត​រតនគីរី​​ប៉ុណ្ណោះ​ទេ តែនៅមានខេត្តកណ្ដាលមួយទៀត [...]

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

ចំពោះបញ្ហាព្រំដែនដ៏រស៊ើបនេះ កំពុងក្លាយជាប្រធានបទមួយ ដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានចោទគណបក្សសង្គ្រោះជាតិថា ជាការធ្វើឡើង ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ ឯគណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ ក៏បានលើកឡើងវិញដែរថា បើគិតថា ជាការចំណេញផ្នែក​នយោបាយមែននោះ តោងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលមានសិទ្ធិ និងអំណាចពេញទី ក្នុងការ​ដោះ​ស្រាយ គួរតែអាចបង្ហាញសកម្មភាព ដោះស្រាយបញ្ចប់ ដើម្បីទាញយកប្រជាប្រិយភាព ឲ្យបានកាន់តែ​ច្រើន​ទៅ។

យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយព្រំដែន ជាមួយប្រទេសវៀតណាម ដោយរដ្ឋាភិបាលកម្ពុជា មិនទទួល​បានការជឿទុកចិត្ត ពីពលរដ្ឋមួយភាគ (រួមទាំងពលរដ្ឋរងគ្រោះផង) និងមន្ត្រីគណបក្សប្រឆាំងនោះឡើយ។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលខ្លួនឯង បានអះអាងថា ខ្លួនបានផ្ញើរកំណត់ទូត ពីវិវាតរឿងព្រំដែន ទៅ​កាន់ប្រទេសវៀតណាម ចំនួនយ៉ាងហោច១០ដងហើយ តែផ្ទុយទៅវិញ កំណត់ទូតចំនួន ៨ដង មិនត្រូវ​បាន​ប្រកាស ជាសាធារណៈទេ។

[...]
ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

«រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទ​កាសែត នៅវិមានរដ្ឋសភាទេ។» នេះជាអ្វី ដែលគេអាចអានបាន នៅលើចំណារ ដោយផ្ទាល់ដៃ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបដិសេធតំណាងរាស្ត្រកម្ពុជា មិនឲ្យធ្វើសន្និសីទការសែត នៅវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាម។ ការបដិសេធរបស់លោក ហេង សំរិន ពីការប្រើប្រាស់​ផ្នែកណា​មួយ នៃរដ្ឋសភាជាតិ ដោយអ្នកតំណាងរាស្ត្រ ដើម្បីបញ្ហា«ជាតិ»នេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការសម្រេចចិត្តនោះ ថាជាការយកវិមានរដ្ឋសភា ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់បក្សពួកខ្លួន។

លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៧ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរដ្ឋសភាប្រជាធិបតេយ្យ [...]

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

បន្ទាប់ពីករណី វៀតណាមចូលមក បាញ់ថ្នាំសម្លាប់ដំណាំ ពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ រួច រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេស បានលោត មួយជំហានយ់ាងវែង។ ជំហានដ៏​វែង​នោះ គឺការផ្ញើរកំណត់ទូត ពីករណីវិវាតព្រំដែនថ្មីមួយ នៅផ្នែកឦសាននៃប្រទេស តវ៉ាទៅប្រទេសវៀតណាម ខុស​ពីករណីវិវាតព្រំដែនមុន នៅខេត្តត្បូងឃ្មុំ ដែលលោក ហោ ណាំហុង បានអះអាងថា ពលរដ្ឋកម្ពុជា​បាន​ឈ្លាន​ពាន ទៅដាំដំណាំ នៅក្នុងទឹកដីវៀតណាម។

ជម្លោះព្រំដែនថ្មីនោះ កើតឡើងនៅក្នុងតំបន់មួយ ដែលបើតាមរដ្ឋាភិបាល ជា«តំបន់ស» មិនមែនជាទឹកដី របស់​ប្រទេសណាឡើយ តែបើតាមក្រុមប្រឆាំង ថានោះគឺជាទឹកដីកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី។ កងកម្លាំងចម្រុះ​ស្រុក​អូរយ៉ាដាវ ខេត្តរតនៈគីរី សហការជាមួយកងកម្លាំងសមត្ថកិច្ច វរៈការពារព្រំដែនគោក របស់កម្ពុជា បាន​ចុះ​ពិនិត្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយបានរកឃើញថា ស្រះទឹកចំនួន៥កន្លែង (មានទំហំមិន​តូច​ជាង [...]

ហោ ណាំហុង អាច​ទទួល​ញត្តិ​បន្ទោស​ពី​សភា រឿង​ព្រំដែន​នៅ​ឃុំ​ជាំ

ហោ ណាំហុង អាច​ទទួល​ញត្តិ​បន្ទោស​ពី​សភា រឿង​ព្រំដែន​នៅ​ឃុំ​ជាំ

តំណាងរាស្រ្ត មកពីគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ បានធ្វើការអះអាងថា បើទោះជាតំណាង​រាស្រ្ត គណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភាខ្វះសម្លេង ត្រឹមតែប្រាំពីរនាក់ក៏ដោយ តែសមាជិកតំណាងរាស្រ្ត គណបក្ស​កាន់​អំណាច ដែលនឹងមើលឃើញដែរថា ពិតជាមានការបាត់បង់ទឹកដី ឬការបកស្រាយនោះ ខុសពិការពិត ហើយអាចនឹង​«គាំទ្រ» ក្នុងការស្នើញ្ញត្តិបន្ទោស ដកសេចក្តីទុកចិត្តបាន។

ការថ្លែងរបស់លោកតំណាងរាស្ត្ររូបនេះ បន្ទាប់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងក្នុង​កម្មវិធី​តុ​មូល របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែឧសភា ម្សិលម៉ិញនេះថា ការឆ្លើយតបលិខិត ទៅតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ រឿងព្រំដែនកម្ពុជា-វៀតណាមនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះ មិនមែនជាការធ្វើឡើង ដោយ​«អត្តនោម័ត»របស់លោក តែម្នាក់នោះទេ។ លោក ណាំហុង ថែមទាំងបានអះអាង នៅក្នុងកម្មវិធីនោះថា អ្វីដែល​លោក​បានឆ្លើយតបនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...