ទាស់សម្តីតិចតួច តែប្រពន្ធកាប់ប្ដីរយះក្បាល និងកដៃធ្ងន់ធ្ងរ
ហេតុការណ៍ ដែលអ្នកភូមិផ្អើល នាំគ្នាទៅកន្លែងកើតហេតុទាំងយប់នេះ បានកើតឡើង កាលពីវេលាម៉ោង០៧ និង៤៥ នាទីយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥។ ប្តីប្រពន្ធបង្កជម្លោះជាមួយគ្នា រហូតដល់ខាងស្រី ទាញកាំបិតកាប់ខាងប្រុសនេះ រស់នៅភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីបង្ករហឹង្សារវាងអ្នកទាំងពីរ បានបង្ករឡើង ដោយជម្លោះពាក្យសម្តីដ៏តិចតួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់ប្អូនប្រុសជីដូនមួយ ដែលនៅផ្ទះក្បែរនោះ។
ជនរងគ្រោះ ដែលត្រូវបានប្រពន្ធរបស់ខ្លួនកាប់ចាក់ ធ្វើឲ្យមានរបួសស្នាមយ៉ាងដំណំនោះ ឈ្មោះ ផាត មី អាយុ២៥ឆ្នាំ សព្វថ្ងៃជាកម្មកររោងចក្រ មួយកន្លែងនៅក្នុងស្រុកអង្គស្នួល។ ភ្លាមៗ បន្ទាប់ពីកើតហេតុ អ្នកជិតខាងបាននាំអ្នករបួស ទៅមន្ទីពេទ្យស្រុកអង្គស្នួល តែដោយសាររបួស មានលក្ខណៈធ្ងន់ធ្ងរពេក ទើបមកដល់ថ្ងៃទី២២ ខែមិថុនានេះ ជនរងគ្រោះត្ រូវបានបញ្ជូនបន្តមកកាន់មន្ទីពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) [...]