Posts tagged as "Homicide"

ដាក់​សព​កូន​ក្នុង​ឃ្លុប​រថយន្ដ តាំង​ពី១១ឆ្នាំ ទើប​នឹង​បែក​ធ្លាយ

ដាក់​សព​កូន​ក្នុង​ឃ្លុប​រថយន្ដ តាំង​ពី១១ឆ្នាំ ទើប​នឹង​បែក​ធ្លាយ

ការត្រួតពិនិត្យចរាចរណ៍ ដែលមានលក្ខណៈធម្មតាមួយ បានប្រើក្លាយជាការរកឃើញ ដ៏គួរឲ្យតក់ស្លុត កាល​ពី​ដើមខែមិថុនាកន្លងមក នៅក្នុងរដ្ឋវៀជីនី សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឃើញ រថយន្ដធុន «Ford Mustang» ដែលការធានារ៉ាប់រង បានហួសកាលកំណត់ទៅហើយនោះ ភ្នាក់ងារនគរបាលចរាចរណ៍មួយរូប បានហៅ​ស្ត្រី​អ្នកបើកបរ អ្នកស្រី តុុនយ៉ា ស្លាតុន (Tonya Slaton) ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ។

ប៉ុន្តែ... នៅពេលដែលនគរបាល បានស្នើសុំឲ្យអ្នកស្រី បើកឃ្លុបរថយន្ដខាងក្រោយឡើង ដើម្បីកត់​កំណត់​ហេតុ​នោះ ស្រាប់តែរបកគំហើញមួយ បានបង្ហាញឡើង៖ នៅខាងក្នុងឃ្លុប នគរបាលបានឃើញ សាកសពដែល​នៅ​សល់តែឆ្អឹង របស់កូនប្រុសរបស់អ្នកស្រី តុនយ៉ាង ដាក់ខ្ចប់នៅក្នុងស្បោងផ្លាស្ទីក។

ហេតុការណ៍ដែលឈាន ទៅដល់ការរុករក ឃើញសាកសពនេះ ដោយសារតែក្លិនបានហោះចេញមក ធ្វើឲ្យ​ច្រមុះរបស់ភ្នាក់ងារនគរបាល នៅមិនស្រួល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា «Huffington [...]

នគរបាល​ប្រេស៊ីល​បាញ់​ជន​សង្ស័យដួល ក្នុង​រូបភាព​ផ្សាយ​ផ្ទាល់

ហេតុការណ៍ ដែលមានការធ្វើអត្ថាធិប្បាយ ដោយអ្នកសារព័ត៌មានល្បីឈ្មោះនោះ បានកើតឡើង​​កាល​ពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងកម្មវិធី «Cidade Alerta» របស់ស្ថានីយ៍ទូរទស្សន៍ «R7» ដែលត្រូវបាន​ផ្សាយ​បន្តផ្ទាល់ ពីការប្រមាញ់របស់នគរបាល ដេញតាមជនសង្ស័យពីរនាក់ ដោយកំពុងជិះម៉ូតូគេចខ្លួន។ មួយ​សន្ទុះ​ក្រោយមក ជនសង្ស័យម្នាក់ បានបោះមួកសុវត្ថិភាពរបស់ខ្លួន ទៅលើនគរបាលម្នាក់ ដែលជិះម៉ូតូ​យ៉ាង​ប្រកិត នៅពីក្រោយ ក្នុងបំណងចង់ឲ្យនគរបាលនោះដួល។

ផ្ទុយទៅវិញ ជនសង្ស័យទាំងពីរបែរជាដួល បោកខ្លួនទៅលើចិញ្ចើមផ្លូវទៅវិញ។ ភ្នាក់ងារនគរបាល ឈ្មោះ ហាមីថុន (Hamilton) ដែលដេញតាមជនសង្ស័យនោះ បានមកទាន់ឈប់ម៉ូតូ រួចដកកាំភ្លើង បាញ់ចំនួន៤គ្រាប់ ទៅលើជនសង្ស័យ។

ឈុតឆាកនេះ ត្រូវបានពលរដ្ឋប្រេស៊ីលភាគច្រើន តាមដានទស្សនា ដោយសារតែជាកម្មវិធីផ្សាយបន្តផ្ទាល់ និង​មានអ្នកសារព័ត៌មាន ប្រចាំស្ថានីយ៍ទូរទស្សន៍លោក ម៉ាសឺឡូ រ៉ឺហ្សេនដេ (Marcelo [...]

បុគ្គលិក​សិប្បកម្ម​ថ្ម​ម៉ាប ស្លាប់​បី​នាក់​ដោយ​សារ​ថ្ម​សង្កត់​លើ

បុគ្គលិក​សិប្បកម្ម​ថ្ម​ម៉ាប ស្លាប់​បី​នាក់​ដោយ​សារ​ថ្ម​សង្កត់​លើ

កម្មករបីនាក់ បានស្លាប់ទីតាំងសិប្បកម្ម ដែលបណ្តាលឲ្យបុគ្គលិក ធ្វើការរហូតមានគ្រោះថ្នាក់ដល់ជីវិត ០៣​នាក់​នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ផ្ទះលេខ ១០៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាម​ប្រភពព័ត៌មាន ពីអ្នកធ្វើការនៅក្រុមហ៊ុននោះ បានឲ្យដឹងថា នៅល្ងាចកើតហេតុ មាន​រថយន្តកុងតឺន័រ មួយ​គ្រឿង​ស្លាក​លេខ ៣C-៧៤៦០ បានដឹកថ្មម៉ាប ជាច្រើនដុំ មកកាន់សិប្បកម្មខាងលើ។

អ្នកធ្វើការជាមួយជនរងគ្រោះ បានបញ្ជាក់ទៀតថា ពួកគេត្រូវថៅកែ ឲ្យធ្វើការថែមម៉ោង ០៦នាក់​ក្នុងតម្លៃ​១៥០​ដុល្លា ដោយចែកបីនាក់នៅលើ និងបីនាក់នៅខាងក្រោម។ តែអ្នកនៅខាងក្រោមទាំងបីនាក់ បានស្លាប់យ៉ាង​អណោចអធ័ម ដោយថ្មសង្កត់កាលពីម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២៣ ខែមិថុនាឆ្នា២០១៥ នៅចំណុច​ផ្ទះ​កើតហេតុខាងលើ។

អ្នករងគ្រោះទីមួយឈ្មោះ ហាក់ រដ្ឋា អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រញូង ស្រុកកំចាយមា ខេត្ត​ព្រៃវែង។ អ្នកទីពីរឈ្មោះ សៅ ប៊ុនណា អាយុ ៣២ឆ្នាំ [...]

ប្រទះ​អ្នក​ជម្ងឺ​អេដស៍​ម្នាក់​ស្លាប់​ដោយ​ចង ក នៅ​ស្រុក​កណ្តាល​ស្ទឹង

ប្រទះ​អ្នក​ជម្ងឺ​អេដស៍​ម្នាក់​ស្លាប់​ដោយ​ចង ក នៅ​ស្រុក​កណ្តាល​ស្ទឹង

ជនរងគ្រោះដែលស្លាប់ស្តូកស្តឹង នៅលើដើមព្រីងនោះឈ្មោះ សុខ ឆារ៉ា អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅមុនមរណភាពនេះ យុវជនរូបនេះ បានរស់នៅជាមួយឪពុកម្តាយ ដែល​ជាកសិករ នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅយប់ថ្ងៃកើតហេតុ គ្រួសារសពបានប្រាប់ឲ្យដឹងថា ពេលគាត់ និងប្រពន្ធត្រឡប់មកពីស្រែវិញ មិនឃើញកូន​ប្រុសនៅផ្ទះ បន្ទាប់មកអ្នកទាំងពីរ បានទៅសួរនាំអ្នកជិតខាង រកកូន។ តែគ្មានអ្នកណាម្នាក់បានដឹងថា កូនប្រុស​ជាជនរងគ្រោះ ទៅណាឡើយ។ លុះរដល់ម៉ោងប្រមាណជា៦និង៣០ នាទី ក្បាលព្រលប់ថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ​២០១៥ ទើបគេប្រទះឃើញយុវជន នៅចង ក លើដើមព្រីងខាងជើងភូមិ។

ហេតុការណ៍ដ៏សោកសៅនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះសន្និដ្ឋានថា កូនរបស់ខ្លូនទំនងជាតូចចិត្ត នឹង​ខ្លួន​មានជម្ងឺអេដស៏ហើយ បានឈានដល់យកក្រមាចងក នៅដើមព្រីងដូច្នេះ។

រីឯក្រុមសមត្ថកិច្ចជំនាញប៉ុស្តិ៍ ក្នុងតំបន់វិញបានបញ្ជាក់ថា [...]

ភាគី​ស្ត្រី​ដែល​កាប់​ប្តី​ឯង ថា​ខ្លួន​នាង​ទៅ​វិញ​ទេ ជា​ជន​រង​គ្រោះ

ភាគី​ស្ត្រី​ដែល​កាប់​ប្តី​ឯង ថា​ខ្លួន​នាង​ទៅ​វិញ​ទេ ជា​ជន​រង​គ្រោះ

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយអត្ថបទមួយ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ដែលនិយាយពី អំពើ​ហិង្សានៅក្នុងគ្រួសារមួយ ហើយស្ត្រីជាភរិយា បានលើកកាំបិតតាំងតោ កាប់បុរសជាស្វាមី បណ្ដាលឲ្យ​រង​របួស​ធ្ងន់ ត្រូវចូលទៅព្យាបាលនៅមន្ទីរពេទ្យ ជាបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមិថុនា នៅ​ក្នុងភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ុន្តែនៅមួយថ្ងៃក្រោយមក គឺនៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥ អ្នកស្រី ហួត ថត ដែលត្រូវជាម្តាយ​បង្កើត របស់អ្នកស្រី វណ្ណា គន្ធា ភរិយាដែលបានបង្កររបួសស្នាម ទៅលើប្តីខ្លួនឯងឈ្មោះ ផាត មី នោះ បាន​ថ្លែង​បង្ហើប ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វួថា កូនស្រីរបស់ខ្លួន ដែលកំពុងមានផ្ទៃពោះផងនេះ បានទទួលរង​នូវ​ការធ្វើបាប ជាច្រើនលើកច្រើនសារ ពីសំណាក់ស្វាមី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...