នគរបាលប្រេស៊ីលបាញ់ជនសង្ស័យដួល ក្នុងរូបភាពផ្សាយផ្ទាល់
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ ដែលមានការធ្វើអត្ថាធិប្បាយ ដោយអ្នកសារព័ត៌មានល្បីឈ្មោះនោះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងកម្មវិធី «Cidade Alerta» របស់ស្ថានីយ៍ទូរទស្សន៍ «R7» ដែលត្រូវបានផ្សាយបន្តផ្ទាល់ ពីការប្រមាញ់របស់នគរបាល ដេញតាមជនសង្ស័យពីរនាក់ ដោយកំពុងជិះម៉ូតូគេចខ្លួន។ មួយសន្ទុះក្រោយមក ជនសង្ស័យម្នាក់ បានបោះមួកសុវត្ថិភាពរបស់ខ្លួន ទៅលើនគរបាលម្នាក់ ដែលជិះម៉ូតូយ៉ាងប្រកិត នៅពីក្រោយ ក្នុងបំណងចង់ឲ្យនគរបាលនោះដួល។
ផ្ទុយទៅវិញ ជនសង្ស័យទាំងពីរបែរជាដួល បោកខ្លួនទៅលើចិញ្ចើមផ្លូវទៅវិញ។ ភ្នាក់ងារនគរបាល ឈ្មោះ ហាមីថុន (Hamilton) ដែលដេញតាមជនសង្ស័យនោះ បានមកទាន់ឈប់ម៉ូតូ រួចដកកាំភ្លើង បាញ់ចំនួន៤គ្រាប់ ទៅលើជនសង្ស័យ។
ឈុតឆាកនេះ ត្រូវបានពលរដ្ឋប្រេស៊ីលភាគច្រើន តាមដានទស្សនា ដោយសារតែជាកម្មវិធីផ្សាយបន្តផ្ទាល់ និងមានអ្នកសារព័ត៌មាន ប្រចាំស្ថានីយ៍ទូរទស្សន៍លោក ម៉ាសឺឡូ រ៉ឺហ្សេនដេ (Marcelo Rezende)។ រូបភាពបាញ់ប្រហាររបស់នគរបាល បានរងនូវការរិះគន់យ៉ាងខ្លាំងក្លាយ ពីបណ្ដាជនប្រេស៊ីល ជាពិសេស នៅក្រោយពេលដែលវីដេអូនេះ ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម។ សម្រាប់របាយការណ៍នគរបាលវិញ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរ មានជាប់ទាក់ទង នឹងអំពើចោរកម្មប្រដាប់អាវុធមួយ។ អ្នកទាំងពីរ ត្រូវបានអាជ្ញាធរ បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗបន្ទាប់ពីនគរបាល បានគ្រប់គ្រងសភាពការណ៍ បានទាំងស្រុង៕