Posts tagged as "Homicide"

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

ទោះជាមានជម្ងឺ ឬចាស់ជរាបែបណាក៏ដោយ ក៏គ្រួសាររបស់អ្នក មិនដែលចង់ឲ្យអ្នកបាត់បង់ ពីពួកគេឡើយ។ នេះ ​គឺជាជិវិត ព្រោះថា តាំងពីកើតតូចក្រូចឆ្មារ រហូតមកដល់ពេលនេះ ជីវិតគឺជាការប្រយុទ្ធតស៊ូ ដ៏ស្វិត​ស្វាញ​មួយ ដែលគ្រួសារទាំងមូល បានព្រមព្រៀមស្ម័គ្រស្មោះ ទទួលយក ហើយបើព្រោះតែជម្ងឺ ធ្វើឲ្យអ្នកអស់សង្ឃឹម សម្រេចចិត្តចាកចេញ ពីមនុស្សជាទីស្រឡាញ់នោះ ផលវិបាកចុងក្រោយ គឺពួកគេទាំងនោះទៅវិញទេ ដែល​រង​ទុក្ខសោក នឹងសោកស្តាយអ្នក ជារៀងរហូត។

តែយុវជនម្នាក់ក្នុងវ័យ២២ឆ្នាំនេះវិញ បានគិតខ្លី ព្រោះខ្លួនមានជម្ងឺ«សតិមិនគ្រប់» ហើយបានធ្វើសកម្មភាព លោត​ពីលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង​៤០នាទី​ព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៥ ដែលមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដោយគ្មានអ្នកណាឃាត់​ទាន់​ឡើយ។

បងប្រុសបង្កើត របស់យុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនលោកឈ្មោះ សីហា អាយុ២២ឆ្នាំ [...]

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ការជួយសង្គ្រោះ កំពុងបន្តធ្វើនៅឡើយ នៅក្នុងព្រឹត្តិការណ៍លិចនាវា មួយគ្រឿង ដែលមានដឹកមនុស្ស៤៥៨នាក់ នៅលើ​ទន្លេយ៉ង់សេ។ បើទោះជាស្ថានភាពឧត្តុនិយម មិនមានភាពអំណោយផល ដល់ការជួយសង្គ្រោះ បណ្ដាលមកពីខ្យល់ និង​ភ្លៀងដ៏ខ្លាំងនោះ ក៏ពិតមែន តែនាយករដ្ឋមន្ត្រីចិន លោក លី គេគៀន (Li Keqiang) នៅពេលនេះ បានធ្វើដំណើរ ទៅកាន់​ទីនោះដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។

នាវា «Eastern Star» ដែលមានប្រវែងបណ្ដោយ ៧៦ម៉ែត្រ បានលិច នៅវេលាម៉ោង ២១ និង២៨នាទី ម៉ោងក្នុងស្រុក។ ទូរទស្សន៍ផ្លូវការចិន «CCTV» បានរាយការណ៍ថា មនុស្សទាំង៤៥៨នាក់នោះ មាន៤០៦ ជាអ្នកដំណើរ ៥នាក់ជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុនទេសចរណ៍ និង៤៧នាក់ទៀត ជាអ្នកបម្រើការលើនាវា។ ទូរទស្សន៍បានបញ្ជាក់ទៀតថា នាវាដែល​អាចទទួលមនុស្សឲ្យជិះ បានរហូតដល់ ៥៣៤នាក់នេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ដែលរៀបចំដំណើរទេសចរណ៍ នៅ​ក្នុង​តំបន់នោះ ដែលសម្បូរទៅដោយទេសភាពដ៏ប្រពៃ។

[...]
នគរបាល​អាមេរិក​សម្លាប់​មនុស្ស​យ៉ាង​តិច​២នាក់ ក្នុង​១ថ្ងៃ

នគរបាល​អាមេរិក​សម្លាប់​មនុស្ស​យ៉ាង​តិច​២នាក់ ក្នុង​១ថ្ងៃ

សារព័ត៌មាន «Washington Post» បានបង្ហាញពីរបាយការណ៍ស៊ើបអង្កេត របស់ខ្លួន ស្ដីពីការបាញ់សម្លាប់របស់នគរបាល ដែលបានធ្វើឡើង នៅទូទាំងប្រទេស ក្នុងនោះមនុស្សចំនួន៣៨៥នាក់ ត្រូវបានសម្លាប់ ដោយនគរបាលអាមេរិក រាប់ចាប់​តាំងពីខែមករាមក។

តួលេខ ដែលបង្ហាញថា មនុស្សយ៉ាងតិច ២នាក់ ត្រូ​វបានសម្លាប់ដោយនគរបាលអាមេរិក មានលក្ខណៈខ្ពស់ជាង របាយ​ការណ៍ស្ថិតិ ដែលចេញផ្សាយដោយ រដ្ឋាភិបាលសហព័ន្ធ (រដ្ឋាភិបាលកណ្ដាល) នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ​នេះ។ របាយការណ៍នោះ ត្រូវបានពន្យល់ថា បានដកស្រង់ចេញ តែពីតួលេខមិនពេញលេញ របស់ស្នងការដ្ឋាននគរ​បាល​តំបន់​នានា ដោយហេតុថា ពួកគេទាំងនោះ មិនមានភាពចាំបាច់ ក្នុងការធ្វើរបាយការណ៍បញ្ជាក់ បន្ទាប់ពីការបាញ់សម្លាប់​ណា​មួយ ដោយកងកម្លាំងអាជ្ញាធរនោះឡើយ។

របាយការណ៍របស់សារព័៌មាន បានចេញផ្សាយ ខណៈសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរលកតវ៉ា របស់ពលរដ្ឋខ្លួន ប្រឆាំង​នឹងអំពើហិង្សា និងការបាញ់សម្លាប់ «ឆៅៗ» [...]

មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ នៅ​ពេល​បង្វិល​ខ្លួន ធ្លាក់​ស្លាប់​២នាក់​នៅ​ចិន

មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ នៅ​ពេល​បង្វិល​ខ្លួន ធ្លាក់​ស្លាប់​២នាក់​នៅ​ចិន

មនុស្សពីរនាក់ បានស្លាប់ នៅថ្ងៃសុក្រ ទី០១ ខែមេសានេះ បន្ទាប់ពីបានឡើងជិះ ទោងបង្វិលខ្លួន ដែលជាម៉ាស៊ីនកំសាន្ដ ធ្វើឲ្យអារម្មណ៍រំភើប ក្នុងទីក្រុង វេនហ្សូ នៅឆ្នេរភាគខាងកើត នៃប្រទេសចិន។ សាក្សីនៅផ្ទាល់កន្លែង បានថ្លែងបញ្ជាក់ថា ជនរងគ្រោះទាំងនេះ បានធ្លាក់ពីកំពស់ទោង ប្រមាណជា២០ម៉ែត្រ នៅពេលដែលម៉ាស៊ីន «Crazy Scream» សម្រាប់​ជិះ​កំសាន្ដ​នេះ បានផ្ដើមដំណើរការដំបូង។

សាក្សីត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន «shanghaiist» មកបញ្ជាក់ទៀតថា មានមនុស្សជាច្រើននាក់ បានស្រែកទៅ​អ្នកកាន់ម៉ាស៊ីន កុំទាន់ឲ្យដំណើរការទោងបង្វិលនោះ ដោយហេតុថា គេគួរទុកពេល ឲ្យអ្នកជិះបានពាក់ខ្សែរក្រវ៉ាត់ ឬរបាំង​ការពារសិន។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យមនុស្ស៣នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានបញ្ជាក់បន្ថែមថា មនុស្ស​បី​នាក់ បានធ្លាក់ពីកន្លែងអង្គុយរបស់ពួកគេ នៅពេលម៉ាស៊ីន បានបញ្ជូនពួកគេទៅដល់លើ ខណៈពីរនាក់ទៀត ត្រូវបានដែក​ធ្ងន់ៗ​ជាច្រើន [...]

និស្សិត​ម្នាក់​ស្លាប់​ដោយ​កាត់​ក ក្នុង​ផ្ទះ​ជួល សង្ស័យ​ប្រើ​«ម៉ូទ័រ​កាត់»

និស្សិត​ម្នាក់​ស្លាប់​ដោយ​កាត់​ក ក្នុង​ផ្ទះ​ជួល សង្ស័យ​ប្រើ​«ម៉ូទ័រ​កាត់»

ហេតុការណ៍ គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៥ ត្រង់ចំណុច​ផ្ទះលេខ៩៦ ភូមិ៧ ក្រុមទី១៨ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ណុប ប៊ុនធឿន សព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៃវិទ្យាស្ថាន«ខ្មែរជំនាន់ថ្មី» ត្រូវបានគេឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយ​មាន​របួស ស្ទើរដាច់នៅត្រង់ ក (អារកសម្លាប់)។ ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះអាយុ២៣ឆ្នាំ បាន​ជួល​បន្ទប់​ម្ចាស់​ផ្ទះ ដែលមានរបរជា ជាងក្រឡឹង ក្នុងទីតាំងខាងលើ ដើម្បីស្នាក់នៅ។

លោក ណុប វុទ្ធី ជាបងប្រុសបង្កើត របស់ជនរងគ្រោះបានឲ្យដឹងថា ទោះជាអ្នកណាថា ប្អូនប្រុសលោកធ្វើអត្តឃាត ក៏​លោក​មិនជឿដែរ ព្រោះតាមដែលលោក បានឃើញសាកសព មិនមែនជាការសម្លាប់ខ្លូនឯងទេ។ ម្យ៉ាងទៀតគ្មានកាំបិត ឬ អាវុធ​ណាមួយ នៅជិតសាកសព ដែលបញ្ជាក់ថាធ្វើអត្តឃាតនោះទេ វាហាក់ដូចជារៀបចំគម្រោង ដើម្បីសម្លាប់ប្អូន​របស់​លោក​អញ្ចឹង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...