Posts tagged as "Homicide"

ម៉ោង​អត់​រៀន ទៅ​ប្រលែង​គ្នា​នៅ​មាត់​ទឹក រអិល​ធ្លាក់​ស្លាប់​ម្នាក់

ម៉ោង​អត់​រៀន ទៅ​ប្រលែង​គ្នា​នៅ​មាត់​ទឹក រអិល​ធ្លាក់​ស្លាប់​ម្នាក់

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ បាត់បង់ជីវិត មានឈ្មោះ នាង វិឆ័យ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅ​វិទ្យាល័យសន្ធរម៉ុក សព្វថ្ងៃរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ដែលមានម្តាយ ឈ្មោះ អ្នកស្រី ស៊ុន សុភ័ក្រ អាយុ៤៥ ឆ្នាំ និងឪពុកឈ្មោះលោក ឆាង អាយុ៤៨ឆ្នាំ ជាអាជីវករលក់ម្នាស់ទាំងពីរនាក់ នៅក្នុង​ផ្សារ​ដើមគ។ ប្រភពបានបន្តទៀតថា ក្រុមគ្រួសារជនរងគ្រោះ ទើបតែទទួលបានដំណឹងថា កូនរបស់ខ្លួនស្លាប់ កាលពីម៉ោង​៩ព្រឹក ថ្ងៃទី២៤ ខែមេសានេះ តាមរយៈការផ្តល់ដំណឹង ពីប៉ូលីស និងមិត្តភក្កិ។ កុមារារងគ្រោះ ជិះម៉ូតូម៉ាកគប់ជ្រុង ពាក់​ស្លាក​លេខ ផ៧២២៦ ភព១ ពណ៍សំបកឪឡឹក។

ក្រុមក្មេង ដែលបានទៅលេងជាមួយគ្នានោះ បាននិយាយថា ពួកគេទៅរៀនដូចថ្ងៃធម្មត។ តែនៅព្រឹកកើតហេតុ មាន​ម៉ោង​ទំនេរ ទើបនាំគ្នាទៅដើរលេង នៅកន្លែងខាងលើ។ ក្នុងចំណោមកុមារទាំង១០នាក់ ដែលជាក្មេងប្រុសទាំងអស់នោះ មានក្មេងពីរនាក់ បានប្រឡែងគ្នា គឺជនរងគ្រោះ [...]

ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​មរណៈ​ភាព​ដោយ​សារ​ខ្សែរ​ភ្លើង​ឆក់

ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​មរណៈ​ភាព​ដោយ​សារ​ខ្សែរ​ភ្លើង​ឆក់

ស្នងការរងខេត្តបន្ទាយមានជ័យ លោក ឆេង ឈួត បានទទួលមរណៈភាព ក្នុងអាយុ៥០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៥ នៅវេលាម៉ោង៣រសៀល នៅក្នុងខេត្តបន្ទាយមានជ័យ។ មូលហេតុនៃមរណភាព ត្រូវបានឲ្យដឹងថា ដោយ​សារ​ខ្សែរភ្លើងឆក់ ព្រោះនៅមុនពេលកើតហេតុ លោកបានឡើង ត ខ្សែរភ្លើង ម៉ាស៊ីនត្រជាក់ នៅលើដំបូលផ្ទះ។ នេះបើ​តាម​ការ​ថ្លែង​ឲ្យដឹង ពីលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

តាមប្រសាសន៍របស់លោក  អាត់ ខែម បានឲ្យដឹងទៀតថា នៅពេលភ្លាមៗ កាលពីម៉ោង៣រសៀលថ្ងៃទី១៩ គ្មានអ្នកណា​ម្នាក់ បានដឹងនោះទេ រហូតដល់ម៉ោង ៨យប់ ទើបក្រុមគ្រួសារ សង្ស័យ ព្រោះបាត់សមាជិកយូរពេក។ តែនៅពេល​រក​ឃើញ​លោក ពេលនោះ បានហួសពេលទៅហើយ ព្រោះលោកស្នងការង បានទទួលមរណៈភាពបាត់ មិនដឹងពី​ពេល​ណា​ផង។

តាមការឲ្យដឹងរបស់លោក ហាំ វណ្ណៈ ដែលជាមន្ត្រីក្រោមបង្គាប់ របស់ស្នងការរងខេត្ត នៅថ្ងៃទី២០ ខែមេសានេះ បាន​បញ្ជាក់ដែរថា លោក ឆេង ឈួត ជាមន្ត្រីទទួលបន្ទុកផ្នែក [...]

បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់ដូចធ្វើ​អត្តឃាត​ ក្នុង​​ពេទ្យ​សែន​សុខ

បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់ដូចធ្វើ​អត្តឃាត​ ក្នុង​​ពេទ្យ​សែន​សុខ

បុរសជនជាតិអាល្លឺម៉ង់នេះ មានឈ្មោះ ស្មីតប៊័រ វ័លហ្គាន (Schmidberg Wolfgang) អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២០E ផ្លូវ៥៩៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានប្រពន្ធ ជាជនជាតិខ្មែរ។ ជនរងគ្រោះ ត្រូវបានប្រទះ​ឃើញ​ដេកស្លាប់ កាលពីវេលាម៉ោង ៤និង៥០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ សាកលវិទ្យាល័យ អន្ដរជាតិសែនសុខ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ភ្នំពេញថ្មី ក្នុង​សង្កាត់​ភ្នំពេញថ្មី រាជធានីភ្នំពេញ។

បើទោះជាឈុតឆាក នៅកន្លែងកើតហេតុ មានសភាពដូចទៅនឹងការធ្វើអត្តឃាត តែអំពើឃាតកម្ម នៅតែជាការ​សង្ស័យ​នៅឡើយ។ ការសង្ស័យនេះ បើតាមការពិនិត្យទៅលើរូបភាព កាំភ្លើងដែលជាប់ នៅនឹងដៃសាកសព។ សមត្ថកិច្ចបាន​ឱ្យដឹងថា ជនរងគ្រោះ បានមកសំរាកព្យាបាល នៅបន្ទប់លេខ២២២ ក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានគ្រូពេទ្យប្រទះ​ឃើញ​ស្លាប់ ដោយមានកាំភ្លើងនៅនឹងដៃ ម៉ាកប៉េអាម៉ាប់ ១គ្រាប់ [...]

ការ​ស្លាប់​របស់​កុមារី​​ចារ៉ាយ មាន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ និង​គំនុំ?

ការ​ស្លាប់​របស់​កុមារី​​ចារ៉ាយ មាន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ និង​គំនុំ?

ការស្លាប់របស់កុមារីម្នាក់ ដែលជាជនជាតិ ចារ៉ាយ រស់នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានធ្វើឲ្យអ្នកស្រុកនេះ ដាក់​មន្ទិល​សង្ស័យផ្សេងៗគ្នា។ អ្នកខ្លះយល់ថា អាចជាឃាតកម្មសំលាប់ ព្រោះរឿងគំនុំ រឺឯអ្នកខ្លះទៀតយល់ថា វាអាចជា​ការរំលោភរួចហើយ សំលាប់ចោល បោះចូលទៅក្នុងទឹកស្រះ ចំការម្រេច។ យ៉ាងណាក៏ដោយ ក៏សាច់ញាតិជន​រង​គ្រោះ និងជនជាតិដើមភាគតិច ចារ៉ាយ ស្រុកអូយ៉ាដាវ មួយចំនួនទៀត បានការប្រត្តិកម្ម ទៅនឹងម្ចាស់ចំការម្រេច ដោយ​ហេតុថា បានជីកស្រះដើម្បីស្រោចម្រេច តែមិនធ្វើរបង ដែលនាំឲ្យក្មេងស្រី លង់ទឹកស្លាប់ដូច្នេះ។

ចំពោះការដាក់ការសង្ស័យ របស់ប្រជាពលរដ្ឋ ថាមានពាក់ព័ន្ធ នឹងការរំលោភ ឬឃាតកម្មព្រោះគំនុំនោះ ព្រោះតែអ្នក​ស្រុក បានឃើញនៅនឹងខ្នង របស់ក្មេងស្រីដែលលង់ទឹកនោះ មានជាប់ស្លាកស្នាមដាច់រលាត់ នៅត្រង់ស្មាមួយដុំធំ។ ស្លាកស្នាមនេះ ធ្វើឲ្យអ្នកស្រុកគិតថា មរណភាពនេះ មិនមែនជាការលង់ទឹក ដោយខ្លួនឯងនោះទេ។

[...]

នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...