បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់ ស្លាប់ដូចធ្វើ​អត្តឃាត​ ក្នុង​​ពេទ្យ​សែន​សុខ

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ ដោយមានកាំភ្លើងមួយដើម នៅក្បែរ ក្នុងមន្ទីរពេទ្យសែនសុខ។ ឈុតឆាក ធ្វើឲ្យគេយល់ថា នេះជាការធ្វើអត្តឃាត។ តែសមត្ថកិច្ច បានហៅខ្លួន អ្នកជាប់ពាក់ពន័្ធពីរនាក់ មកសាកសួរ ហើយអំពើឃាតកម្ម នៅជាការសង្ស័យនៅឡើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជនជាតិអាល្លឺម៉ង់នេះ មានឈ្មោះ ស្មីតប៊័រ វ័លហ្គាន (Schmidberg Wolfgang) អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២០E ផ្លូវ៥៩៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានប្រពន្ធ ជាជនជាតិខ្មែរ។ ជនរងគ្រោះ ត្រូវបានប្រទះ​ឃើញ​ដេកស្លាប់ កាលពីវេលាម៉ោង ៤និង៥០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ សាកលវិទ្យាល័យ អន្ដរជាតិសែនសុខ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ភ្នំពេញថ្មី ក្នុង​សង្កាត់​ភ្នំពេញថ្មី រាជធានីភ្នំពេញ។

បើទោះជាឈុតឆាក នៅកន្លែងកើតហេតុ មានសភាពដូចទៅនឹងការធ្វើអត្តឃាត តែអំពើឃាតកម្ម នៅតែជាការ​សង្ស័យ​នៅឡើយ។ ការសង្ស័យនេះ បើតាមការពិនិត្យទៅលើរូបភាព កាំភ្លើងដែលជាប់ នៅនឹងដៃសាកសព។ សមត្ថកិច្ចបាន​ឱ្យដឹងថា ជនរងគ្រោះ បានមកសំរាកព្យាបាល នៅបន្ទប់លេខ២២២ ក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានគ្រូពេទ្យប្រទះ​ឃើញ​ស្លាប់ ដោយមានកាំភ្លើងនៅនឹងដៃ ម៉ាកប៉េអាម៉ាប់ ១គ្រាប់ ត្រូវរបួសចំសៀតថ្កា ផ្នែកខាងស្ដាំ ធ្លុះទៅសៀតថ្កា ខាងឆ្វេង ហើយសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើកោសល្យវិច័យ ទៅលើសាកសព និងស្រាវជ្រាវពីបច្ចេកទេស ក្នុងការបាញ់កាំភ្លើង​នេះ។

ប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា ជនរងគ្រោះ គឺជាអ្នកមានលុយកាក់ម្នាក់ ហើយមានប្រពន្ធជនជាតិខ្មែរឈ្មោះ ឃួន ស្រីមុំ អាយុ៤៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ក្នុងរាជធានីភ្នំពេញ។ មុនពេលកើតហេតុ ជនរងគ្រោះតែងតែ មកព្យាបាល​ជម្ងឺ នៅក្នុងមន្ទីរពេទ្យនេះ ដោយមានប្រពន្ធខាងលើ ជាអ្នកមកមើលថែជានិច្ច។

រីឯអ្នកស្រី ឃួន ស្រីមុំ ប្រពន្ធជនរងគ្រោះវិញ បានបញ្ជាក់ថា ជនរងគ្រោះ មានជម្ងឺមហារីកពោះវៀន។ អ្នកស្រីបានបន្តថា កាលពីម៉ោ២ និង៣០នាទី អ្នកស្រីបានទៅសួរគ្រូពេទ្យ ពីអាការៈរបស់ប្តី តែត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកជម្ងឺមិនឲ្យចូល​ទៅ​រំខានទេ រហូតដល់ម៉ោង៤ និង៥០នាទី ទើបពេទ្យហ៊ានចូលទៅមើល ក៏ស្រាប់តែប្រទះ ឃើញជនរងគ្រោះ ស្លាប់​បាត់បង់​ជីវិតទៅហើយ ដោយមានកាំភ្លើងនៅនឹងដៃ។

ហេតុការណ៍នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីរកម្ចាស់កាំភ្លើង ដែលនៅក្នុងដៃជនរងគ្រោះ។ រហូតមកដល់​ពេល​នេះ សមត្ថកិច្ច បានហៅបុរសម្នាក់ ដែលត្រូវជាប្អូនថ្លៃឈ្មោះ ឃួន ពោធិ៍វង្ស អាយុ ៣៦ឆ្នាំ និងប្រពន្ឋជនរងគ្រោះខាងលើ ដើម្បីសាកសួរព័ត៌មានបន្ថែម ពីជនរងគ្រោះ។ បច្ចុប្បន្នសាកសពជនរងគ្រោះ បានតម្កល់នៅផ្ទះ របស់ខ្លួនខាងលើ ដើម្បី​ធ្វើ​បុណ្យ​តាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...