ម៉ោង​អត់​រៀន ទៅ​ប្រលែង​គ្នា​នៅ​មាត់​ទឹក រអិល​ធ្លាក់​ស្លាប់​ម្នាក់

ក្មេងប្រុសមួយក្រុម មានគ្នា១០នាក់ បាននាំគ្នាទៅលេង នៅហាងមួយ នាមាត់ទន្លេ ឈ្មោះ «ម្លប់ស្តៅមេគង្គ» មានទីតាំងនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែបានប្រឡែងគ្នា រហូតបានធ្វើឲ្យ ក្មេងប្រុសពីរនាក់ ធ្លាក់ទៅក្នុងទន្លេ។ ក្នុងនោះ មានម្នាក់បានស្លាប់ បាត់បង់ជីវិត និងម្នាក់ទៀត ត្រូវបានជួយសង្គ្រោះ ទាន់ពេល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 27, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ បាត់បង់ជីវិត មានឈ្មោះ នាង វិឆ័យ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅ​វិទ្យាល័យសន្ធរម៉ុក សព្វថ្ងៃរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ដែលមានម្តាយ ឈ្មោះ អ្នកស្រី ស៊ុន សុភ័ក្រ អាយុ៤៥ ឆ្នាំ និងឪពុកឈ្មោះលោក ឆាង អាយុ៤៨ឆ្នាំ ជាអាជីវករលក់ម្នាស់ទាំងពីរនាក់ នៅក្នុង​ផ្សារ​ដើមគ។ ប្រភពបានបន្តទៀតថា ក្រុមគ្រួសារជនរងគ្រោះ ទើបតែទទួលបានដំណឹងថា កូនរបស់ខ្លួនស្លាប់ កាលពីម៉ោង​៩ព្រឹក ថ្ងៃទី២៤ ខែមេសានេះ តាមរយៈការផ្តល់ដំណឹង ពីប៉ូលីស និងមិត្តភក្កិ។ កុមារារងគ្រោះ ជិះម៉ូតូម៉ាកគប់ជ្រុង ពាក់​ស្លាក​លេខ ផ៧២២៦ ភព១ ពណ៍សំបកឪឡឹក។

ក្រុមក្មេង ដែលបានទៅលេងជាមួយគ្នានោះ បាននិយាយថា ពួកគេទៅរៀនដូចថ្ងៃធម្មត។ តែនៅព្រឹកកើតហេតុ មាន​ម៉ោង​ទំនេរ ទើបនាំគ្នាទៅដើរលេង នៅកន្លែងខាងលើ។ ក្នុងចំណោមកុមារទាំង១០នាក់ ដែលជាក្មេងប្រុសទាំងអស់នោះ មានក្មេងពីរនាក់ បានប្រឡែងគ្នា គឺជនរងគ្រោះ និងម្នាក់ទៀតជាមិត្តភក្កិ បណ្តាលឲ្យរអិលជើងធ្លាក់ ទៅក្នុងទឹក​ទាំងពីរ​នាក់ ភ្លាមនោះ មានអ្នកជួយសង្គ្រោះដែរ តែជួយបានតែម្នាក់ប៉ុណ្ណោះ ព្រោះកុមារងគ្រោះ បានលិចទៅក្នុងទឹកជ្រៅ រហូត​ដល់សាកសពអណ្តែត ទើបរកឃើញ។

ម្តាយកុមារារងគ្រោះ អ្នកស្រី ស៊ុន សុភ័ក្រ បានប្រាប់ឲ្យដឹង ទាំងសោកសៅថា គាត់មានកូនប្រុសតែម្នាក់នេះទេ រាល់ថ្ងៃ កូនគាត់តែងទៅរៀនដូចធម្មតា គាត់មិនបានដឹងថា នាំគ្នាទៅដើរលេង នៅម៉ោងទំនេរដូច្នេះសោះ។ មានគ្រោះថ្នាក់ នៅ​វេលា​ម៉ោង៩ព្រឹកទើប សមត្ថកិច្ចទូរស័ព្ទមកគាត់ថា កូនរបស់គាត់បានស្លាប់។ អ្នកស្រីបានបន្តថា ឥឡូវគាត់បានទទួល សាកសពកូនប្រុស ពីសមត្ថកិច្ចហើយ បន្ទាប់ពីនគរបាល បានធ្វើកោសល្យវិច័យរួច ដើម្បីតម្កល់ ធ្វើបុណ្យតាមប្រពៃណី ក្នុងសង្កាត់កាកាប រាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...