រំញ្ជួយ​ដី​នៅ​នេប៉ាល់៖ តុល្យភាព​អ្នក​ស្លាប់ ឡើង​ជាង១៥០០​នាក់ (vdo)

ការកើនឡើង តុល្យភាពនៃអ្នកស្លាប់ បណ្ដាលពីការរញ្ជួយដី នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃសៅរ៍ នៅមិនទាន់ឈប់នៅឡើយ។ គ្រោះរញ្ជួយព្រះធរណី ដែលកើតឡើង នៅក្នុងភាគមួយនៃរដ្ឋធានី កាតាម៉ាឌូ បានសម្លាប់មនុស្ស ដែលគេបានរាប់ រហូតមកដល់យប់ ថ្ងៃដដែលនេះ ជាង១៥០០នាក់ហើយ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 26, 2015
  • ប្រធានបទ: រញ្ជួយដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះធរណី បានខ្ញាល់រង្គើឡើងយ៉ាងខ្លាំង នៅព្រឹកថ្ងៃសៅរ៍ ក្នុងរាជធានី កាតាម៉ាឌូ នៃសាធារណរដ្ឋសហព័ន្ធ នេប៉ាល់។ កម្លាំង​នៃភាពរញ្ជួយ ដែលមានកម្លាំងរហូតដល់ ៧,៩ ហិចទ័រ មិនត្រឹមតែអង្រួនប្រជាជននេប៉ាល់ ជាច្រើនលាននាក់នោះ​ទេ ប៉ុន្តែ​នៅ​មាន​ប្រជាជន នៅភាគខាងជើង នៃប្រទេសឥណ្ឌា ជាច្រើនទៀត ក៏ទទួលឥទ្ធិពល ពីការរញ្ជួយនេះដែរ។

សារព័ត៌មាន «The Hindustan Times» បានស្រង់សម្ដីសាក្សី ដែលរស់នៅក្នុងរដ្ឋធានី កាតាម៉ាឌូ មកសរសេរថា៖ «មនុស្ស​ម្នា បានលោតតាមរានហាល ដើម្បីគេចចេញពីការរលំ នៃអាគារដែលពួកគេរស់នៅ។ ពេលនោះ គឺជាការជ្រួល​ច្របល់ ដ៏ខ្លាំងក្លាបំផុតហើយ។» រីឯសារព័ត៌មានមួយ «Livemint» ក្នុងប្រទេសឥណ្ឌា ក៏បានចុះផ្សាយដែរថា៖ «ភាព​រំជួល បាន​លាតសន្ធឹង មកដល់រដ្ឋធានី ញ៉ូដេល្លី របស់ឥណ្ឌា»។

រហូតមកដល់ ព្រឹកថ្ងៃអាទិត្យ ទី២៦ ខេមេសានេះ (ពេលវេលាក្នុងប្រទេសនេប៉ាល់) តុល្យភាព ដែលមានលក្ខណៈ ជា​បណ្ដោះ​អាសន្ននៅឡើយ និងចេញដោយអាជ្ញាធរនេប៉ាល់ បានបង្ហាញតួលេខអ្នកស្លាប់ ថាបានកើតឡើង ដល់ជាង​១៥០០​នាក់។

ភាពខឹងក្រេវក្រោក របស់ព្រះធរណី បានធ្វើឲ្យរង្គើដល់ ភ្នំ អេវើរេស (Everest) បង្កឲ្យមានការបាក់ធ្លាក់ នូវផ្ទាំងទឹកកក់ ដ៏ធំមហិមា ហើយបានសង្កត់ មកលើជំរុំ របស់អ្នកត្រៀមឡើងភ្នំ ដែលស្ថិតនៅជើងភ្នំ និងមណ្ឌលគ្រប់គ្រង សម្រាប់​បម្រើ​ឲ្យការឡើងភ្នំ ដ៏ខ្ពស់ជាងគេនេះ របស់ប្រទេសនេប៉ាល់។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «The Telegraph»។

សារព័ត៌មាន «The Times of India» របស់ឥណ្ឌា បានរាយការណ៍ដែរថា អ្នកឡើងភ្នំជាច្រើននាក់ បានព្យាយាមគេចខ្លួន យ៉ាងទាន់ហន់ តាមតែអាចធ្វើទៅបាន ចេញពីការបាក់សង្កត់លើ នៃផ្ទាំងទឹកកក។ ពីក្នុងចំណោមអ្នកឡើងភ្នំទាំងនោះ មានអ្នកថតរូបជាតិ រ៉ូមានី ម្នាក់ដ៏ល្បីឈ្មោះ អាឡិច ហ្គាវាន (Alex Gavan)។ លោកបាននិយាយថា ខណៈពេល ដែល​ផ្ទាំង​ទឹកកក បានរអិលធ្លាក់នោះ លោកនិងអ្នកឡើងភ្នំដទៃទៀត បានកំពុងព្យាយាម ត្រៀមឡើងភ្នំ។

ការរញ្ជួយដីនេះ មានកម្រិតខ្លាំងជាងពេលណាៗទាំងអស់ ក្នុងអំឡុងពេល៨០ឆ្នាំចុងក្រោយ។ នេះជាការបញ្ជាក់ឲ្យដឹង របស់សារព័ត៌មាន «The Indian Express»។ ការរញ្ជួយដ៏ខ្លាំងលើកមុន ដែលមានកម្រិតរហូតដល់ ៨,៣ហិចទ័រ បាន​កើត​ឡើងនៅឆ្នាំ១៩៣៤ នៅក្នុងតំបន់ព្រំដែន រវាងតំបន់ ប៊ីហារ (Bihar) របស់ប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់៕

» វីដេអូពីព្រឹត្តិការណ៍៖

» រូបថតបន្ថែម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...