រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

ងើបចេញពីការរញ្ជួយដី កាលពីថ្ងៃទី២៥ ខែមេសា មិនទាន់បានប៉ុន្មានផង ប្រទេសនេប៉ាល់ បានជួបជាមួយនឹងគ្រោះរញ្ជួយដី ក្នុងកម្រិត៧,៤ជាថ្មីទៀត នៅថ្ងៃអង្គារនេះ។ តុល្យភាពដំបូង បានឲ្យដឹងថា មានមនុស្សយ៉ាងហោច ៥០នាក់ បានស្លាប់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 12, 2015
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែល​កើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេស​នៅ​ក្នុង​រដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលាន​យន្ដហោះ​អន្តរជាតិ របស់​ប្រទេស ត្រូ​វបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។

មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅ​ក្នុង​ប្រទេស​ចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោង​ក្នុងស្រុក  និងមានរយៈពេលប្រមាណជា ១នាទី។

សម្លេងស៊ីរ៉ែន បានរោរ៍ឡើង នៅក្នុងរដ្ឋធានី ហើយតុល្យភាពមិនទាន់ ត្រូវបានប្រកាសភ្លាមៗនោះទេ។ បើតាម​វិទ្យាស្ថាន​ភូមិសាស្ត្រ របស់អាមេរិកបានឲ្យដឹងថា ការរញ្ជួលដីលើកនេះ បានកើតឡើងខ្លាំង នៅក្នុងតំបន់ជាប់ព្រំដែន ជាមួយ​ប្រទេស​ចិន ដែលមានចំងាយប្រមាណជា ៨៣គីឡូម៉ែត្រ ពីរដ្ឋធានីកាតាម៉ាឌូ ប៉ុន្តែតំបន់ជាច្រើន រហូតមកដល់ប្រទេសឥណ្ឌា និង​តំបន់​ទីបេ ក្នុងប្រទេសចិនផង បានរងឥទ្ធិពល ពីការរញ្ជួយនេះ។

សារព័ត៌មានចិន ស៊ីនហួរ បានផ្សាយឲ្យដឹងថា ជនរងគ្រោះម្នាក់ ដែលបានស្លាប់នោះ ជាស្ត្រី និងជាអ្នកស្រុក នៅក្នុង​តំបន់​ទីបេ នៃប្រទេសចិន។  ស្ត្រីរងគ្រោះ ជាមួយនឹង​មនុស្ស២នាកទៀត បានស្ថិតក្នុងរថយន្ដ ខណៈការរញ្ជួយដី បានធ្វើឲ្យ​អាគារ​​មួយនៅក្បែរនោះ ដួលរលំសង្កត់ពីលើរថយន្ដ ធ្វើឲ្យស្ត្រីរូបនោះ បានស្លាប់បាត់បង់ជីវិត និងអ្នកផ្សេងទៀត រង​របួស។

នៅរដ្ឋធានី ញ៉ូ ដេល្លី របស់ប្រទេសឥណ្ឌា ភាពញ័រង្គើដី បានបង្ខំឲ្យបណ្ដាជន រត់ចេញមកក្រៅអាគារ ដើម្បីបង្ការពីការ​រលំ សង្កត់លើ។ បើតាមវិទ្យាស្ថានភូមិសាស្ត្រដដែល បាននិយាយថា ក្នុងថ្ងៃអង្គារនេះ ការរញ្ជួលដែលមានកម្រិត ៥,៦ បាន​កើត​ឡើង​ទៀត តែ​ប៉ុន្មាន​​នាទីក្រោយ ពីការរញ្ជួលលើកមុន ប៉ុន្តែមិនបានបង្ក ឲ្យមានស្ថានភាពរងគ្រោះ ធ្ងន់ធ្ងរទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...