សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

ហេតុការណ៍ផ្អើលឆោឡោ ទៅមើលបុរសម្នាក់ ដែលដាច់ចិត្តព្រលែងដៃ ទម្លាក់ខ្លួនពីលើ ស្ពានស្ទឹងមានជ័យ ដើម្បីផ្តាច់សង្ខារ ព្រោះតែខ្លួនមានជម្ងឺវិកលចរិត ហើយគិតថា រស់នៅនាំឲ្យគ្រួសារពិបាក។ ចៃដន្យ បំណងនោះមិនបានសម្រេចទេ តែបុរសខាងលើ បានត្រឹមតែដេករបួសក្នុងថ្លុកឈាម មុននឹងត្រូវបានបងប្រុស តាមមកទាន់បញ្ជូនទៅមន្ទីពេទ្យភ្លាម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 07, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាមានជម្ងឺ ឬចាស់ជរាបែបណាក៏ដោយ ក៏គ្រួសាររបស់អ្នក មិនដែលចង់ឲ្យអ្នកបាត់បង់ ពីពួកគេឡើយ។ នេះ ​គឺជាជិវិត ព្រោះថា តាំងពីកើតតូចក្រូចឆ្មារ រហូតមកដល់ពេលនេះ ជីវិតគឺជាការប្រយុទ្ធតស៊ូ ដ៏ស្វិត​ស្វាញ​មួយ ដែលគ្រួសារទាំងមូល បានព្រមព្រៀមស្ម័គ្រស្មោះ ទទួលយក ហើយបើព្រោះតែជម្ងឺ ធ្វើឲ្យអ្នកអស់សង្ឃឹម សម្រេចចិត្តចាកចេញ ពីមនុស្សជាទីស្រឡាញ់នោះ ផលវិបាកចុងក្រោយ គឺពួកគេទាំងនោះទៅវិញទេ ដែល​រង​ទុក្ខសោក នឹងសោកស្តាយអ្នក ជារៀងរហូត។

តែយុវជនម្នាក់ក្នុងវ័យ២២ឆ្នាំនេះវិញ បានគិតខ្លី ព្រោះខ្លួនមានជម្ងឺ«សតិមិនគ្រប់» ហើយបានធ្វើសកម្មភាព លោត​ពីលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង​៤០នាទី​ព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៥ ដែលមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដោយគ្មានអ្នកណាឃាត់​ទាន់​ឡើយ។

បងប្រុសបង្កើត របស់យុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនលោកឈ្មោះ សីហា អាយុ២២ឆ្នាំ មានជម្ងឺ​វិកល​ចរិត​យូរមកហើយ ម្តងដឹងខ្លួន ម្តងមិនដឹងខ្លួន និងថា ឲ្យតែប្អូនខ្លួននេះ នៅម្នាក់ឯង គឺចង់សម្លាប់ខ្លួនរហូត តែ​កន្លង​មក មិនបានសម្រេច។ លោកមិននឹកស្មានថា បាត់មួយភ្លែត ក៏ស្រាប់ប្អូនប្រុសលោក បានធ្វើដំណើរ​មក​ដល់ ស្ពានស្ទឹងមានជ័យសោះ ខណៈផ្ទះរស់នៅសព្វថ្ងៃ ស្ថិតនៅក្រុមទី២៨ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញឯណោះ។

បច្ចុប្បន្នយុវជនរងគ្រោះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ តែរងរបួសធ្ងន់បែកក្បាល ហូរឈាម ត្រូវ​បញ្ជូន​ទៅមន្ទីពេទ្យរូស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់។

បងប្រុសរូបនោះ បានឲ្យដឹងថា ខ្លួន និងគ្រួសារ មិនដែលមានចិត្ត ចង់បាត់បង់ប្អូនប្រុសម្នាក់នេះទេ ទោះជាគេ​មានជម្ងឺ ប្រចាំកាយក៏ដោយ។ ម្យ៉ាងទៀត បើគេមានគ្រោះថ្នាក់ដល់ជិវិតទៅ គ្រួសារច្បាស់ជាត្រូវស្តាយគេ អស់​មួយជីវិត៕

» ហេតុការណ៍រងគ្រោះ ជារូបភាពវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...