ជា ស៊ីម បាន​ទទួល​មរណៈ​ភាព ក្នុង​ជន្មាយុ ៨២ឆ្នាំ

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានទទួលមរណភាពហើយ កាល​ពី​វេលា​ម៉ោង ១៥ និង៤៥នាទី រសៀលថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 08, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពច្បាស់ការពីលោក យឹម លាង ប្រធានអង្គរក្សលោក ជា ស៊ីម បានប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ និងថ្លែងបញ្ជាក់ នៅលើគេហទំព័រ ហ្វ្រេសញូវ បានលើកឡើងថា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ពិតជាបាន​ទទួលមរណភាពហើយ នារសៀលថ្ងៃច័ន្ទនេះ បន្ទាប់ពីលោកបានបាត់មុខ និងអវត្តមាន ពីឆាកនយោបាយ និង​ច្បាប់នៅកម្ពុជា ចាប់តាំងពីពិធីបុណ្យរំឮកខួបថ្ងៃទី៧ ខែមករា ឆ្នាំនេះមក។

តរៀងមករហូតកន្លងមក លោក ជា ស៊ីម តែងតែបានចូលរួម និងថ្លែងសុន្ទរកថា បើទោះបីពេលខ្លះ លោកត្រូវ​បាន​​គ្រាហ៍ចេញពីរថយន្តក៏ដោយ។ តែនៅឱកាសខួប លើកទី៣៦ឆ្នាំ នៃថ្ងៃទី៧ ខែមករា ដែលគណបក្ស​ប្រជាជន​​កម្ពុជា តែងប្រារព្ធពិធីបុណ្យនេះ យ៉ាងគគ្រឹកគគ្រេងនោះ លោក ជា ស៊ីម មិនបានចូលរួម ដូចពេល​មុនៗ​​ឡើយ ព្រោះតែបញ្ហាសុខភាព ដោយជម្ងឺរបស់លោកកាន់តែដាប ឯវ័យក៏កាន់តែជរា។ នេះបើ​តាម​ការ​បញ្ជាក់ របស់លោក យឹម លាង ប្រធានអង្គរក្ស និង ជានាយករងខុទ្ទកាល័យ លោក ជា ស៊ីម នាពេល​កន្លងមក។

សូមរំលឹកថា អតីតប្រធានរដ្ឋសភា លោក ជា ស៊ីម ត្រូវបានប្តូរតួនាទី ទៅកាន់ប្រធានព្រឹទ្ធសភា​វិញក្នុង​ឆ្នាំ​១៩៩៩ និងតរហូត មកដល់ពេលបច្ចុប្បន្ននេះ (២០១៥)។ គិតក្រោយឆ្នាំ១៩៩៣ ក្រោយការបង្កើត ព្រះ​រាជាណា​ចក្រកម្ពុជាទីពីរមក លោក ជា ស៊ីម បានទទួលគោរម្យងារ ជា «សម្តេច» ពីព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក្នុងឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៨ លោកជាប្រធានរដ្ឋសភា និងជា​តំណាង​រាស្ត្រមណ្ឌលភ្នំពេញ។ ក្នុងថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៨ លោកបានលាលែងចេញ ពីសមាជិកសភាមណ្ឌលភ្នំពេញ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៩ លោកបានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ពេល​បច្ចុប្បន្ន។ «ជាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម» ជាគោរម្យងារថ្មី ដែលលោកទទួលបាន ក្នុងឆ្នាំ២០០៧ ក្រោមព្រហរាជប្រទាន ដោយព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោកក៏ត្រូវបាន​តែង​តាំង ជានាយឧត្តមសេនីយ៍«ផ្កាយមាស៥» ក្នុងឆ្នាំ២០០៩ផងដែរ។

ជាអ្នកស្រុកកំណើត មកពីស្រុករមាសហែក ខេត្តស្វាយរៀង លោករៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី ញ៉ែម សឿន អំឡុងឆ្នាំ១៩៥៥។ ក្រោយអាពាហ៍ពិពាហ៍ លោក មានកូន៧នាក់ កូនប្រុសចំនួន ៤នាក់ និងកូន ស្រី​ចំនួន​៣នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...