បុគ្គលិកសិប្បកម្មថ្មម៉ាប ស្លាប់បីនាក់ដោយសារថ្មសង្កត់លើ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 25, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មករបីនាក់ បានស្លាប់ទីតាំងសិប្បកម្ម ដែលបណ្តាលឲ្យបុគ្គលិក ធ្វើការរហូតមានគ្រោះថ្នាក់ដល់ជីវិត ០៣នាក់នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ផ្ទះលេខ ១០៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន ពីអ្នកធ្វើការនៅក្រុមហ៊ុននោះ បានឲ្យដឹងថា នៅល្ងាចកើតហេតុ មានរថយន្តកុងតឺន័រ មួយគ្រឿងស្លាកលេខ ៣C-៧៤៦០ បានដឹកថ្មម៉ាប ជាច្រើនដុំ មកកាន់សិប្បកម្មខាងលើ។
អ្នកធ្វើការជាមួយជនរងគ្រោះ បានបញ្ជាក់ទៀតថា ពួកគេត្រូវថៅកែ ឲ្យធ្វើការថែមម៉ោង ០៦នាក់ក្នុងតម្លៃ១៥០ដុល្លា ដោយចែកបីនាក់នៅលើ និងបីនាក់នៅខាងក្រោម។ តែអ្នកនៅខាងក្រោមទាំងបីនាក់ បានស្លាប់យ៉ាងអណោចអធ័ម ដោយថ្មសង្កត់កាលពីម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២៣ ខែមិថុនាឆ្នា២០១៥ នៅចំណុចផ្ទះកើតហេតុខាងលើ។
អ្នករងគ្រោះទីមួយឈ្មោះ ហាក់ រដ្ឋា អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។ អ្នកទីពីរឈ្មោះ សៅ ប៊ុនណា អាយុ ៣២ឆ្នាំ រស់នៅភូមិគំនរថ្ម ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទីបីឈ្មោះ ថោង បូរ៉ា ហៅ អាចុះ អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងគោ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នករងគ្រោះទាំងនេះ ត្រូវបានបញ្ជូនទៅធ្វើបុណ្យ នៅឯស្រុកកំណើតរាងៗខ្លូននាថ្ងៃទី២៤ ខែមិថុនា នេះ។
ទាក់ទងជាមួយបញ្ហាទាំងអស់នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ម៉ាក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានទេ ដោយលោកបដិសេធន៍ថា មិនដឹង ចំពោះករណីឃាត់ខ្លូន ថៅកែប្រុសម្នាក់ និងមេកាស្រីម្នាក់ជាជនជាតិចិននោះទេ៕