Posts tagged as "Homicide"

ចង ក បន្ទាប់​ពី​កាប់​ប្រពន្ធ​ឲ្យ​ស្លាប់​រួច ដោយ​មិន​ដឹង​មូលហេតុ

ចង ក បន្ទាប់​ពី​កាប់​ប្រពន្ធ​ឲ្យ​ស្លាប់​រួច ដោយ​មិន​ដឹង​មូលហេតុ

ករណីសង្ស័យ ប្តីលើកដៃសម្លាប់ប្រពន្ធ ដោយប្រើកាំបិតកាប់ រួចទៅចងកខ្លូនឯង ស្លាប់ទាំងពីរនាក់នេះ បាន​កើតឡើង កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ត​កំពត។ តាមកោសល្យវិច័យ របស់មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធ ឈ្មោះ លេង ផាត អាយុ​៥៨ឆ្នាំ បានស្លាប់ ដោយមានស្លាកស្នាមជាច្រើនកាំបិត។

ប៉ុន្តែនៅមុនកងកម្លាំងអាជ្ញាធរ មកដល់នេះ បុរសជាប្តី ត្រូវបានអ្នកភូមិប្រទះឃើញ ស្លាប់ដោយចង ក រួច​ហើយ។ សមត្ថកិច្ចដែលចុះផ្ទាល់ បានឲ្យដឹងដែរថា បុរសជាប្តី ឈ្មោះ អ៊ូច សុខន អាយុ៦០ឆ្នាំ មានទីលំនៅ នៅភូមិឃុំ កើតហេតុខាងលើ។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើ ឧស្សាហ៍ឈ្លោះទាស់​សំដី​គ្នា ស្ទើររាល់ថ្ងៃ គ្មានអ្នកណានៅក្បែរបានទេ។ ស្រាប់តែនៅថ្ងៃកើតហេតុ អ្នកភូមិមានការភ្ញាក់ផ្អើល ព្រោះ​ប្រទះ​ឃើញសាកសពបុរសជាប្តី នៅចង ក [...]

មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ​កាំភ្លើង រាល​កៃ​ត្រូវ​សន្តិសុខ​ធនាគារម្នាក់

មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ​កាំភ្លើង រាល​កៃ​ត្រូវ​សន្តិសុខ​ធនាគារម្នាក់

ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះអាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់​បឹង​ត្របែក ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដៃ។ សាក្សីនៅកន្លែងកើតហេតុ លោក សុខ នាថ បានប្រាប់ឲ្យដឹង នៅ​វេលាម៉ោង១ និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីហេតុការណ៍នេះ កើតភ្លាមថា ម្ចាស់កាំភ្លើង ដែលបង្ករឲ្យជនរងគ្រោះ មានរបួសឈ្មោះ ហ៊ុន សុផល អាយុ ៥៦ ជាមន្រ្តីអាវុធហត្ថ ឋានៈវិរៈសេនីយ៍ត្រី រស់​នៅភូមិត្នោតជ្រំ សង្កាត់បឹងជំពន់ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ លោកបន្ថែម​ថា កាំភ្លើងនោះជ្រុះពីដៃម្ចាស់កាំភ្លើង ហើយរាលកៃ ផ្ទុះត្រូវជនរងគ្រោះតែម្តង។

ដោយឡែក មន្រ្តីប៉ុស្តិ៍រដ្ឋាបាលនគរបាល ផ្សារដើមថ្កូវម្នាក់ មិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៨ ខែកក្កដានេះថា មន្រ្តីមានសមត្ថកិច្ច នៅមិនទាន់ចាប់បាន ម្ចាស់កាំភ្លើង​នោះ​នៅ​ឡើយ។ ភ្នាក់ងារនគរបាល [...]

ចាប់​បាន​ជន​សង្ស័យ​វាយ​​សម្លាប់ ដើម្បី​សង​សឹក​គំនុំ​តាំង​ពី២​ឆ្នាំ​មុន

ចាប់​បាន​ជន​សង្ស័យ​វាយ​​សម្លាប់ ដើម្បី​សង​សឹក​គំនុំ​តាំង​ពី២​ឆ្នាំ​មុន

គំនុំអស់រយៈពេលជាង ២ ឆ្នាំមកនេះ បានធ្វើឲ្យបុរសម្នាក់ ឈ្មោះ ធូ ពៅ ហៅ ចាន់ លើកដៃវាយ គូជម្លោះ​របស់ខ្លូន រហូតបែកក្បាលស្លាប់ ក្នុងថ្លុកឈាម ខណៈជនរងគ្រោះ កំពុងដេកលក់លើកៅអីបង្អែក ក្នុងវត្ត​ថ្វាយដង្គំ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១។

ករណីមនុស្សឃាតនេះ ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ តាមឃាត់ខ្លូនជនសង្ស័យបាន នៅយប់ថ្ងៃទី ០៥ ខែកក្កដា ក្រោយពេលធ្វើសកម្មភាព បាន០៣ថ្ងៃ ស្ថិតក្នុងមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ សង្កាត់​ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលបានស្លាប់ក្នុងរណីគំនុំគ្នា អស់រយៈពេលពីរឆ្នាំមកនេះ ត្រូវបានគេស្គាល់ឈ្មោះ កឺ អាយុ​ប្រមាណជាង ២០ឆ្នាំ។ រីឯជនសង្ស័យ ដែលធ្លាប់ជាអតីតជនរងគ្រោះនោះ ត្រូវបានកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនខ្លូនទៅកាន់តុលាការ ក្នុងព្រឹកថ្ងៃទី៦ ខែកក្កដានេះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់មួយរូប [...]

ភ្លេច​ឆ្កែ​នៅ​ក្នុង​ឡាន​​កណ្ដាល​ថ្ងៃ​ក្ដៅ... ត្រឡប់​មក​វិញ ហួស​ពេល!

ហេតុការណ៍ បានទាក់ទាញឲ្យប្រព័ន្ធផ្សព្វផ្សាយ ពាសពេញប្រទេសអេស្ប៉ាញ យកមកចុះផ្សាយ យ៉ាង​ទ្រហឹង​អឺងអាប់ ជាពិសេស បានយកវីដេអូខាងលើនេះ យកទៅផ្សាយបន្តថែមទៀត។ គ្រួសារជាតិបារាំង​មួយ បាន​ធ្វើដំណើរទៅចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់មិត្តភ័ក្រ ហើយបានឈប់ចូល ទៅក្នុងហាង​លក់គ្រឿង សង្ហារឹម​មួយ​កន្លែង នៅតាមដងផ្លូវ ដើម្បីទិញអំណោយ សម្រាប់ពិធីមង្គលការនោះ។

ប៉ុន្តែរឿងដែលអាណោចអាធម បានកើតឡើង ដែលមិននឹកស្មានដល់។ គ្រួសារដែលមានគ្នាពីរនាក់នេះ បាន​ចូលទៅទិញអំណោយ ដោយ​ប្រើ​រយៈពេល រហូតដល់ទៅ ៤ម៉ោង និងបានទុក (ឬភ្លេច) ឲ្យសុនខ​ជំទង់​មួយ​ក្បាល អាយុ១៤ខែ ដែលជិះមក​ជា​មួយ នៅជាប់ក្នុងរថយន្ដ ចតចោលបិទកញ្ចក់ជិត ទាំងកណ្ដាល​ថ្ងៃ​ចេស។

ភ្នាក់ងារនគរបាលមួយរូប បានធ្វើអន្តរាគមន៍ នៅពេលនោះ ដោយបានគោះបំបែកកញ្ចក់រថយន្ដ ហើយ​បាន​យកទឹក មកចាក់ពីលើ និងបញ្ច្រកចូលមាត់ឆ្កែ។ ដូចនៅក្នុងវីដេអូ គេឃើញមនុស្សជាច្រើននាក់ បាន​ស្រក់​ទឹក​ភ្នែក [...]

មន្ត្រី​អាវុធ​ហត្ថ​លេង​អាវុធ ផ្ទុះ​​មួយ​គ្រាប់ ភ័យ​អស់​មួយ​ហាង​

មន្ត្រី​អាវុធ​ហត្ថ​លេង​អាវុធ ផ្ទុះ​​មួយ​គ្រាប់ ភ័យ​អស់​មួយ​ហាង​

បើគ្រាន់តែចូល ទៅ«ទទួលទានស៊ីផឹក» បែរជាមនុស្សពេញទាំងហាង បានរងការភ័យភិត តក់ស្លុត ដោយ​សារមានជនប៉ុន្មាននាក់ បានលរលេងអាវុធផ្ដេសផ្ដាស រហូតបានផ្ទះបាញ់ចេញមួយគ្រាប់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់របួស។

ករណីផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងភោជនីយដ្ឋាន «ស្រីណា» ផ្ទះលេខ១០២ តាមបណ្តោយផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

បុរសរងគ្រោះ ដោយសារគ្រាប់កាំភ្លើង លោក រស់ សារ៉ុម អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើត​ហេតុ មានតុស៊ីផឹកមួយ នៅជិតតុរបស់លោក មានគ្នាបីនាក់ ត្រូវគេស្គាល់ថា ជាមន្ត្រីកងរាជអវុធហត្ថ លើផ្ទៃ​ប្រទេស មានការទាស់សម្តីគ្នានៅតុ បន្ទាប់មកបានដកកាំភ្លើងចេញ ប្រទាញប្រទង់គ្នា។ ភ្លាមៗនោះ មានបានផ្ទុះ​ចេញ​មួយ​គ្រាប់ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវរត់ប្រសាច។

ជនរងគ្រោះបន្តទៀតថា លោកត្រូវរបួសខ្នងមួយកន្លែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...