ចាប់​បាន​ជន​សង្ស័យ​វាយ​​សម្លាប់ ដើម្បី​សង​សឹក​គំនុំ​តាំង​ពី២​ឆ្នាំ​មុន

នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅយប់ថ្ងៃទី០៥ ខែកក្កដា។ ក្រោមហេតុផលថា ជនសង្ស័យ បានវាយសម្លាប់ជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះ ធ្លាប់បានចាក់ជនសង្ស័យ មួយកាំបិត កាលពីចុងឆ្នាំ២០១៣។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 06, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គំនុំអស់រយៈពេលជាង ២ ឆ្នាំមកនេះ បានធ្វើឲ្យបុរសម្នាក់ ឈ្មោះ ធូ ពៅ ហៅ ចាន់ លើកដៃវាយ គូជម្លោះ​របស់ខ្លូន រហូតបែកក្បាលស្លាប់ ក្នុងថ្លុកឈាម ខណៈជនរងគ្រោះ កំពុងដេកលក់លើកៅអីបង្អែក ក្នុងវត្ត​ថ្វាយដង្គំ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១។

ករណីមនុស្សឃាតនេះ ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ តាមឃាត់ខ្លូនជនសង្ស័យបាន នៅយប់ថ្ងៃទី ០៥ ខែកក្កដា ក្រោយពេលធ្វើសកម្មភាព បាន០៣ថ្ងៃ ស្ថិតក្នុងមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ សង្កាត់​ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលបានស្លាប់ក្នុងរណីគំនុំគ្នា អស់រយៈពេលពីរឆ្នាំមកនេះ ត្រូវបានគេស្គាល់ឈ្មោះ កឺ អាយុ​ប្រមាណជាង ២០ឆ្នាំ។ រីឯជនសង្ស័យ ដែលធ្លាប់ជាអតីតជនរងគ្រោះនោះ ត្រូវបានកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនខ្លូនទៅកាន់តុលាការ ក្នុងព្រឹកថ្ងៃទី៦ ខែកក្កដានេះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់មួយរូប បានបញ្ជាក់ជាចុងក្រោយថា មូលហេតុដែលនាំឲ្យជនសង្ស័យ វាយ​សម្លាប់​ជនរងគ្រោះ ព្រោះដោយសារតែខឹងជនរងគ្រោះ ធ្លាប់បានចាក់ជនសង្ស័យមួយកាំបិត កាលពី០២ ឆ្នាំ​មុន ហើយ​ព្យាយាមសងសឹក ជាមួយជនរងគ្រោះរហូតបានសម្រេច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...