មន្ត្រីអាវុធហត្ថលេងអាវុធ ផ្ទុះមួយគ្រាប់ ភ័យអស់មួយហាង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគ្រាន់តែចូល ទៅ«ទទួលទានស៊ីផឹក» បែរជាមនុស្សពេញទាំងហាង បានរងការភ័យភិត តក់ស្លុត ដោយសារមានជនប៉ុន្មាននាក់ បានលរលេងអាវុធផ្ដេសផ្ដាស រហូតបានផ្ទះបាញ់ចេញមួយគ្រាប់ បណ្ដាលឲ្យមនុស្សម្នាក់របួស។
ករណីផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងភោជនីយដ្ឋាន «ស្រីណា» ផ្ទះលេខ១០២ តាមបណ្តោយផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសរងគ្រោះ ដោយសារគ្រាប់កាំភ្លើង លោក រស់ សារ៉ុម អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានតុស៊ីផឹកមួយ នៅជិតតុរបស់លោក មានគ្នាបីនាក់ ត្រូវគេស្គាល់ថា ជាមន្ត្រីកងរាជអវុធហត្ថ លើផ្ទៃប្រទេស មានការទាស់សម្តីគ្នានៅតុ បន្ទាប់មកបានដកកាំភ្លើងចេញ ប្រទាញប្រទង់គ្នា។ ភ្លាមៗនោះ មានបានផ្ទុះចេញមួយគ្រាប់ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវរត់ប្រសាច។
ជនរងគ្រោះបន្តទៀតថា លោកត្រូវរបួសខ្នងមួយកន្លែង ដោយសារការផ្ទុះអាវុធនេះ។ រីឯបុរសទាំងបីនាក់ ជាជនសង្ស័យ ដែលបានប្រើអាវុធ ក្នុងភោជនីយដ្ឋាន បង្កឲ្យលោកមានរបួសនោះ បានឡើងឡាន ម៉ាកលុចស៊ីស ៣៥០ ពណ៍ស គេចខ្លូនបាត់ ខណៈដែលភ្ញៀវ នៅក្នុងភោជនីយដ្ឋាន កំពុងភ័យស្លន់ស្លោ។
សាក្សីនៅកន្លែងញ៉ាំអាហារ បានបញ្ជាក់បន្ថែមថា គ្មានអ្នកណាម្នាក់ ស្គាល់ស្លាកលេខរថយន្ត ជនសង្ស័យនោះទេ។ តែគេស្គាល់ថា ជនរងគ្រោះអង្គុយ នៅក្នុងហាងមានគ្នាពីរនាក់ ក្នុងនោះមានម្នាក់ ជាបុគ្គលិកនៅទូរទស្សន៍បាយ័ន។ ជនរងគ្រោះ បានទៅរំរបួសជាមួយមិត្តភក្កិរបស់ខ្លូន នៅមន្ទីពេទ្យ បន្ទាប់ពីរមានការស្ងប់ស្ងាត់ទៅវិញ នៅក្នុងហាង៕