ឪពុក​រៀបរាប់​ពី​ហេតុការណ៍​​ដ៏​រន្ធត់ នៃ​ការ​ស្លាប់​របស់ «Aylan»

រូបថតសាកសពកុមារ ជាតិស៊ីរី ដែលបានស្លាប់នៅលើឆ្នេរសមុទ្រ នៃប្រទេសទួរគី បានបង្អើលពិភពលោក ឲ្យងាក​មក​ចាប់​អារម្មណ៍ ពីហេតុការណ៍ដ៏រន្ធត់នេះ។ តើមានរឿងអ្វីកើតឡើង? ឪពុកកុមារ បានរៀបរាប់​ពី​ហេតុការណ៍​នេះ បង្ក​ឲ្យ​ការ​តក់ស្លុត មានកាន់តែខ្លាំង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 07, 2015
  • ប្រធានបទ: អន្តោប្រវេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតសាកសព កុមារតូច ដែលមានឈ្មោះ អៃឡាន គៀរឌី (Aylan Kurdi) អណ្ដែតមកទើរនៅលើឆ្នេរ នៃ​ប្រទេស​ទួរគី ដូចបានបង្ហាញខាងលើនេះ ត្រូវបានបង្ហោះព័ទ្ធជុំវិញផែនដី តាមរយៈសារព័ត៌មាន និងតាម​បណ្ដាញ​​សង្គម។ កុមារ អៃឡាន ដែលបានលង់ទឹកស្លាប់នេះ មានអាយុ៣ឆ្នាំហើយ។ បើគេដឹងពីហេតុការណ៍ នៃ​ការ​ធ្លាក់​​ទឹក​ របស់គ្រួសារកុមារទាំងមូលនេះ សភាពអាណោចអធម ស្រយ៉ុតស្រយ៉ង់ នឹងមានកាន់តែខ្លាំង​ឡើង។

ឪពុករបស់កុមារ លោក អាបដាឡាហ៍ សេនូ (Abdallah Shenu) បានថ្លែងរៀបរាប់ ពីហេតុការណ៍ដ៏រន្ធត់នេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន «Dogan» ថា កូនៗរបស់លោក បានរបូតដៃ ឡើងកាណូត ដើម្បីភៀសខ្លួន ចេញ​ពីប្រទេសស៊ីរី ទៅកាន់ប្រទេសក្រិច កាលពីយប់ថ្ងៃអង្គារ ចូលថ្ងៃពុធ សប្ដាហ៍មុន។ ក្នុងចំណោមកូនៗទាំងនោះ មានកុមារ អៃឡាន គៀរឌី មួយរូបផង។

លោក អាដាឡាហ៍ បាននិយាយឲ្យដឹងទៀតថា៖ «យើងមានអាវការពារទាំងអស់ ប៉ុន្តែកាណូតបានឃ្លោងយ៉ាង​ខ្លាំង ដោយសារតែមនុស្សនៅលើនោះ នាំគ្នាងើបឈរឡើង (ដែលធ្វើឲ្យគ្រួសាលោក ធ្លាក់ចូលទឹកទាំងអស់)។ ខ្ញុំបានចាប់ដៃភរិយាខ្ញុំ។ ប៉ុន្តែកូនៗរបស់ខ្ញុំ បានរបូតចេញពីដៃខ្ញុំ។»។

«ទាំងអស់គ្នាស្រែក»

ភរិយាលោក និងត្រូវជាម្ដាយកុមារ នាង រ៉ៃអាណា (Rihanna) អាយុ២៧ឆ្នាំ ជាមួយនឹងកូនប្រុសម្នាក់ទៀត អាយុ​៥ឆ្នាំ បានបានលង់ទឹក នៅក្នុងហេតុការណ៍នេះដែរ។ លោក អាដាឡាហ៍ បាននិយាយទាំងក្ដុកក្ដួលថា៖ «មេឃ​ងងឹតចាក់ភ្នែក ហើយទាំងអស់គ្នាស្រែកឡើង។ ហេតុដូច្នេះហើយ ទើបភរិយានិងកូនរបស់ខ្ញុំ មិនបាន​ស្ដាប់ឮ​សម្លេងស្រែកហៅ របស់ខ្ញុំ។ ខ្ញុំបានព្យាយាមហែលទឹក ឆ្ពោះមកកាន់ឆ្នេរវិញ ដោយសារខ្ញុំសម្លឹងឃើញពន្លឺ ប៉ុន្តែ​ខ្ញុំរកមិនឃើញភរិយា និងកូនរបស់ខ្ញុំនោះឡើយ នៅពេលមកដល់គោក។»

«ខ្ញុំបានទៅកាន់មន្ទីរពេទ្យ... គឺនៅទីនោះហើយ ដែលខ្ញុំបានដឹង ពីដំណឹងដ៏រន្ធត់នេះ» ឪពុកកុមារ អៃឡាន បាន​ថ្លែងបន្ត។

លោក អាដាឡាហ៍ សេនូ ដែលមានដើមកំណើត ជាជាតិគៀដ (kurde) និងមានទីលំនៅ ក្នុងក្រុង «Kobané» ភាគ​ខាងជើងនៃប្រទេសស៊ីរី បានថ្លែងបញ្ជាក់ ប្រាប់ទីភ្នាក់ងារដដែលថា ហេតុការណ៍នេះ បានកើតឡើង​បន្ទាប់​ពីលោក បានសាកល្បងជាលើកដំបូង ភៀសខ្លួនមកកាន់ប្រទេសក្រិច (សមាជិកសហគមន៍អ៊ឺរ៉ុប) ជាមួយនឹង​គ្រួសាររបស់លោក។ រីឯកាណូត ដែលពួកលោកជិះ នៅយប់នោះ ត្រូវបានក្រុមឆ្មាំសមុទ្រ នៃប្រទេសក្រិច ស្កាត់​ចាប់បាន៕


» កុមារ អៃឡាន កាលពីពេលនៅរស់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...