All Articles of MONOROOM.info

រដ្ឋាភិបាល​កម្ពុជា ចូល​រួម​រំលែក​ទុក្ខ​សោកនាដកម្ម​«ចាក់​មនុស្ស»​នៅ​ចិន

រដ្ឋាភិបាល​កម្ពុជា ចូល​រួម​រំលែក​ទុក្ខ​សោកនាដកម្ម​«ចាក់​មនុស្ស»​នៅ​ចិន

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះភេរវកម្មដែលកើតមាន នៅប្រទេសចិនកាលពីពេលកន្លងទៅ។ កម្ពុជា សូមចូលរួមរំលែកទុក្ខ​ចំពោះក្រុម​គ្រួសារសព ដែលបានស្លាប់នៅក្នុងហេតុការនោះ ។ កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ មនុស្សយ៉ាងហោចណាស់ ២៩ នាក់ បានស្លាប់ ដោយសារជនមិនស្គាល់មុខ ប្រដាប់ដោយកាំបិត បានចាប់សម្លាប់ជនប្រជាជនចិន​ដោយមិនរើស​មុខ។


បណ្ដាជននៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន កំពុងកាន់ទុក្ខ។ (រូបថត AFP)

កម្ពុជា-ចិន - «រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ដែលមានសមាជិក​បាត់បង់​ជីវិតនិងអ្នករងរបូសក្នុងអំពើភេរវកម្មកាលពីថ្ងៃទី ១ ខែមីនា [...]

សាលា​​រាជធានី​​ មិន​ឲ្យ​ធ្វើ​​វេទិកា​​សាធារណៈរបស់​សហជីព នៅ​​ថ្ងៃ​​៨មីនា

សាលា​​រាជធានី​​ មិន​ឲ្យ​ធ្វើ​​វេទិកា​​សាធារណៈរបស់​សហជីព នៅ​​ថ្ងៃ​​៨មីនា

បន្ទាប់ពីកិច្ចប្រជុំ​មួយរវាង សាលារាជធានីភ្នំពេញ និងតំណាងសហជីពមួយចំនួនរួចមក សាលារាជធានីភ្នំពេញ មិន​អនុញ្ញាត​អោយសហជីពធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យនោះឡើយ។ ការហាមឃាត់នោះ ត្រូវបាន​លើកមកបញ្ជាក់ថា ស្ថិតក្រោមហេតុផលសន្តិសុខសណ្តាប់ធ្នាប់។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

សិទ្ធិ - នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញ និងតំណាងសហជីពធំៗមួយចំនួន បានជួប​ប្រជុំដើម្បីទាក់ទងនឹងការសុំធ្វើវេទិកាសាធារណៈ របស់សហជីពនៅថ្ងៃទី៨ ខែមីនា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និង​និយោជក​ដោះស្រាយបញ្ហាមួយចំនួន [...]

គ្រូ​បង្វឹក​មែនញ៉ូ​ចាស់ ការពារ​គ្រូ​បង្វឹក​ថ្មី

គ្រូ​បង្វឹក​មែនញ៉ូ​ចាស់ ការពារ​គ្រូ​បង្វឹក​ថ្មី

ទីបំផុតទៅ លោក សឺ អាឡិក ហ្វើហ្គឺសិន (Sir Alex Ferguson) អតីតគ្រូបង្វឹកដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់ និងបានចំណាយពេល២៧ឆ្នាំជាមួយក្លឹប មែនឆឺស្ទើរ យូណាយធីត (Manchester United) បានចេញមុខមក​ការពារ​លោក ដេវីឌ ម៉ូហ្ស (David Moyes) ថា លោក ម៉ូហ្ស គឺជាបុគ្គលតែម្នាក់គត់ ដែលអាចស្នងដំណែងរបស់គាត់បាន។ លោក ហ្វើហ្គឺសិន បាននិយាយថា «ម៉ូហ្សគ្រាន់តែត្រូវការពេលវេលា បន្ថែមច្រើនជាងនេះបន្តិច ជាមួយក្លឹប»។


អតីតគ្រូបង្វឹកម៉ែនញ៉ូ លោក សឺ អាឡិក ហ្វើហ្គឺសិន នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន។ (រូបថត bleacherreport.com)

បាល់ទាត់អង់គ្លេស - លោក ម៉ូហ្ស បានចូលមកដឹកនាំក្លឹប ម៉ែនឆែស្ទើ យូណាយធីត ជំនួសគ្រូបង្វឹកចាស់ លោក [...]

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង


រូបថត តារាស្ត្រីជាជនជាតិបារាំងមួយរូប ដែលលាក់នៅក្នុងធម្មជាតិ។ (រូបថត ឯកសារ)

សម្រស់ - សម្រស់ស្រស់ស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ ជួយឲ្យមនុស្សមានអារម្មណ៏ល្អ និងកាន់​តែមាន​ភាព​ស្រស់ថ្លាឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះជា អាថ៌កំបាំងដែលមានបួនចំណុច នៃការថែរក្សា​សម្រស់​របស់​ស្រ្តីជនជាតិបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនមិត្តអ្នកអានដូចតទៅ។

១. ដឹងពីវិធីសាស្រ្ត នៃការចាយ

ស្រ្តីជនជាតិបារាំង បានដឹងពីប្រភេទនៃទ្រព្យសម្បតិ្តរបស់ពួកគេ និងវិធីប្រើប្រាស់ទៅតាម​ស្ថានភាពដែល​ពួកគេមាន ព្រមទាំងធ្វើការចាយវាយ ដោយត្បិតត្បៀតទៅតាមស្ថានភាព [...]

បក្ស​ធំៗ​ទាំង​ពីរ នឹង​«ត្រូវ​គ្នា»​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់?

បក្ស​ធំៗ​ទាំង​ពីរ នឹង​«ត្រូវ​គ្នា»​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់?

ខណៈគណបក្សទាំងពីរកំពុងជួបចចារគ្នា តាមប្រភពច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា គណបក្សប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ បង្កើតឲ្យមានជំនួនផ្នែកបច្ចេកទេស និងជំនួបផ្សេងៗទៀតនេះ គ្រាន់តែជា​លំអាន​ឆ្ពោះទៅ​រកភាព«ត្រូវ»គ្នា នាពេលខាងមុខតាមអ្វីដែលបានគ្រោងនិងរំពឹងទុកប៉ុណ្ណោះ។ «ជំនួប»ទាំងអស់ ជា​ជំហាន​ឆ្ពោះ​ទៅករការចាប់ដៃគ្នា ចូលរដ្ឋសភាក្រោយការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នាពេល​ខាង​មុខ​នេះរវាងគណបក្សទាំងពីរ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - មន្ត្រីច្បាប់ជាន់ខ្ពស់មួយរូប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...