Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ហ្វ្រង់ស៊័រ ហូឡង់ អ្នក​នយោបាយ​ជើងឯក ខាង​ចិត្ត​ល្អ

ហ្វ្រង់ស៊័រ ហូឡង់ អ្នក​នយោបាយ​ជើងឯក ខាង​ចិត្ត​ល្អ

ទស្សនាវដ្ដីបារាំង «ចិត្តវិទ្យា» បានសម្រេចពីល្ងាចថ្ងៃច័ន្ទ នូវពានរង្វាន់ជើងឯក សម្រាប់អ្នកនយោបាយដែលមានចិត្តល្អ។


ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់។

អ្នកទទួលបានរង្វាន់ទីមួយ នៃអ្នកនយោបាយចិត្តល្អ បានធ្លាក់ទៅលើប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ ទស្សនាវដ្ដី«ចិត្តវិទ្យា (Psychologie)» បានថ្លែងប្រាប់យ៉ាងដូច្នេះ នៅក្រោយពេលដែលក្រុម​មេប្រយោគ ដែលសុទ្ធសឹងជាអ្នកកាសែតបារាំង ជំនាញខាងនយោបាយ បានចេញលទ្ធផលកាលពីល្ងាចថ្ងៃច័ន្ទ នូវការ​ប្រកួតប្រជែងមួយ ដែលបានរៀបចំធ្វើឡើង ដើម្បីចូលរួមក្នុង ទិវានៃសមាណចិត្ត នៅថ្ងៃអង្គារទី១៣វិច្ឆិកានេះ។

លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ ទទួលបានការគាំទ្រពីមេប្រយោគ [...]

ទស្សនកិច្ច​នៅអាស៊ី ប៉ាស៊ីភិក របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក

ទស្សនកិច្ច​នៅអាស៊ី ប៉ាស៊ីភិក របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក

រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិក លោក ឡេអុង ប៉ាណេតា នឹងធ្វើដំណើរទស្សនកិច្ចមួយជុំនៅបីប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីភិក។ នេះជាការប្រកាសអោយដឹងរបស់លោក ហ្សច លីថល លេខាទទួលបន្ទុកពត៌មាននៃមន្ទីប៉ង់តាហ្គោន របស់​សហរដ្ឋអាមេរិក។


រូបសញ្ញា របស់មន្ទីប៉ង់តាហ្គោន ឬក្រសួងការពារជាតិអាមេរិក។

លោក ហ្សច លីថល (George Little) បានថ្លែងថា លោក ឡេអុង ប៉ាណេតា (Leon Panetta) នឹងមកកាន់ប្រទេសអូស្រ្តាលី ជាមុនសិន ហើយនឹងជួបជាមួយ លោកស្រីហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេសអាមេរិក  និងលោក ម៉ាតាំង ដឺមព្សេវ (Martin Dempsey) នាយកក្រុមប្រឹក្សាមេបញ្ជាការកងទ័ពអាមេរិក នៅទីនោះ ដើម្បីកិច្ចពិភាក្សាប្រចាំឆ្នាំ [...]

ការ​ហោះ​ហើរ​ផ្ដាច់​មុខ ពីបាងកក មក​អង្គរ​បាន​បញ្ចប់

ការ​ហោះ​ហើរ​ផ្ដាច់​មុខ ពីបាងកក មក​អង្គរ​បាន​បញ្ចប់

ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា ឈ្មោះ «កម្ពុជាអង្គរ អ៊ែរ» នឹងចាប់ផ្ដើមភ្ជាប់ការហោះហើររបស់ខ្លួន រវាងពីទីក្រុង សៀមរាប ទៅកាន់រាជធានីបាងកកប្រទេសថៃ នៅចុងខែនេះ។ ជាជើងហោះហើរថ្មីមួយ ដែលនឹងបញ្ចប់ការហោះហើរ ផ្ដាច់មុខ ដែលមានក្នុងពេលកន្លងមក ដោយ«បាងកកអ៊ែរវេស្ស»។


យន្ដហោះប្រភេទ អាតេអ៊ែរ ៧២-៦០០ របស់«កម្ពុជាអង្គរ អ៊ែរ»។ រូបថត km.wikipedia.org។

ចាប់ពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១២នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី របស់ប្រទេសកម្ពុជា នឹងបើកអោយមានជើង ហោះហើរ ជារៀងរាល់ថ្ងៃ រវាងអាកាសយន្ដដ្ឋានសុវណ្ណភូមិ នៃរាជធានីបាងកក របស់ប្រទេសថៃ មកកាន់ទីក្រុងសៀមរាប ដែលជាមាត់ច្រកសំដៅទៅតំបន់ទេសចរណ៍ វប្បធម៌«អង្គរ»ដ៏ល្បីរបស់ប្រទេសកម្ពុជា។ ការហោះហើរនេះ [...]

ចិន៖ «ស៊ី ជិនភីង» អធិរាជថ្មី និងជីវិតខ្លះៗ របស់គាត់

ចិន៖ «ស៊ី ជិនភីង» អធិរាជថ្មី និងជីវិតខ្លះៗ របស់គាត់

មហាសន្និបាតបក្សកុម្មុយនីសចិន កាលពីថ្ងៃព្រហស្បត្តិ៍ទី០៨វិច្ឆិកា បានជ្រើសតាំងលោក ស៊ី ជិនភីង ជាមេដឹកនាំរបស់​ខ្លួន។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដោយនៅខែមិនាខាងមុខ លោកនឹងក្លាយជាប្រធានាធិបតីថ្មី ជំនួសលោកហូ ជីនតាវ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក។


លោក ស៊ី ជាំងភីង។ រូបថត AP។

គេមិនសូវស្គាល់មុខ និងដំណើរដើមទងនៃទស្សនវិស័យ របស់លោក ស៊ី ជិនភីង ប៉ុន្មានទេ។ នៅពីក្រោយស្នាមញញឹម​ ដ៏​មានមហិច្ឆតា រដ្ឋបុរសអាយុ៥៩ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដ៏មានឥទ្ធិពលដទៃទៀត នៅ​លើ​ផែនដី។ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការ កាន់កាប់តំណែងជា ប្រធានបក្យនៃគណបក្សកុម្មុយនីសចិន ដែល​មហាសន្និបាតទី ១៨បានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍ [...]

រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ សម្រេចដោះលែង

រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ សម្រេចដោះលែង

បន្ទាប់ពីជាប់ទោសអស់រយះពេល៦ខែមក លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការខេត្តកោះកុង សំរេចដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ។ ចំពោះទោសដែលនៅសល់១៨ខែទៀតត្រូវបានព្យួរ។ បុរសខាងលើនេះ ត្រូវបានតុលាការដាក់ទោស ពីបទមនុស្ស​ឃាតដោយអចេតនា ទៅលើមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលគេអះអាងថាបានបាញ់សម្លាប់លោក ឈុត វុទ្ធីប្រធានអង្គការអភិរក្សធនធានធម្មជាតិ(សូមអានអត្តបទមុន)។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាតយល់ថា ការដោះលែងនេះមិនខុសទេ ព្រោះ​តុលាការបានសម្រេចតាមកាលកំណត់របស់សាលក្រម។ តែអ្វីដែលលោកចាប់អារម្មណ៍នោះថា ការសម្រេចដាក់ទោស​របស់តុលាការលើករណីនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...