រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ សម្រេចដោះលែង

បន្ទាប់ពីជាប់ទោសអស់រយះពេល៦ខែមក លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការខេត្តកោះកុង សំរេចដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ។ ចំពោះទោសដែលនៅសល់១៨ខែទៀតត្រូវបានព្យួរ។ បុរសខាងលើនេះ ត្រូវបានតុលាការដាក់ទោស ពីបទមនុស្ស​ឃាតដោយអចេតនា ទៅលើមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលគេអះអាងថាបានបាញ់សម្លាប់លោក ឈុត វុទ្ធីប្រធានអង្គការអភិរក្សធនធានធម្មជាតិ(សូមអានអត្តបទមុន)។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីជាប់ទោសអស់រយះពេល៦ខែមក លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការខេត្តកោះកុង សំរេចដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ។ ចំពោះទោសដែលនៅសល់១៨ខែទៀតត្រូវបានព្យួរ។ បុរសខាងលើនេះ ត្រូវបានតុលាការដាក់ទោស ពីបទមនុស្ស​ឃាតដោយអចេតនា ទៅលើមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលគេអះអាងថាបានបាញ់សម្លាប់លោក ឈុត វុទ្ធីប្រធានអង្គការអភិរក្សធនធានធម្មជាតិ(សូមអានអត្តបទមុន)។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាតយល់ថា ការដោះលែងនេះមិនខុសទេ ព្រោះ​តុលាការបានសម្រេចតាមកាលកំណត់របស់សាលក្រម។ តែអ្វីដែលលោកចាប់អារម្មណ៍នោះថា ការសម្រេចដាក់ទោស​របស់តុលាការលើករណីនេះ ប្រកបដោយយុត្តិធម៍ឬទេ។

«ការសម្រេចដាក់ទោសលើលោក រ៉ាន់ បូរ័ត្ននេះ គឺស្តែងឲ្យឃើញថាមានអាថ៌កំបាំងនៅពីក្រោយឃាតកម្មលោក ឈុត វុទ្ធីដែលត្រូវបានកប់ចោលនោះ » នេះបើតាមលោក អំ សំអាត។

ចំពោះអ្នកស្រី សំ ចាន់ ភរិយារបស់លោក ឈុត វុទ្ធីបានអះអាងការសំរេចខាងលើនេះ គឺមិនបានរកយុត្តិធម៍​ដល់​វិញ្ញាណក្ខន្ធស្វាមីរបស់គាត់ឡើយ។ ហើយអ្នកស្រីបានស្នើរសុំឲ្យ អង្គការសង្គមស៊ីវិល ជួយធ្វើការស៊ើបអង្កេត​បន្ថែម លើករណីនេះផង។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង លោកស្រី ម៉ាកនី បានលើកទូរសព្ទ័ ដោយលោកថានិយាយមិនឮ មិន​សូវមានសេវ៉ា ហើយក៏ចុចបិទទូរសព្ទ័ម្តងជាពីរដង៕

-----------------------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១​០ វិច្ឆិកា​​ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...