វ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា «តុក្កតារស់» ឆ្លើយ​តប​នឹង​អ្នក​រិះគន់

តាមគេហទំព័រ ឌឺ អ៊ិនធើណាស់ធ្យូណ័ល ប៊ូស៊ីនីស ថែម៍ (The International Business Times) បាននិយាយថា ទំព័រ​ចែកផ្សាយវីដេអូ នៅលើយូធូប (Youtube) របស់នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា (Valeria Lukyanova) ផ្ទាល់ខ្លួននាង បានទទួលមនុស្សចូលមកទស្សនាវីដេអូរបស់នាង ពីជាងមួយលាននាក់ ក្នុងសប្ដាហ៍មុន មក ២,៤លាននាក់ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ទី០៨វិច្ឆិកាកន្លងទៅនេះ។ បន្ទាប់មកទៀត រូបរាងដែលមិនគួរអោយជឿរបស់នាង បានត្រូវប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ផ្សេងទៀតក្នុងពិភពលោក ដូចយ៉ាង ហ័ហ្វីងតោន ប៉ុស្ដ៍ (Huffington Post) និង អេប៊ីស៊ី ញ៉ូ (ABC News) យក​ទៅ​ធ្វើរបាយការណ៍ជាហូហែ ហើយជាមួយគ្នានោះ ក៏មានលេចចេញនូវការរិះគន់ មកជាច្រើនផងដែរ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាបង្ហាញមូដ ដើមកំណើតជាជនជាតិអ៊ុយក្រែន នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា ដែលអ្នកផងទាំងឡាយ ដាក់ឈ្មោះក្រៅ​អោយនាងថា ជា«តុក្កតារស់» បានក្លាយជាវត្ថុចម្បងមួយ ធ្វើអោយរំជួយប្រព័ន្ធអាំងទើណែតនៅលើពិភពលោក ដោយ​សារតែរូបរាង​របស់នាង ជារូបភាព ឬជាវីដេអូ មានលក្ខណៈដូចជាតុក្កតាជ័រផ្លាស្ទីក មិនមានលក្ខណៈ​ជាមនុស្សពិតៗ​សោះឡើយ។ ជារឿងមិនគួរអោយជឿបាន តែបើគេនិយាយពីស្បែកភ្លឺរលោង ដូចចានព័រសឺឡែន មានភ្នែកធំៗ​ដូចពង​មាន់ រូបរាងស្ដួចតូចស្ដើង សក់ពណ៌លឿង ...  វាបានធ្វើអោយអ្នកទស្សនា​នៅជុំវិញផែនដី​ភ្ញាក់ផ្អើលជាខ្លាំង។


នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា​ នៅអាមេរិក។

តាមគេហទំព័រ ឌឺ អ៊ិនធើណាស់ធ្យូណ័ល ប៊ូស៊ីនីស ថែម៍ (The International Business Times) បាននិយាយថា ទំព័រ​ចែកផ្សាយវីដេអូ នៅលើយូធូប (Youtube) របស់នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា (Valeria Lukyanova) ផ្ទាល់ខ្លួននាង បានទទួលមនុស្សចូលមកទស្សនាវីដេអូរបស់នាង ពីជាងមួយលាននាក់ ក្នុងសប្ដាហ៍មុន មក ២,៤លាននាក់ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ទី០៨វិច្ឆិកាកន្លងទៅនេះ។ បន្ទាប់មកទៀត រូបរាងដែលមិនគួរអោយជឿរបស់នាង បានត្រូវប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ផ្សេងទៀតក្នុងពិភពលោក ដូចយ៉ាង ហ័ហ្វីងតោន ប៉ុស្ដ៍ (Huffington Post) និង អេប៊ីស៊ី ញ៉ូ (ABC News) យក​ទៅ​ធ្វើ​របាយការណ៍ជាហូហែ ហើយជាមួយគ្នានោះ ក៏មានលេចចេញនូវការរិះគន់ មកជាច្រើនផងដែរ។

អ្នកទស្សនាដែលបញ្ចេញយោបល់គួរអោយភ័យខ្លាចទាំងនោះ បាននិយាយរិះគន់ នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា ថា «នាង​មិនគ្រាន់តែមានរូបរាងអាក្រក់ទេ ដែលគួរអោយអស់សំណើចថែមទៀត»។ អ្នកខ្លះទៀតថា «ស្រ្តីដែលមានរូបរាង​ឥត​ខ្ចោះ ជាស្រ្តីដែលគ្មានប្រយោជន៍»។ និងមួយចំនួនទៀត សួរជាសំនួរថា «នៅពេលដែលនាង បានប្ដូរសព្វបែបសព្វយ៉ាង នៅលើ​រូបរាងផ្ទាល់ខ្លួនបែបនេះ ដើម្បីអោយបានដូចទៅនឹង តុក្កតារស់ តើវានឹងមិនធ្វើអោយប៉ះពាល់ទៅដល់ អត្តសញ្ញាណ​ដើម​របស់នាង ទេឬ?»

កាលពីថ្ងៃព្រហស្បត្តិមុនដដែល នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា បានប្រើប្រាស់ ទំព័រចែកផ្សាយវីដេអូ នៅលើយូធូប (Youtube) និងអាម៉ាធូប (Amatue ជាគេហទំព័រផ្លូវការ) របស់នាង ដើម្បីឆ្លើយតបទៅនឹង ពាក្យរិះគន់ទាំងនោះ ក៏ដូច​ជាទៅនឹងវីដេអូមួយ ដែលដាក់ផ្សាយលើអាំងធើណែត មានចំណងជើងថា «រូបរាងខាងក្រៅរបស់តុក្កតា មិនមាន​អ្វី​សោះ»។ នាងបានវាយតំលៃ ថាការនិយាយទាំងនោះ ជាយោបល់តាមៗគ្នា និងតាមតែអារម្មណ៍រវើរវាយ ហើយ​បាន​ចាត់ទុកអ្នកទាំងនោះថា មានបំណងចង់បំផ្លាញនាង ដោយគ្រាន់តែនិយាយពាក្យសម្ដី មួយម៉ាត់ពីរ។ នាងបញ្ជាក់ថា «ជាការសោកស្ដាយ ដែលមនុស្សជាច្រើនធ្វើរឿង ដែលមិនសមហេតុផលនេះ»។

នាងបានបង្ហើបថា នាងធ្លាប់ជាអ្នកចម្រៀង សម្លេងស្រួយ នៅក្នុងល្ខោន ហើយថានាងបានសរសេរបទចម្រៀងប្រមាណ ជា៧០បទ ជុំវិញប្រធានបទ«ព្រលឹង»។ នាងបានចោទជាសំនូរទៅក្រុមមនុស្សទាំងនោះវិញ ហេតុអ្វីមិននិយាយពីនាង​ខ្លះ​ផងថា នាងបានធ្វើអោយរីកចម្រើន នូវការងារអន្ទងព្រលឹង ដែលបានធ្វើក្នុងរយះពេលកន្លងមក ដើម្បីជួយទៅដល់​មនុស្សផ្សេងទៀត?

នាងបន្ថែមថា រូបរាងរបស់នាងបែបនេះ ដោយហេតុនាងធ្វើការតបចំណីអាហារ ជាច្រើនឆ្នាំ និងដោយសារនាង​មាន​ជំនឿ​យ៉ាងមុតមាំ ទៅលើការមិនជក់ មិនផឹក និងមានជីវិតធម្មតាមួយ ដែលជាហេតុធ្វើអោយ នាងអាចសម្រេច​បាននូវ​រូបរាង​បែបនេះ។ តែនៅក្នុងកម្មវិធីទូរទស្សន៍ អរុណសួស្ដីអាមេរិក នៅថ្ងៃព្រហស្បត្តិ៍ វេជ្ជបណ្ឌិតផ្នែកកែសម្ផស្ស​ដាក់​ផ្លាស្ទីក លោក អង់តូនី ឡាប្រ៊ណា (Anthony LaBruna) បាននិយាយថា «ស្រ្តីមួយរូប ត្រូវការញាត់បញ្ចូល ផលិតផល ស៊ីលីកូន​នៅក្នុង​សុដន្ដ ដើម្បីពង្រីកបានដល់ទំហំ ៣៨DD។ នាងត្រូវកាត់ចោល សាច់ជាប់ឆ្អឹងខ្លះចេញ ដើម្បីបានទំហំ ចង្កេះ ១៨អ៊ីញ ត្រូវ​ពង្រីកត្រគាក និងកែសម្រួលមុខមាត់របស់នាង ដើម្បីអោយបានមកដល់រូបរាងនេះ។ មួយវិញទៀត នាងត្រូវលាបសក់នាង អោយមានពណ៌មាសបន្ថែមទៀត ដើម្បីមើលទៅដូចជា តុក្កតាបេះបិត។»

លោកមិនបាននិយាយថា ការវះកាត់កែសម្ផស្សរបស់ នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា មានតម្លៃប៉ុណ្ណានោះទេ តែបានប៉ាន់ ប្រមាណថា តម្លៃអាចនៃការវះកាត់ អាចថ្លៃដល់១០០ ០០០ដុល្លាអាមេរិក។

វេជ្ជបណ្ឌិតម្នាក់ទៀត លោក ម៉ាលកុល រ៉ដ (Malcolm Roth) បានទាញចំណាប់អារម្មណ៍ ប្រាប់អេប៊ីស៊ីញ៉ូ ថា «នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា មានអាយុទើបតែ២១ឆ្នាំ។ ដូច្នេះរូបរាងដើមរបស់នាង នៅមិនទាន់ឈប់វិវត្តន៍នៅឡើយ និងត្រូវតែយកមក​គិតគូរជាមុនសិន មុននឹងចាប់ផ្ដើមដំណើរការវះកាត់។ យើងបានប្រាប់ទៅអតិថិជនរបស់យើង អោយ យល់ច្បាស់ក្នុង​ក្បាលថា ការវះកាត់កែផ្លាស់ប្ដូរសម្ផស្ស ជាដំណើរការមួយ ប្រកបដោយគ្រោះថ្នាក់ ដ៏ពិតប្រាកដ។ ដូច្នេះ ការសម្រេចចិត្ត​ថានឹង​ធ្វើការវះកាត់ វាមិនអាចជាការលេងសើចនោះទេ។»

ទោះបីជាយ៉ាងណាក៏ដោយ ក៏នាងវ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា បានបញ្ចប់នៅក្នុងវីដេអូឆ្លើយតបរបស់នាង ដោយពាក្យមួយ​ឃ្លាថា «ខ្ញុំប្រើប្រាស់ រូបរាងរបស់ខ្ញុំដើម្បីទាក់ទាញមនុស្ស។ ខ្ញុំធ្វើការដើម្បីពន្លឺ។»

សូមទស្សនារូបភាពមួយចំនួន ដោយចុចពីលើខ្សែរភ្ជាប់នេះ និងវីដេអូមួយរបស់នាង ដូចខាងក្រោម៖

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...